Connect with us

ព័ត៌មានអន្ដរជាតិ

ឃាតករសម្លាប់ Charlie Kirk ប្រឈមទោសប្រហារជីវិត

បានផុស

នៅ

យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters រដ្ឋអាជ្ញារដ្ឋ Utah សហរដ្ឋអាមេរិក បានប្រកាសកាលពីថ្ងៃអង្គារថា ពួកគេនឹងបន្តការកាត់ទោសប្រហារជីវិត Tyler Robinson អាយុ ២២ ឆ្នាំដែលត្រូវបានចោទប្រកាន់ពីបទបាញ់សម្លាប់សកម្មជនអភិរក្សនិយម Charlie Kirk ក្នុងអំឡុងពេលព្រឹត្តិការណ៍មួយនៅសាកលវិទ្យាល័យ Utah Valley ។

Tyler Robinson ​បង្ហាញ​ខ្លួន​នៅ​តុលាការ​ជា​លើក​ដំបូង​ក្នុង​ទីក្រុង Provo រដ្ឋ Utah។ (រូបភាព៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយបញ្ចប់ការបង្ហាញខ្លួននៅតុលាការដំបូងរបស់ Robinson ព្រះរាជអាជ្ញាបានបង្ហាញការចោទប្រកាន់ចំនួន ៧ ជុំវិញការសម្លាប់ Charlie Kirk ហើយបាននិយាយថាពួកគេនឹងស្វែងរកការកាត់ទោសប្រហារជីវិត។

ឯកសាររបស់តុលាការបានបង្ហាញសារជាអក្សរដែល Robinson បានសារភាពថាគាត់ជាអ្នកបាញ់។ រូបគេបាននិយាយថារូបគេបានសម្លាប់ Charlie Kirk ដោយសារតែមិនអាចទ្រាំការស្អប់របស់ខ្លួនលើ Kirk ។

Robinson ប្រឈមមុខនឹងការចោទប្រកាន់ចំនួនប្រាំពីរ រួមទាំងឃាតកម្មធ្ងន់ធ្ងរ ការរាំងស្ទះដល់យុត្តិធ៌ម និងការបំភ្លៃសាក្សី។ ព្រះរាជអាជ្ញាបានលើកឡើងពីកត្តាធ្វើឱ្យមានស្ថានទម្ងន់ទោស រួមទាំងហេតុផលនយោបាយ និងការដែលកុមារបានឃើញការសម្លាប់នេះ។

លោក​ Charlie Kirk (រូបភាព៖ AP)

យ៉ាងណានេះគ្រាន់តែជាការចាប់ផ្តើមដំណើរការផ្លូវច្បាប់ដែលទំនងជាយូរអង្វែង និងមានការត្រួតពិនិត្យយ៉ាងច្បាស់លាស់។ ព្រះរាជអាជ្ញា និងអ្នកអនុវត្តច្បាប់ក៏កំពុងស៊ើបអង្កេតករណីនេះផងដែរ ដែលអាចចំណាយពេលច្រើនសប្តាហ៍ ឬច្រើនខែ។

គួរបញ្ជាក់ថា ការស្លាប់របស់ Kirk ដែលត្រូវបានថតជាប់ក្នុងវីដេអូ ដែលបានបង្កភាពតានតឹងផ្នែកនយោបាយ ដោយលោកប្រធានាធិបតី ដូណាល់ ត្តាំ និងអ្នកនយោបាយផ្សេងទៀតទាមទារឱ្យមានការដាក់ទោសជាធ្ងន់ធ្ងរ ខណៈពេលដែលអ្នករិះគន់ព្រមានអំពីភាពលំអៀង និងអំពើហិង្សាបន្ថែមទៀត៕

Tyler Robinson (រូបភាព៖ AP)

អត្ថបទ៖ ប៊ុន​ សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម