ព័ត៌មានជាតិ
ជនចាស់ជរា និងគ្រួសារខ្វះខាតចំនួន ១០០គ្រួសារ ទទួលបានអំណោយពីរដ្ឋបាលខេត្តមណ្ឌលគិរី
ជនចាស់ជរា និងគ្រួសារខ្វះខាតចំនួន ១០០គ្រួសារ ទទួលបានអំណោយពីលោក ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ថង សាវុន អភិបាលខេត្តមណ្ឌលគិរី ក្នុងឱកាសប្រារព្វពិធីអបអរសាទរខួបលើកទី២៧ ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ថ្ងៃទី១ តុលា ឆ្នាំ២០២៥ ក្រោមប្រធានបទ « វ័យចាស់ដោយសេចក្តីថ្លៃថ្នូរ » ដែលបានធ្វើឡើងនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ។

លោក ថង សាវុន អភិបាលខេត្តមណ្ឌលគិរី បាននាំយកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសគណៈកម្មាធិការជាតិកម្ពុជា ដើម្បីមនុស្សចាស់ និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដែលជានិច្ចកាល សម្តេច តែងតែបានផ្តល់នូវក្តីអាណិតស្រឡាញ់ សណ្តោសប្រណី យកចិត្តទុកដាក់ និងគិតគូរខ្ពស់ពីសុខទុក្ខរបស់លោកតា លោកយាយ អ៊ុំ មាមីង និងជនរួមជាតិទាំងអស់។
លោកបញ្ជាក់ថា ទិវាមនុស្សចាស់កម្ពុជា និងមនុស្សចាស់អន្តរជាតិថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ ជាទិវាមួយសម្រាប់រំលឹកគុណដល់មនុស្សវ័យចាស់កម្ពុជា ក៏ដូចជាមនុស្សវ័យចាស់នៅទូទាំងសកលលោក និងលើកកម្ពស់មនសិការទទួលខុសត្រូវរបស់យើងក្នុងការចូលរួមកសាងសង្គមជាតិមួយ ដែលមានការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខុមាលភាព របស់ប្រជាជនគ្រប់វ័យ ពិសេសចំពោះមនុស្សវ័យចាស់។

យ៉ាងណាមិញ ការប្រារព្ធទិវានេះ ក្នុងគោលបំណង លើកកម្ពស់ការយល់ដឹងជាសាធារណៈ អំពីឱកាស និងបញ្ហាប្រឈមរបស់មនុស្សវ័យចាស់ និងជំរុញឱ្យគ្រួសារ សហគមន៍ និងគ្រប់ភាគីពាក់ព័ន្ធយកចិត្តទុកដាក់ គិតគូរ និងដោះស្រាយការលំបាកនានារបស់មនុស្ស វ័យចាស់ តាមរយៈការរៀបចំគោលនយោបាយ ការផ្តល់សេវានានាឆ្លើយតបនឹងតម្រូវការ និងការលើកកម្ពស់សុខុមាលភាពមនុស្សវ័យចាស់ ឱ្យកាន់តែប្រសើរឡើងថែមទៀត។
ក្នុងឱកាសនោះ អភិបាលខេត្ត ក៏បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់ និងគាំទ្រតាមគ្រប់មធ្យោបាយ ដោយរៀបចំឱ្យទៅប្រព័ន្ធ គ្រប់គ្រងចាត់ចែង ដោយផ្តោតលើការថែទាំមនុស្សចាស់ ការចុះសួរសុខទុក្ខ និងជួយឧបត្ថម្ភដល់ជនចាស់ជរា និងជនពិការភាពដែលមានការលំបាកនៅតាមសហគមន៍ ក្នុងការលើកស្ទួយសុខុមាលភាពមនុស្សវ័យចាស់ ឱ្យកាន់តែប្រសើរឡើង ដើម្បីអាចធានាបានថាមនុស្សចាស់មានភាពកក់ក្តៅលើប្រព័ន្ធសេវាសម្រាប់មនុស្សចាស់។

ជាមួយគ្នានេះ រដ្ឋបាលខេត្តមណ្ឌលគិរី ក៏បានចែកអំណោយ និងថវិកាមួយចំនួន ជូនដល់លោកតា លោកយាយ ជនចាស់ជរា ពិការភាព និងគ្រួសារមានជីវភាពខ្វះខាតចំនួន ១០០គ្រួសារ ដើម្បីជួយដោះស្រាយការលំបាកបានមួយកម្រិតផងដែរ៕
អត្ថបទ៖ រៀម សុខហេង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


