សុខភាព
ហេតុផលមួយចំនួន បង្ហាញថាប្រុសៗគួរកោររោមក្លៀកដូចស្រីៗដែរ
ការសម្រេចចិត្តថាកោររោមក្លៀក ឬមិនកោរគឺជាសិទ្ធក្នុងការជ្រើសរើសរបស់បុគ្គលម្នាក់ៗ។ តាមរយៈការសិក្សាថ្មីៗ និងការស្ទង់មតិខ្លះបានបង្ហាញហេតុផលជាក់លាក់មួយចំនួនថាហេតុអ្វីបុរសគួរព្យាយាមកោររោមក្លៀករបស់ខ្លួន។
ហេតុអ្វីបុរសគួរតែកោររោមក្លៀក?

ជួយឲ្យមានក្លិនល្អជាងមុន
បុរសភាគច្រើនបានជឿថាការបណ្ដុះរោមក្លៀកធ្វើឲ្យមើលទៅមានភាពជាបុរស។ ការគិតបែបនេះគឺមិនខុសនោះទេ ប៉ុន្តែគួរតែចំណាយពេលពិនិត្យមើលក្លៀកយើងម្ដងទៀត។ ប្រសិនបើរោមក្លៀកយើងដុះឡើងដូចព្រៃហេមពាន្តទៅហើយ យើងគួរតែពិចារណាឡើងវិញដែរ។ ក្នុងការស្ទង់មតិក្រៅផ្លូវការមួយបានឲ្យដឹងថា មានមនុស្សស្រីរីជាច្រើនបាននិយាយថារោមក្លៀករបស់មនុស្សប្រុសគឺមើលទៅគួរឲ្យខ្ពើម។ ម្យ៉ាងទៀតគ្នាយើងគួរដឹងថា គ្រប់រោមទាំងអស់ គឺមានសមត្ថភាពក្នុងការបង្កកជាញើស និងក្លិនបាន។
ដើម្បីបំបាត់ភាពមិនចាំបាច់
នៅត្រង់ក្លៀកគឺសម្បូរទៅដោយក្រពេញអាប៉ូគ្រីន ( apocrine) សម្រាប់ផលិតញើស។ ញើសបុរសផ្ទុកទៅដោយសារធាតុស្តេរ៉យលីពីត ប្រូតេអ៊ីន និងសារធាតុគីមីផ្សេងទៀត។ សារធាតុផ្សំច្រើនមុខរបៀបនេះ គឺត្រូវបានផ្ទុកទៅដោយព័ត៌មានជាក់លាក់មួយចំនួន។ អ្នកវិទ្យាសាស្ត្របានគិតថារោមក្លៀកគឺត្រូវបានប្រើសម្រាប់ទាក់ទាញដៃគូកាលពីសម័យបុរាណ។ ទោះយ៉ាងណាក៏ដោយសម្រាប់ស្រីៗសម័យទំនើប គឺរោមក្លៀកមិនអាចប្រើការបាននោះទេ។ ហេតុនេះយើងចាំបាច់ទុកវាធ្វើអីទៀត។
តើបុរសគួរកោររោមនៅពេលណា?
យើងនៅតែអាចទុករោមក្លៀក និងធ្វើជាសុភាពបុរសបានដដែលប្រសិនបើរោមវាមិនលេចចេញនៅពេលលើកដៃនោះ។ប្រសិនរោមក្លៀកយើងរួញនោះវានឹងត្របាញ់ចូលគ្នាដូចព្រៃស្ដុកនៅពេលដែលយើងលើកដៃឡើង។ រោមក្លៀកមិនគួរទុកឲ្យវែងរហូតដល់ជំពាក់គ្នានោះទេ។ អ្វីដែលសំខាន់បំផុតនោះគឺមិនត្រូវឲ្យក្លៀកមានក្លិនមិនល្អនោះទេ។ ប្រសិនបើរោមក្លៀករបស់យើងចូលក្នុងចំណុចណាមួយខាងលើហើយគួរតែកោរចេញដែលជាជម្រើសល្អ។
តើគួរកោររោមក្លៀកបែបណាដើម្បីឲ្យមានសុវត្ថិភាព?
កាត់តម្រឹម
ប្រសិនបើយើងគិតថាការកោររោមក្លៀកធ្វើឲ្យយើងពិបាកទទួលយក យើងអាចសាកល្បងកាត់តម្រឹមជាមុនសិន។ គ្រាន់តែប្រើកូនកន្ត្រៃកាត់វាឲ្យខ្លីតែប៉ុណ្ណោះ។ យើងនៅតែអាចទុកប្រវែងប្រហែល២–៣សង់ទីម៉ែត្រឬខ្លីទៅតាមការចូលចិត្ត។ គ្នាយើងគួរដឹងថារោមខ្លីៗនឹងមិនសូវបង្កឲ្យមានក្លិន និងញើស។
កោរ
ប្រសិនបើការកាត់តម្រឹមមិនត្រូវចិត្តយើងនោះទេ យើងគួរតែកោរចេញទៅ។ ប្រសិនបើរោមក្លៀកយើងវែងគួរតែចាប់ផ្ដើមកាត់តម្រឹមវាជាមុនសិន។ បន្ទាប់មកយើងអាចកោររោមដោយប្រើកាំបិត និងគ្រីមកោររោមដូចដែលយើងកោរពុកមាត់ដែរ។ យើងត្រូវចាំថាពេលកោររោមក្លៀកយើងត្រូវអូសកាំបិតកោរ ឬប្រដាប់កោរចុះក្រោម និងឡើងលើ ដោយជៀសវាងការអូសទៅចំហៀងដែលអាចឲ្យដាច់រលាត់ និងសល់រោមកប់ក្រោមស្បែក។ គ្នាយើងត្រូវចាំដែរថា មិនគួរកោរលើស្បែកកន្លែងដដែលច្រើនដងពេកដែរ ហើយយើងអាចសាកល្បងកោរក្រោយពេលមុជទឹករួច ព្រោះជាពេលដែលរោមមានសភាពទន់៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ប្រុសៗចូលចិត្តទុកពុកចង្កា តិចអត់ដឹងថាមានគុណប្រយោជន៍ច្រើនយ៉ាង
ចុចអាន៖ ប្រុសៗមានទម្លាប់អាក្រក់ទាំងនេះ ស្រីៗអត់ចូលចិត្តទេ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


