សុខភាព
ប្រុសៗចូលចិត្តស្ទីមសូណា គួរតែប្រយ័ត្នពីបញ្ហាទាំងនេះផង
បុរសៗមួយចំនួនចូលចិត្ដទៅស្ទីមសូណា ជាពិសេសពេលល្ងាចៗ ឬចុងសប្ដាហ៍បន្ទាប់ពីធ្វើការហើយ ដោយគិតថាជាការយកចិត្ដទុកដាក់ចំពោះសុខភាជាសំខាន់។ ជាក់ស្ដែងណាស់ ការចំណាយពេល ចូលបន្ទប់សូណា ពិតជាផ្ដល់អត្ថប្រយោជន៍ច្រើន ចំពោះសុខភាព ទាំងរាងកាយ និងផ្លូវចិត្ដ ប៉ុន្ដែទន្ទឹមគ្នានឹងការផ្ដល់អត្ថប្រយោជន៍ យ៉ាងច្រើននេះ សូណាក៏មានផលប៉ះពាល់មួយចំនួនមកលើយើងផងដែរ ប្រសិនជា មិនបានប្រុងប្រយ័ត្ន ដឹងច្បាស់ពីសុខភាពខ្លួនឯង។
១.ប្រុងប្រយ័ត្នសម្រាប់អ្នកបញ្ហាបេះដូង

អ្នកមានបញ្ហាដូចជា ជំងឺខ្សោយបេះដូង ឬធ្លាប់មានបញ្ហាគាំងបេះដូង ដែលមិនអាចគ្រប់គ្រងបាន គួរតែប្រុងប្រយ័ត្នឲ្យមែនទែន គ្រប់ពេលដែលទៅ សូណា ជាពិសេសសម្រាប់អ្នកដែលទើបតែចាប់ផ្ដើមលើកដំបូង។ នៅក្នុងបន្ទប់សូណា សីតុណ្ហភាពគឺក្ដៅ ដែលជំរុញឲ្យរាងកាយបែកញើសច្រើន ក្នុងខ្លួនប្រាណត្រូវបាត់បង់ជាតិទឹក ជាមួយចង្វាក់បេះដូងដើរញាប់ដែលមិនអាចច្របាច់ឈាមចេញពីបេះដូងទៅគ្រប់សរីរាង្គបាន។ ដូចនេះ អ្នកទៅសូណានឹងមានអារម្មណ៍ថា អស់កម្លាំង ចង្វាក់បេះដូងប្រែប្រួល ហើយភាគច្រើនអ្នកដែលមានបញ្ហាបេះដូងមិនអាច ទ្រាំនៅក្នុងបន្ទប់សូណាយូរដូចអ្នកធម្មតានោះទេ។ អ្នកមានបញ្ហាសុខភាពទាំងនោះ គួរចូលសូណាត្រឹមចន្លោះពី ៥ ទៅ ៨ នាទីគឺជាការល្អ។ មួយវិញទៀត ស្ថិតក្នុងបន្ទប់សូណា ប្រសិនជាអ្នកមានអារម្មណ៍ថា ដកដង្ហើមថប់ៗ អ្នកត្រូវប្រញាប់ចាកចេញពីបន្ទប់ឲ្យបានលឿនបំផុត ទោះស្ថិតក្នុងរយៈពេលខ្លីក៏ដោយ។ ម្យ៉ាងវិញទៀត អ្នកមានជំងឺនេះ គួរតែពិភាក្សាជាមួយគ្រូពេទ្យផ្នែកបេះដូងជាមុនសិន ទើបជាការប្រសើរ។
២.ប្រុងប្រយ័ត្នអ្នកមានបញ្ហាប្រតិកម្មស្បែក
អ្នកមានប្រតិកម្មស្បែករហ័ស ឬស្បែកអាលែកហ្ស៊ី អាចមានផលប៉ះពាល់ ជាមួយនឹងកំដៅ និងចំហាយក្លិនរូបមន្ដថ្នាំដែលតែងប្រើនៅក្នុងបន្ទប់សូណា ដែលជាហេតុ ស្បែកអ្នកជំងឺអាចនឹងកើតចេញជាកន្ទួល មានពណ៌ក្រហម ឬអាចបង្កជាការរមាស់ ក្រហាយ ទៅតាមស្ថានភាពជំងឺ។ ក្នុងស្ថានភាពនោះ អ្នកជំងឺ មានអាការៈ រមាស់ខ្លាំង ឬក្រហាយខ្លាំង ត្រូវប្រញាប់ទៅងូតទឹកឲ្យបានលឿនបំផុត មិនត្រូវទ្រាំ ឬក៏អេះដោយក្រចកដៃនោះទេ ព្រោះ អាចបង្កឲ្យមានបញ្ហាស្បែកឈានទៅដល់ការរលាកមានភាពធ្ងន់ធ្ង។ ភាគច្រើន អ្នកដែលជួបនឹងបញ្ហានេះ គឺច្រើនតែអ្នកធ្លាប់មានបញ្ហាប្រតិកម្មស្បែកនឹងគ្រឿងសំអាង ឬផលិតផលកែសម្ផស្សជាដើម។
៣. ប្រុងប្រយ័ត្នអ្នកមានជំងឺសួត

ជាក់ស្ដែងណាស់ ថាអ្នកមានជំងីសួត ក៏អាចជួបបញ្ហាប្រឈមពិបាកដកដង្ហើម ដូចជា អាចក្អក ឬ ដកដង្ហើមហត់ៗ ជាពិសេសអ្នកមានជំងឺហឺត តែម្ដង ព្រោះថានៅក្នុងបន្ទប់សូណា គឺមានសីតុណ្ហភាពក្ដៅ និងមានសំណើម ដែលជំរុញឲ្យសួតត្រូវ ធ្វើការងារខ្លាំងជាងពេលធម្មតា។ មួយវិញទៀត ទងសួតរបស់អ្នកជំងឺហឺត មានសភាពរួមតូច ដូច្នេះស្ថិតក្នុងដំណាក់កាលសីតុណ្ហភាពក្ដៅ ហើយមានចំហាយទឹកទៀតនោះ សួតត្រូវធ្វើចលនាបញ្ចេញខ្យល់ដង្ហើម និងស្រូបយកអុកស៊ីសែនឲ្យបានគ្រប់គ្រាន់។ អ្នកជំងឺ អាចតាមដាន ពីសុខភាពផ្ទាល់ ក្នុងកំលុងពេលនោះ បើមានអាការៈ ក្អក ឬ ដកដង្ហើមហត់ៗ អ្នកជំងឺគួរតែឆាប់ចាកចេញពីបន្ទប់សូណា ហើយសម្រាក ឲ្យបានយ៉ាងតិច ១០ ទៅ ១៥នាទីសិន។
៤.គួរកំណត់ពេលវេលាឲ្យបានត្រឹមត្រូវ
សម្រាប់អ្នកដែលចូលចិត្ដទៅសូណា គួរតែនឹកឃើញពីចំណុចនេះមុនគេ គឺការកំណត់ពេលវេលា ឲ្យបានត្រឹមត្រូវ និងការត្រៀមខ្លួន មុនពេលចូលបន្ទប់សូណា។ មានន័យថា អ្នកអាចចូល សូណា ម្ដងយ៉ាងយូ ២០នាទី អាចមិនលើសពី៣ដង ក្នុងមួយពេលៗ ព្រោះថា ក្នុងខ្លួនប្រាណរបស់យើងត្រូវប្រឈមនឹងកម្ដៅ ជាតិសើម ហើយត្រូវបញ្ចេញជាតិទឹកច្រើនតាមរយៈការចេញញើស។ ថ្វីត្បិតតែ ការបែកញើសល្អ អាចបញ្ចេញជាតិពុលច្រើនមែន ប៉ុន្ដែក្នុងខ្លួនប្រាណរក៏ត្រូវខ្សោះជាតិទឹកបន្ដិចម្ដងៗ ទៅតាមពេលវេលាកាន់តែយូទៅៗ។ ទន្ទឹមគ្នានោះដែរ មុនពេល ចូលបន្ទប់សូណា អ្នកអាចញ៉ាំទឹកឲ្យបានមួយកែវ ឬអាចលើសពីនោះក៏ប្រសើរដើម្បីរក្សាលំនឹងជាតិទឹកឲ្យបានគ្រប់គ្រាន់ក្នុងរាងកាយ។
៥.សម្រាក ២ទៅ៣នាទីមុនងូតទឹក

គួរចងចាំថាអាងទឹកត្រជាក់ គឺជាកន្លែងដែលលាងសម្អាតញើសសម្រាប់អ្នកដែលទើបតែចេញពីបន្ទប់សូណា។ ដូច្នេះហើយ ក្រោយពេលចេញពីបន្ទប់សូណា គួរតែរសម្រាកឲ្យបានយ៉ាងតិច ២នាទី ដើម្បីឲ្យស្ងួតញើសបន្ដិចសិន មុនពេលចូលងូតទឹកសម្អាតញើស ឬលាងសម្អាតជាតិពុល។ ក្រោយពេល ដែលខ្លួនយើង ទើបតែស្ថិតក្នុងស្ថានភាពសីតុណ្ហភាពក្ដៅមានញើសច្រើន ភ្លាមៗនោះ រន្ធញើសតូចៗ ក៏នៅបើកចំហរជាឱកាសដល់ពពួកបាក់តេរីមួយចំនួន តោងជាប់នៅស្បែក មួយវិញទៀត ការណ៍ដែលត្រូវងូតទឹកត្រជាក់ ឬចូលក្នុងអាងទឹកត្រជាក់បន្ទាប់ ចេញពីបន្ទប់សូណាភ្លាម ក៏មិនមានផលល្អចំពោះបេះដូង ព្រោះការប្រែប្រួល សីតុណ្ហភាពក្នុងខ្លួន ក៏ត្រូវផ្លាស់ប្ដូរភ្លាមៗដែរ។ ដូច្នេះគួរតែសម្រាកឲ្យបាន យ៉ាងតិច ២នាទី ទើបជាការល្អ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៧ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


