ព័ត៌មានអន្ដរជាតិ
ស្ថានការណ៍ក្តៅ! ក្រុមផ្តាច់ខ្លួនភាគខាងត្បូងថៃ បំផ្ទុះគ្រាប់បែកក្នុងរថយន្តទ័ពនិងបាញ់សន្ធាប់ខ្លាំងក្លា
កម្តៅស្ថានការណ៍នៅភាគខាងត្បូងប្រទេសថៃ កាន់តែឆេះឆួលខ្លាំងឡើងៗ ដោយក្រុមផ្តាច់ខ្លួនបានបើកការវាយឆ្មក់បាញ់ប្រហារនិងបំផ្ទុះគ្រាប់បែកក្នុងរថពាសដែក បណ្តាលឲ្យទាហាន៤នាក់រងរបួស។

តាមការផ្សាយរបស់ Khaosod នៅថ្ងៃពុធទី១៧ខែកញ្ញាឆ្នាំ២០២៥ ក្រុមបះបោរបានបង្កៃគ្រាប់បែកក្នុងរថយន្តយោធារួចក៏បើកការប្រហារសន្ធាប់ពីលើទៀត ស្របពេលទាហានកំពុងល្បាតតាមផ្លូវ Ban Bue Raeng នៃឃុំ To Deng ក្នុងស្រុក Su-ngai Padi ខេត្ត Narathiwat។
ក្រោយការវាយប្រហារនេះភ្លាមៗ មេបញ្ជាការក្នុងតំបន់បានចេញបញ្ជាឲ្យតាមចាប់ជនល្មើស និងពង្រឹងសន្តិសុខនៅក្នុងតំបន់បន្ថែម ព្រមទាំងបង្កើនការល្បាតឲ្យកាន់តែញឹកញាប់។

ហេតុការណ៍នេះ គូសបញ្ជាក់ពីអស្ថិរភាពកាន់តែខ្លាំងឡើង និងភាពចលាចលនៅខេត្តភាគខាងត្បូងប្រទេសថៃ ខណៈមួយរយៈចុងក្រោយនេះក្រុមផ្តាច់ខ្លួន បានបង្កើនការវាយប្រហារញឹកញាប់ គួរឲ្យកត់សម្គាល់។
ការផ្ទុះអាវុធទ្រង់ទ្រាយធំលើកចុងក្រោយបំផុត គឺបានកើតឡើងកាលពីចុងសប្តាហ៍នៅពេលកងកម្លាំងថៃនិងក្រុមបះបោរឥស្លាម បើកឆាកប្រយុទ្ធគ្នាយ៉ាងស្វិតស្វាញរយៈពេល២ថ្ងៃ។

អាវុធបានផ្ទុះឡើងដំបូងនៅម៉ោង៥ព្រឹកថ្ងៃព្រហស្បតិ៍ ហើយក្រោយប៉ះគ្នាមួយប្រាវ ស្ថានភាពក៏ស្ងប់ស្ងាត់ប៉ុន្តែការបាញ់តដៃគ្នា ក៏កើតឡើងជាថ្មីនៅថ្ងៃសុក្រ។
ការប្រយុទ្ធនោះកើតឡើងនៅក្នុងភូមិ Ban Huai Tao ឃុំ Khuha ស្រុក Saba Yoi នៃខេត្ត Songkhlaដែលបណ្តាលឲ្យមានមនុស្សស្លាប់និងរបួសទាំងសងខាង ហើយក៏មានសេចក្តីរាយការណ៍អំពីក្រុមបះបោររត់គេចខ្លួនផងដែរ៕

អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ស្ថានការណ៍នាភាគខាងត្បូងថៃ នៅតែក្តៅខ្លាំង ក្រោយការប្រយុទ្ធគ្នា២ថ្ងៃ រវាងកងទ័ពនិងក្រុមផ្តាច់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


