សុខភាព
កុំរំលង! អាហារទាំងនេះល្អចំពោះសុខភាពមនុស្សវ័យចំណាស់
ជាការពិតណាស់ការមានសុខភាពល្អ គឺជារឿងសំខាន់ណាស់សម្រាប់មនុស្សយើង។ វ័យកាន់តែចាស់ យើងក៏ត្រូវតែយកចិត្តទុកដាក់បន្ថែមទៀតលើបញ្ហាសុខភាព ដោយយើងត្រូវរក្សារបបអាហារត្រឹមត្រូវ ដើម្បីកាត់បន្ថយការប្រឈមនឹងជំងឺផ្សេងៗ។

មនុស្សវ័យចំណាស់អាចនឹងមានជំងឺច្រើនជាងអ្នកនៅវ័យក្មេង។ ដូចនេះការធ្វើលំហាត់ប្រាណទៀងទាត់ និងញ៉ាំអាហារមានជីវជាតិគ្រប់គ្រាន់ នឹងជួយបង្កើនថាមពលដល់មនុស្សវ័យចំណាស់។
អង្គការសុខភាពពិភពលោក បានលើកឡើងថាមនុស្សវ័យចំណាស់គឺតែងជួបបញ្ហាខ្វះសារធាតុចិញ្ចឹមជាក់លាក់ណាមួយ ហើយជំងឺដែលកើតលើមនុស្សវ័យចំណាស់ភាគច្រើនកើតចេញពីកត្តារបបអាហារ។ ខាងក្រោមនេះជាប្រភេទអាហារល្អសម្រាប់មនុស្សវ័យចំណាស់។
១. ប៉េងប៉ោះ

សារធាតុ lycopene ក្នុងផ្លែប៉េងប៉ោះ ជួយការពារមនុស្សវ័យចំណាស់ប្រឆាំងនឹងជំងឺមហារីកក្រពេញប្រូស្តាត និងកាត់បន្ថយការប្រឈមនឹងជំងឺមហារីកសួត។ ការដាក់បញ្ចូលប៉េងប៉ោះទៅក្នុងរបបអាហារ អាចជួយរាងកាយយើងឲ្យមានសុខភាពល្អ។
២. គ្រាប់ផ្លែឈើ

គ្រាប់ផ្លែឈើ គ្រាប់ស្វាយចន្ទី គ្រាប់ almonds គ្រាប់ walnuts និងសណ្ដែកដី ជាដើម គឺសម្បូរទៅដោយជាតិសរសៃ ប្រូតេអ៊ីន ម៉ាញ៉េស្យូម និងអូមេហ្គា ៣ ដែលល្អចំពោះសុខភាពបេះដូង។ គ្រាប់ផ្លែឈើទាំងនេះក៏ជួយភ្នែកឲ្យនៅភ្លឺល្អ និងជួយប្រឆាំងនឹងការវិវត្តជាភ្នែកឡើងបាយ។ មនុស្សវ័យចំណាស់ អាចញ៉ាំគ្រាប់ផ្លែឈើទាំងនេះជាអាហារសម្រន់ ឬពេលមានអារម្មណ៍ថាឃ្លានជាដើម។
៣. ផ្លែប៉ោម

គ្នាយើងទំនងជាធ្លាប់ឮហើយថាញ៉ាំផ្លែប៉ោមមួយផ្លែរាល់ថ្ងៃអាចជួយយើងមិនសូវទៅជួបពេទ្យ។ សម្រាប់មនុស្សវ័យចំណាស់ញ៉ាំផ្លែប៉ោមអាចជួយរក្សាកម្រិតជាតិស្ករក្នុងឈាម និងកូលេស្តេរ៉ូលឲ្យនៅកម្រិតល្អ។ ជាតិសរសៃនៅក្នុងផ្លែប៉ោម អាចជួយបញ្ចុះកូលេស្តេរ៉ូល និងបន្ថយការឡើងជាតិស្ករ។ ផ្លែប៉ោមក៏ផ្ដល់ឲ្យយើងនូវប៉ូតាស្យូម សារធាតុប្រឆាំងអុកស៊ីតកម្ម និងវីតាមីន C ផងដែរ។
៤. សូកូឡាខ្មៅ

សូកូឡាខ្មៅសម្បូរដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលអាចជួយកាត់បន្ថយការប្រឈមនឹងបញ្ហាគាំងបេះដូង បញ្ចុះសម្ពាធឈាម និងកាត់បន្ថយហានិភ័យគ្រោះថ្នាក់សរសៃឈាមខួរក្បាល។ បន្ថែមពីនេះ ការសិក្សាមួយរបស់សាកលវិទ្យាល័យL’Aquila នៅប្រទេសអ៊ីតាលី បានរកឃើញថាសារធាតុគីមីនៅក្នុងសូកូឡាខ្មៅ ឈ្មោះថា flavanol អាចប្រឆាំងនឹងផលរំខានពីការគេមិនគ្រប់គ្រាន់ និងក៏អាចជួយដល់អ្នកមានបញ្ហាក្នុងការគេងផងដែរ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ តិចនិក ៤យ៉ាង ជួយមនុស្សវ័យចំណាស់ឲ្យមានរាងកាយមាំមួន
ចុចអាន៖ ពពួកសារធាតុចិញ្ចឹមរាងកាយចាំបាច់បំផុត ទប់ទល់នឹងវីរុសកូវីដ-១៩
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


