ព័ត៌មានជាតិ
ស្រ្តីមេផ្ទះនៅស្រុកបរកែវ កែច្នៃម្ហូបសុខភាពដាក់លក់នៅតាមផ្លូវទទួលបានការគាំទ្រច្រើន
នាពេលបច្ចុប្បន្ន អាហារសុខភាព កំពុងតែទទួលបានការពេញនិយមខ្លាំងនៅក្នុងចំណោមប្រជាជនកម្ពុជា ដែលម្ហូបប្រភេទនេះសំដៅទៅលើរបបអាហារទាំងឡាយណាដែលមានតុល្យភាពរវាងបរិមាណ សារជាតិចិញ្ចឹម ថាមពល ដែលទទួលបានពីការបរិភោគអាហារ មិនធ្វើឱ្យឡើងគីឡូ ឬលើសជាតិខ្លាញ់។ ទន្ទឹមនឹងនេះ ក៏មានការកែច្នៃអាហារសុខភាព ដាក់នៅលក់នៅតាមហាង និងតាមចញ្ចើមផ្លូវ ដើម្បីបង្កលក្ខណៈកាន់តែងាយស្រួលដល់អតិថិជន។

អ្នកស្រី ឆៃវ៉ាន់ ភេកា រស់នៅខេត្តរតនគិរី ដែលជាស្រ្តីមេផ្ទះ មានជំនាញចម្អិនម្ហូប បានសម្រេចចិត្តធ្វើម្ហូបសុខភាពលក់នៅតាមផ្លូវ នៅជិតផ្សារបរកែវ តាមបណ្តោយផ្លូវជាតិឆ្ពោះទៅព្រំដែនវៀតណាម កំពុងទទួលបានគាំទ្រពីអតិថិជនជាអ្នកធ្វើដំណើរឆ្លងកាត់។ អ្នកស្រីនិយាយថា៖«ឆ្លៀតពេលទំនេរ ក៏ធ្វើបាយម្ហូបលក់តាមដងផ្លូវ ដោយហៅឈ្មោះថា អាហារសុខភាព ព្រោះថា បាយចំអិនឡើងពីអង្ករសម្រូប ដែលមានច្រើនរសជាតិមានដូចជា បាយសាច់ជ្រូក សាំងវិច អង្ករសម្រូប បាយងៀតគោ បាយប្រះព្រៅ និង បាយបែបចិន បំពងដើមទ្រូងមាន់ និងមានលក់បាយជាច្រើនមុខទៀត»។ ម្ហូបសុខភាពនេះ មួយប្រអប់លក់ក្នុងតម្លៃ ៥ ០០០ រៀល បើកលក់ចាប់ពីម៉ោង ៦ ដល់ម៉ោង ៨ ព្រឹក រៀងរាល់ថ្ងៃចន្ទដល់ថ្ងៃសៅរ៍ ដោយទទួលបានការគាំទ្រពីអតិថិជនដែលបានជិះឆ្លង់កាត់។

អ្នកស្រីបន្តទៀតថា ការកែច្នៃលក់ម្ហូបអាហារតាមផ្លូវនេះ មានរយៈពេលមួយឆ្នាំហើយដោយពីដំបូងឡើយផ្តើមធ្វើបាយប្រអប់ត្រឹមតែ ៣០ ឡើងរហូតទៅ ៥០ ប្រអប់ ឬលើសពីនេះ រហូតដល់មានអតិថិជនកម្ម៉ង់ដាក់នៅតាមកម្មវិធីផ្សេងទៀតផងដែរ។ រីឯចំណូលដែលបានពីការលក់នេះ មួយថ្ងៃអាចរកបានចន្លោះពី ២០ទៅ២៥ ម៉ឺនរៀល។ បើតាមអ្នកស្រី ការបំផុសគំនិតច្នៃម្ហូបសុខភាព ដោយសារតែនៅតំបន់នោះមានអ្នកលក់បាយស និងអាហារទូទៅច្រើន ទើបជំរុញឱ្យអ្នកស្រីងាកមកកែច្នៃម្ហូបសុខភាពប្លែកពីគេ មានការវេចខ្ចប់ស្រាប់ តម្លៃសមរម្យ និងមានរសជាតិឆ្ងាញ់ ទើបធ្វើឱ្យអតិថិជនដែលធ្លាប់ទិញម្តងហើយមកទិញម្តងទៀតជាហូរ។

អ្នកស្រីថ្លែងប្រាប់ថា៖«អាហារបែបសុខភាព ធ្វើចេញពីស្រូវអង្ករ ត្រីសាច់ និងបន្លែគ្មានជាតិគីមី មានការវេចខ្ចប់ត្រឹមត្រូវ និងអនាម័យ អ៊ីចឹង!អតិថិជនគាត់គាំទ្រច្រើន»៕
អត្ថបទ៖ ខៀវ ចាប
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៧ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដំណាំសក្តានុពលសំខាន់ៗរបស់កម្ពុជា ជាគោលដៅនាំចេញ ស្រូបទាញចំណូលចូលជាតិមួយឆ្នាំៗរាប់ពាន់លានដុល្លារ


