សុខភាព
សុវត្ថិភាព និងភាពជោគជ័យជាប់យូរអង្វែងនៃការដាំបង្គោលធ្មេញក្នុងឆ្អឹងថ្គាម!
ការដាំបង្គោលធ្មេញក្នុងឆ្អឹងថ្គាម (Dental Implant) គឺជាការជំនួសរឹសធ្មេញធម្មជាតិ ដែលបានបាត់បង់មួយ ឬច្រើន សម្រាប់ទ្រធ្មេញសប្បនិម្មិតមួយ ឬច្រើន ឬធ្មេញស្និត ហើយផ្តល់នូវតួនាទីនៃការទំពា សោភ័ណភាព និងគុណភាពនៃជីវិតប្រសើរ។
ក) តើហេតុអ្វីបានជាត្រូវការជ្រើសរើស យកការដាំបង្គោលធ្មេញក្នុងឆ្អឹង?
អត្ថប្រយោជន៍ នៃការដាំបង្គោលធ្មេញក្នុងឆ្អឹងមានច្រើន ឧទាហរណ៍ដូចជា៖
– ក្នុងករណីលោកអ្នកបាត់ធ្មេញមួយគ្រាប់ៈ កាលពីមុនពេលបាត់ធ្មេញមួយគ្រាប់ យើងត្រូវដាក់ជំនួសធ្មេញនោះចំនួន ៣គ្រាប់ ដោយត្រូវឆាបធ្មេញសងខាង សម្រាប់ទ្រធ្មេញដែលបាត់ ឬធ្វើធ្មេញដោះចេញដោះចូលមួយគ្រាប់។ ជាមួយការដាំបង្គោលធ្មេញក្នុងឆ្អឹង (Dental Implant) គឺបាត់ធ្មេញមួយ យើងដាំបង្គោលធ្មេញក្នុងឆ្អឹង១គ្រាប់ រួចដំឡើងក្បាលធ្មេញតែម្តង ដោយមិនចាំបាច់ឆាប់ធ្មេញធម្មជាតិ។
– ដកភ្លាមអាចដាំបង្គោលធ្មេញក្នុងឆ្អឹងបានតែម្តង ហើយអាចដាក់ធ្មេញបណ្តោះអាសន្នភ្លាមសម្រាប់សោភ័ណភាព
– ចំពោះអ្នកដែលប្រើប្រាស់ធ្មេញស្និតមិនបឺត គ្មានលំនឹងពាក់មិនជាប់ ការដាំបង្គោលធ្មេញក្នុងឆ្អឹងដើម្បីទ្រធ្មេញស្និត គឺជួយឲ្យធ្មេញស្និតមានលំនឹង និងមានមុខងារអំពារល្អ។

ខ) តើការដាំបង្គោលធ្មេញក្នុងឆ្អឹងមានសុវត្ថិភាពដែរឬទេ?
ពិតជាមានសុវត្ថិភាព ប្រសិនបើយើងជួបប្រឹក្សា និងព្យាបាលតាមបច្ចេកទេសដាំបង្គោលក្នុងឆ្អឹង ជាមួយទន្តបណ្ឌិតជំនាញ ដែលផ្តល់ការពិនិត្យដោយយកចិត្តទុកដាក់ទៅលើ ៖
– សុខភាពទូទៅរបស់អ្នកជំងឺ
– ស្ថានភាពជាក់ស្តែងក្នុងមាត់
– សិក្សាពីកម្រាស់ឆ្អឹង កំហាប់ឆ្អឹង និងទម្រងអញ្ជាញ
– ធ្វើការថតឆ្លុះមុនពេលវះកាត់ដាំបង្គោលធ្មេញដូចជា Panoramic X-ray និងក្នុងស្ថានភាពស្មុគស្មាញការថត CBCT ឬ CT Scan គឺមានសារៈសំខាន់
– ធ្វើទម្រង់នៃការព្យាបាលបានត្រឹមត្រូវ
– ការវះកាត់ធ្វើតាមបច្ចេកទេសជាសកល និងមានអនាម័យ
– តាមដាន និងពិនិត្យជាទៀងទាត់ក្រោយដំឡើងតួធ្មេញរួច
គ) តើមានករណីលំបាកណាខ្លះដែលមិនអាចដាំបង្គោលក្នុងឆ្អឹងបាន?
១- នៅវ័យក្មេងពេក (អ្នកជំងឺកំពុងលូតលាស់)
២- អ្នកជំងឺដែលមានកម្រាស់ឆ្អឹងស្តើងពេក ប៉ុន្តែមានករណីជាច្រើន យើងអាចធ្វើការបន្ថែមឆ្អឹងបានដែលអាចជាឆ្អឹងអ្នកជំងឺផ្ទាល់ ឬអាចជាឆ្អឹងសប្បនិម្មិត
៣- អ្នកជំងឺដែលជក់បារីច្រើន
៤- អ្នកជំងឺដែលមានបញ្ហាសុខភាពស្មុគស្មាញដូចជា ៖
– អ្នកជំងឺព្យាបាលដោយកាំរស្មីនៅតំបន់ ក និងក្បាល
– អ្នកជំងឺព្យាបាលដោយថ្នាំ Bisphosphonate

ឃ) តើអាយុប៉ុន្មានទើបធ្វើការដាំបង្គោលក្នុងឆ្អឹងបាន?
នៅពេលឆ្អឹងថ្គាមអ្នកជំងឺលែងលូតលាស់អាចពីអាយុ ២០ឆ្នាំឡើង
ង) តើការដាំបង្គោលធ្មេញក្នុងឆ្អឹងអាចបង្កជាជំងឺតេតាណុស ឬជំងឺមហារីកដែរ ឬទេ?
ការដាំបង្គោលធ្មេញក្នុងឆ្អឹងត្រឹមត្រូវ តាមបច្ចេកទេស មិនអាចបណ្តាលឲ្យមានជំងឺតេតាណុល ឬជំងឺមហារីកទេ ព្រោះបង្គោលធ្មេញដាំក្នុងឆ្អឹងផលិត ពីលោហៈទីតាញ៉ូម (Titanium)ដែលអាចរស់នៅក្នុងខ្លួនយើងបាន។

ច)តើការដាំបង្គោលក្នុងឆ្អឹង អាចមានអាយុកាលប៉ុន្មាន?
តាមការសិក្សាបានបង្ហាញថា វាអាចស្ថិតនៅក្នុងឆ្អឹងថ្គាមយើងបានរហូត ប្រសិនបើយើងធ្វើតាមបច្ចេកទេសត្រឹមត្រូវ ការថែទាំ និងការប្រើប្រាស់របស់អ្នកជំងឺល្អ ហើយការតាមដានក្រោយពេល ដាំរួចជាទៀងទាត់ជាមួយគ្រូពេទ្យធ្មេញ។


សូមអញ្ជើញមកជួបទន្តបណ្ឌិតឯកទេសនៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីពិភាក្សាពីជម្រើសនៃការដាំបង្គោលក្នុងឆ្អឹង ប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់ទៅតាមស្ថានភាពជាក់ស្តែង របស់អ្នកជំងឺម្នាក់ៗ ឲ្យទទួលបានការប្រើប្រាស់ស្រួល សោភ័ណភាពល្អ និងគុណភាពនៃការទំពារប្រសើរសម្រាប់ជីវិត៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ ប្រសិនជ្រុះសក់ក្រោយជាសះស្បើយពីជំងឺកូវីដ-១៩ ទាំងនេះជាដំណោះស្រាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស



