សុខភាព
អាហារល្អៗ ប៉ូវឲ្យមេជីវិតប្រុសៗកាន់តែខ្លាំងជាងមុន
និយាយដល់មេជីវិតឈ្មោល ប្រុសៗយើងខ្លះ មានបញ្ហា រហូតដល់ថ្នាក់ពិបាកយកកូនក៏មាន។ មានវិធីច្រើន ជួយឲ្យមេជីវិតឈ្មោលមានគុណភាពប្រសើរឡើងវិញ។ តែ “Hello គ្រូពេទ្យ” នឹងលើកយកពីប្រភេទអាហារល្អៗមកប្រាប់៖

១- អាហារជួយមេជីវិតឈ្មោលខ្លាំងជាងមុន
– ស៊ុត៖ ញ៉ាំស៊ុត អាចជួយបង្កើនបរិមាណមេជីវិតឈ្មោល និងចលនារបស់វា។ ស៊ុតមានផ្ទុកវីតាមីន E និងប្រូតេអ៊ីនយ៉ាងច្រើន មានតួនាទីការពារមេជីវិតឈ្មោល ពីរ៉ាឌីកាល់សេរីមួយចំនួនដែលធ្វើបរិមាណមេជីវិតឈ្មោលថយចុះ។
– ស្ពៃពួយឡេង៖ រាងកាយយើងត្រូវការពពួកអាស៊ីដហ្វូលីក (Folic acid) ដើម្បីផលិតមេជីវិតឈ្មោលដែលមានសុខភាពល្អ។ បើរាងកាយមិនមានអាស៊ីដហ្វូលីកគ្រប់គ្រាន់ទេ មេជីវិតឈ្មោលនឹងមានរូបរាងមិនដូចប្រក្រតីដូចគ្នា។ មេជីវិតឈ្មោលមិនគ្រប់លក្ខណៈ គ្មានកម្លាំងគ្រប់គ្រាន់ចូលទៅជួបអូវុលដែលជាមេជីវិតបន្តពូជញី ដើម្បីបង្កកំណើតបានទេ។ ក្នុងករណី បើទោះជាមេជីវិតឈ្មោល ទៅជួបអូវុល និងអាចបង្កកំណើតបានក៏ពិតមែន ប៉ុន្តែកូនអាចនឹងមានលក្ខណៈមិនប្រក្រតី។ ដើម្បីឲ្យរាងកាយទទួលបានអាស៊ីដហ្វូលីកគ្រប់គ្រាន់ គួរញ៉ាំពពួកស្ពៃពួយឡេង ឬបន្លៃបៃតងផ្សេងទៀត។
– ចេក៖ ចេកសម្បូរទៅដោយវីតាមីន A, B1 និង C អាចជួយមេជីវិតឈ្មោលមានសុខភាពល្អ និងជាជំនួយបង្កើនបរិមាណមេជីវិតឈ្មោលថែមទៀតផង។ លើសពីនេះ អង់ស៊ីមកម្រ Bromelain ដែលមានក្នុងផ្លែចេក ក៏មាននាទីបង្កើនបរិមាណ និងចលនារបស់មេជីវិតឈ្មោលដូចគ្នា។
– សូកូឡាខ្មៅ៖ សូកូឡាខ្មៅសម្បួរទៅដោយពពួកអាមីណូអាស៊ីដ L-Arginine HCL ដែលអាចបង្កើនបរិមាណទឹកកាម និងចំនួនមេជីវិតឈ្មោល។ ប្រុសៗជាច្រើនជឿថា សូកូឡាខ្មៅនឹងជំរុញការឈានដល់ចំណុចកំពូលកាន់តែខ្លាំងក្លា។
២- អាហារគួរចៀសវាង បើមិនចង់ឲ្យមេជីវិតឈ្មោលចុះខ្សោយ
– អាហារកំប៉ុង៖ អ្នកវិទ្យាសាស្ត្រជឿថា សារធាតុ BPA (Bisphenol-A) មាននៅក្នុងប្លាស្ទិកសម្រាប់វេចខ្ចប់ផលិតផលទាំងឡាយ អាចធ្វើឲ្យខ្សោយសុខភាពមេជីវិតឈ្មោល។ ជ័រសម្រាប់ប្រើបិទកំប៉ុងអាហារមានផ្ទុកជាតិ BPA ខ្ពស់ណាស់ ដូច្នេះជម្រើសល្អបំផុត គួរញ៉ាំអាហារស្រស់ៗ និងអាហារដាក់ក្នុងកែវ ដើម្បីចៀសវាងជាតិ BPA។
– ស្រា៖ ស្រា ជាមូលហេតុបំផ្លាញសុខភាពមេជីវិតឈ្មោល។ បើយើងមានបញ្ហាពិបាកយកកូន សូមគិតដល់ការផឹកស្រារបស់យើង។ ផឹកច្រើនដែរទេ? បើផឹកច្រើន ព្យាយាមផ្អាកការផឹក ឬកាត់បន្ថយការផឹកស្រា ក៏អាចជួយយើងមានលទ្ធភាពមានបង្កកំណើតវិញបានដែរ។

– ខ្លាញ់ឆ្អែត៖ អាហារសម្បួរជាតិខ្លាញ់ឆ្អែត និងខ្លាញ់មិនឆ្អែត (Mono-unsaturated fat) (ដូចជា សាច់ សាច់ក្រក) ធ្វើឲ្យសុខភាពមេជីវិតឈ្មោលចុះខ្សោយដូចគ្នា។ ដើម្បីមេជីវិតឈ្មោលខ្លាំងក្លា ត្រូវកាត់បន្ថយការញ៉ាំអាហារសម្បូរជាតិខ្លាញ់ទាំងនោះ គួរប្ដូរមកញ៉ាំពពួកខ្លាញ់មិនឆ្អែត ដូចជា ខ្លាញ់អូមេហ្ហា ៣ និងអូមេហ្កា ៦ ជំនួសវិញ ដែលសុទ្ធសឹងពពួកខ្លាញ់ល្អ មាននៅក្នុងគ្រាប់ធញ្ញជាតិ និងអាហារបំប៉ន និងសាច់ត្រីទឹកត្រជាក់ ដូចជា ត្រីសាម៉ុន ជាដើម៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
សេដ្ឋវិទូ៖ សេដ្ឋកិច្ចថៃប្រឈមហានិភ័យធ្លាក់ចូលក្នុងវិបត្តិបរិត្តផរណា
-
នយោបាយ៣ ថ្ងៃ ago
រយៈពេលមិនដល់១២ម៉ោងកម្ពុជាទះថៃ៣កំផ្លៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
សហព័ន្ធឧស្សាហកម្មថៃ៖ ការបិទព្រំដែនជាមួយកម្ពុជា ប៉ះពាល់ដល់ការនាំចេញថៃ ៥,២ ប៊ីលានដុល្លារ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! អ៊ីស្រាអែល វាយប្រហារអ៊ីរ៉ង់ហើយ! សង្គ្រាមធំអាចផ្ទុះឡើង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងទទួលរងឥទ្ធិពលព្យុះទី១ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៣មិថុនា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មហាសំណាង! មនុស្សម្នាក់គត់នៅរស់ពីការធ្លាក់យន្តហោះឥណ្ឌា ដោយសារលោតចុះតាមច្រកចេញអាសន្ន
-
នយោបាយ៣ ថ្ងៃ ago
សម្ដេចតេជោប្រាប់ទៅរដ្ឋាភិបាលត្រៀមផ្ទុះអាវុធគ្រប់ពេលដែលថៃឈ្លានពាន