ព័ត៌មានជាតិ
«វ័យចាស់ដោយសេចក្តីថ្លៃថ្នូរ» ជាប្រធានបទសម្រាប់ទិវាមនុស្សចាស់ ឆ្នាំនេះ
ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ លើកទី២៧ ដែលនឹងប្រារព្ធឡើងនាថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ ត្រូវបានកំណត់ក្រោមប្រធានបទ «វ័យចាស់ដោយសេចក្តីថ្លៃថ្នូរ»។

រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកថ្ងៃទី១ ខែតុលា ជារៀងរាល់ឆ្នាំ ជាទិវាមនុស្សចាស់កម្ពុជា រួមជាមួយទិវាមនុស្សចាស់អន្តរជាតិ។ ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ត្រូវបានរៀបចំស្របតាមគោលនយោបាយជាតិរបស់កម្ពុជាស្តីពីមនុស្សវ័យចាស់ និងសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ។

គោលបំណងការប្រារព្ធទិវានេះ ត្រូវបានប្រមុខរាជរដ្ឋាភិបាល សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកឡើងតាមរយៈសារាចរណែនាំអំពីការរៀបចំទិវាមនុស្សចាស់នេះ ថា ដើម្បីលើកកម្ពស់កិច្ចគាំពារដ៏មានប្រសិទ្ធភាព សំដៅលើកស្ទួយសុខុមាលភាពរបស់មនុស្សវ័យចាស់ឱ្យកាន់តែប្រសើរឡើង ហើយទិវានេះ ក៏បង្ហាញឱ្យឃើញអំពីតួនាទីដ៏សំខាន់របស់មនុស្សវ័យចាស់ បុព្វការីជនដែលបានបង្កើតធនធានដ៏មានសារប្រយោជន៍ ព្រមទាំងផ្តល់នូវចំណេះដឹង ចំណេះធ្វើ និងបទពិសោធយ៉ាងច្រើនឥតគណនាសម្រាប់មនុស្សជំនាន់ក្រោយ។

ក្នុងន័យនេះ សម្ដេចធិបតី បានណែនាំឱ្យក្រសួងស្ថាប័នជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ រួមសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ រៀបចំទិវាមនុស្សចាស់ ១ តុលា ឆ្នាំ២០២៥នេះឱ្យបានទូលំទូលាយ និងផ្សព្វផ្សាយឱ្យប្រជាជនកម្ពុជាគ្រប់វ័យបានយល់ដឹងកាន់តែច្បាស់អំពីអត្ថន័យនៃទិវានេះ។
សម្ដេចប្រមុខរដ្ឋាភិបាល ក៏បានណែនាំដល់រដ្ឋបាលថ្នាក់ក្រោមជាតិត្រូវបន្តជំរុញ និងពង្រឹងសមាគមមនុស្សចាស់នៅតាមសហគមន៍ឱ្យដំណើរការ និងមាននិរន្តរភាពទូទាំងប្រទេស និងជាពិសេសសម្ដេចបានលើកទឹកចិត្តដល់អង្គការមិនមែនរដ្ឋាភិបាល និងវិស័យឯកជនបង្កើតមជ្ឈមណ្ឌលមនុស្សចាស់៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


