Connect with us

ព័ត៌មានអន្ដរជាតិ

ស្ថានការណ៍នាភាគខាងត្បូងថៃ នៅតែក្តៅខ្លាំង ក្រោយការប្រយុទ្ធគ្នា២ថ្ងៃ រវាងកងទ័ពនិងក្រុមផ្តាច់ខ្លួន

បានផុស

នៅ

ក្រោយការប្រយុទ្ធគ្នាយ៉ាងស្វិតស្វាញរយៈពេល២ថ្ងៃរវាងកងទ័ពថៃនិងក្រុមផ្តាច់ខ្លួនមូស្លីមភាគខាងត្បូង ស្ថានការណ៍ក្នុងខេត្ត Songkhla នៅតែក្តៅខ្លាំង ខណៈទាហានកំពុងតាមប្រមាញ់ជនផ្តាច់ខ្លួននៅតាមតំបន់ព្រៃភ្នំ។

(រូបថត៖ Bangkok Post)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាវុធបានផ្ទុះឡើងដំបូងនៅម៉ោង៥ព្រឹកថ្ងៃព្រហស្បតិ៍ ហើយក្រោយប៉ះគ្នាមួយប្រាវ ស្ថានភាពក៏ស្ងប់ស្ងាត់ប៉ុន្តែការបាញ់តដៃគ្នា ក៏កើតឡើងជាថ្មីនៅថ្ងៃសុក្រ។

តាមការផ្សាយរបស់ Bangkok Post នៅថ្ងៃសៅរ៍ទី១៣ខែកញ្ញាឆ្នាំ២០២៥ ការប្រយុទ្ធនោះបានបណ្តាលឲ្យមនុស្សរបួស ហើយក៏មានសេចក្តីរាយការណ៍អំពីក្រុមបះបោររត់គេចខ្លួនផងដែរ។

ពេលនេះ កងទ័ពថៃកំពុងបន្តប្រតិបត្តិការតាមរកជនផ្តាច់ខ្លួននៅតាមតំបន់ព្រៃភ្នំ ខណៈអាវុធត្រៀមនឹងផ្ទុះជានិច្ច។

សូមជម្រាបថា ការប្រយុទ្ធគ្នា បានផ្ទុះឡើងក្នុងភូមិ Ban Huai Tao ឃុំ Khuha ស្រុក Saba Yoi នៃខេត្ត Songkhla ហើយនេះគឺជាការប្រយុទ្ធទ្រង់ទ្រាយធំ ដែលចាប់ផ្តើមនៅពេលកងកម្លាំងថៃ បើកប្រតិបត្តិការកម្ចាត់ក្រុមបះបោរ ក្រោយទទួលដំណឹងថា ពួកគេលាក់ខ្លួននៅក្នុងតំបន់នេះ៕

អត្ថបទ៖ សុខ សុវណ្ណ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម