សុខភាព
ប្រុសៗការហើយយូរឆ្នាំ នៅតែអត់មានកូន តើគួរធ្វើម៉េច?
ភាពអារអត់កូនគឺជាការអសមត្ថភាពផ្លូវភេទក្នុងការបង្កកំណើត បើទោះបីជាមានការរួមភេទជាប្រចាំនិងមិនបានការពារក៏ដោយ។ ក្រៅពីនេះទៀតរោគសញ្ញានៃភាពអារអត់កូនដែលគួរឲ្យកត់សម្គាល់បំផុតនោះគឺការដែលមិនមានផ្ទៃពោះ។នៅមានរោគសញ្ញាច្រើនផ្សេងទៀតប៉ុន្តែក៏មានការពិបាកក្នុងការកត់សម្គាល់ណាស់ដែរ។ មូលហេតុនីមួយៗនៃភាពអារអត់កូនអាចចេញរោគសញ្ញាផ្សេងៗគ្នា ហើយក៏មានស្ថានភាពសុខភាពជាច្រើនដែលអាចប៉ះពាល់ដល់ឱកាសក្នុងការមានគភ៌។
រោគសញ្ញានៃភាពអារអត់កូនលើបុរស

សម្រាប់រោគសញ្ញាលើបុរសគឺពិតជាពិបាកក្នុងការពិនិត្យរកណាស់។ មនុស្សប្រុសអារភាគច្រើនគឺមិនបានដឹងអំពីស្ថានភាពរបស់ខ្លួនរហូតទាល់តែអ្នកទាំងនោះព្យាយាមចង់បានបេប៊ីជាច្រើនឆ្នាំហើយមិនបានជោគជ័យ។ ដូចដែលបានបញ្ជាក់ខាងលើរោគសញ្ញានៃភាពអារអត់កូនលើបុរសគឺអាស្រ័យលើមូលហេតុដែលយើងមិនអាចមើលឃើញ។ មូលហេតុភាគច្រើនរួមមាន៖
- ប្រែប្រួលក្នុងការលូតលាស់សក់
- ប្រែប្រួលលើចំណង់ផ្លូវភេទ
- ការឈឺចាប់ដុំពកឬការហើមពងស្វាស
- ពិបាកឡើងរឹងនិងការសម្រេចកាម
- ពងស្វាសរឹងតូច
គួរទៅមន្ទីរពេទ្យនៅពេលណា?
ប្រុសៗយើងគួរទៅស្វែងរកការព្យាបាលប្រសិនបើមានអាយុក្រោម៣៥ឆ្នាំ និងបានចំណាយពេលរាប់ឆ្នាំដើម្បីចង់បានបេប៊ីហើយមិនទទួលបានជោគជ័យទៀតនោះ។ សម្រាប់ស្ត្រីវិញបន្ទាត់ពេលវេលាគឺមានភាពខុសគ្នា។ប្រសិនបើប្រពន្ធរបស់យើងមានអាយុលើស ៣៥ ឆ្នាំគួរតែទៅពិនិត្យជាមួយគ្រូពេទ្យជំនាញក្រោយព្យាយាមអស់រយៈពេល៦ខែហើយនៅមិនបានផលទៀតនោះ។
គ្រូពេទ្យអាចនឹងធ្វើរោគវិនិច្ឆ័យអំពីមូលហេតុបានតាមរយៈការពិនិត្យឈាម ទឹកនោម និងការធ្វើតេស្តវិទ្យុសាស្ត្រផ្សេងទៀត។ ដើម្បីធ្វើការពិនិត្យរាប់ចំនួនមេជីវិត និងស្ថានភាពសុខភាពរបស់មេជីវិតរបស់យើង គ្រូពេទ្យនឹងធ្វើការណែនាំឲ្យទៅជួបជាមួយអ្នកឯកទេសខាងវិភាគមេជីវិត។
ម៉្យាងទៀតយើងក៏ត្រូវទៅជួបគ្រូពេទ្យឯកទេសអង់ដូគ្រីនខាងបន្តពូជដើម្បីធ្វើការព្យាបាលភាពអារអត់កូន។ យើងត្រូវរៀបរាប់អំពីរោគសញ្ញារបស់ខ្លួន និងប្រវត្តិជំងឺដើម្បីឲ្យគ្រូពេទ្យបានដឹងផងដែរ។
- ប្រសិនបើយើងកំពុងប្រើថ្នាំណាមួយគួរយករបស់ទាំងនោះទៅជាមួយផងរួមមានវេជ្ជបញ្ជា វីតាមីនថ្នាំជាតិរ៉ែអាហារបំប៉ន និងថ្នាំដែលគ្មានវេជ្ជបញ្ជាផ្សេងទៀត។
- កត់ត្រាទុកឲ្យបានក្បោះក្បាយតើយើងធ្វើការរួមភេទដោយមិនបានការពារញឹកញាប់ប៉ុណ្ណា បានព្យាយាមយូរហើយឬនៅ និងកត់ថ្ងៃចុងដែលយើងបានព្យាយាមយកបេប៊ី។
- សង្កេតមើលបំលាស់ប្ដូររូបរាងកាយឬរោគសញ្ញាផ្សេងៗដែលអាចពាក់ព័ន្ធជាមួយជំងឺ។
- កុំភ្លេចប្រាប់ទៅគ្រូពេទ្យនិងយកឯកសារដែលពាក់ព័ន្ធទៅជាមួយប្រសិនបើយើងធ្វើការវះកាត់ឬព្យាបាលកាលពីមុនដែលអាចប៉ះពាល់ដល់ប្រដាប់ភេទ។
- ប្រាប់ទៅគ្រូពេទ្យប្រសិនបើយើងធ្លាប់ទទួលការព្យាបាលដោយសារធាតុវិទ្យុសកម្ម ឬតាមបែបគីមី។
- ប្រាប់អំពីទម្លាប់រស់នៅរបស់យើងដូចជាការជក់បារី សេពគ្រឿងស្រវឹង និងការប្រើប្រាស់គ្រឿងញៀន។
- ប្រាប់អំពីជំងឺដែលឆ្លងតាមការរួមភេទ(ប្រសិនបើមាន) ប្រវត្តិជំងឺផ្ទាល់ខ្លួន ឬគ្រួសារនូវបញ្ហាសេនេទិចណាមួយ ឬជំងឺរ៉ាំរ៉ៃដូចជាជំងឺទឹកនោមផ្អែម ឬជំងឺក្រពេញទីរ៉ូអ៊ីតជាដើម៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៧ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


