សុខភាព
ក្មេងអាយុប៉ុន្មានទើបអាចចាក់វ៉ាក់សាំងផ្តាសាយបាន? ចាក់ប៉ុន្មានដង?
យើងដឹងហើយថា ក្មេងៗមានប្រព័ន្ធការពាររាងកាយខ្សោយ មិនអាចទប់ទល់នឹងការឆ្លងមេរោគបាន ម្ល៉ោះហើយឧស្សាហ៍កើតជំងឺផ្តាសាយណាស់ ងាកហៀរសម្បោរផ្តាសាយៗ។ បើតាមមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺអាមេរិក (CDC) ក្មេងកើតផ្តាសាយធំមានគ្រោះថ្នាក់ជាងជំងឺផ្តាសាយធម្មតា ពិសេសក្មេងដែលមានអាយុតិចជាង ៥ឆ្នាំ។

វិធីល្អបំផុតក្នុងការពារកូនជាទីស្រលាញ់ពីជំងឺផ្តាសាយធំ គឺត្រូវចាក់វ៉ាក់សាំងការពារ ដែល CDC បានណែនាំឲ្យក្មេងអាយុចាប់ពី ៦ខែឡើងទៅត្រូវចាក់វ៉ាក់សាំងការពារជំងឺផ្តាសាយធំរៀងរាល់ឆ្នាំ។
ហេតុអីចាំបាច់ត្រូវវ៉ាក់សាំងផ្តាសាយធំរៀងរាល់ឆ្នាំ? ដោយហេតុថា មេរោគ ឬវីរុសផ្តាសាយមានច្រើនប្រភេទណាស់ ហើយវិវត្តខុសគ្នាពីមួយឆ្នាំទៅមួយឆ្នាំ បែបនេះហើយវ៉ាក់សាំងការពារជំងឺផ្តាសាយក៏ត្រូវតែផ្លាស់ប្តូរទៅតាមនោះដែរ។

ក្មេងអាយុចាប់ពី ៦ ខែ ទៅ ៨ឆ្នាំ ត្រូវចាក់វ៉ាក់សាំងផ្តាសាយ ចំនួន២ ដូស ហើយក្មេងអាយុ ៩ឆ្នាំឡើង តម្រូវឲ្យចាក់វ៉ាក់សាំងផ្តាសាយធំ តែ ១ដូសប៉ុណ្ណោះ។
ម៉ាក់ប៉ាត្រូវចាំថា វ៉ាក់សាំងការពារផ្ដាសាយដែលយើងចាក់ គឺវ៉ាក់សាំងការពារផ្ដាសាយធំ ដូចនេះមិនអាចការពារជំងឺផ្ដាសាយទាំងអស់ទេ ព្រោះវីរុសដែលបង្កឲ្យមានជំងឺផ្ដាសាយមានច្រើនប្រភេទណាស់។ ចំពោះផលរំខានរបស់វ៉ាក់សាំងការពារផ្ដាសាយក៏មិនសូវខុសពី វ៉ាក់សាំងដទៃទៀតដែរ អាចឈឺ ឬហើមកន្លែងចាក់ គ្រុនក្ដៅ ល្ហិតល្ហៃ ឈឺក្បាល៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ចំណីចំណុក ៥ យ៉ាងដែលឪពុកម្ដាយមិនគួរឲ្យកូនតូចញ៉ាំ
ចុចអាន៖ ពេទ្យតែងហាមម្ដាយពពោះមិនឲ្យគិតច្រើន ព្រោះខ្លាចជួបបញ្ហាទាំងនេះ
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


