Connect with us

សុខភាព

គុណប្រយោជន៍នៃខ្ទឹមបារាំង ល្អចំពោះសុខភាព​មនុស្សគ្រប់វ័យ ជាពិសេសសម្រាប់ជំងឺទូទៅ

បានផុស

នៅ

បន្លែមួយនេះមានផ្ទុកជាតិរ៉ែ វីតាមីន និងសមាសធាតុដ៏រឹងមាំជាច្រើន ដែលត្រូវបានបង្ហាញថា ជួយលើកកម្ពស់សុខភាពតាមវិធីជាច្រើន។ គុណសម្បត្តិ​​ខ្ទឹម​បារាំង​ត្រូវ​បាន​គេ​ស្គាល់​តាំង​ពី​សម័យ​បុរាណ ​ហើយ​ត្រូវ​បាន​គេ​​ប្រើ​ជា​ឱសថ​ធម្មជាតិ​សំរាប់​ជំងឺ​ទូទៅ​ ដូចជា ​ដំបៅ ​ឈឺក្បាល​ និង​ជំងឺ​បេះដូង។

ខ្ទឹម​បារាំង​ត្រូវបានគេបង្ហាញថា មាន​គុណប្រយោជន៍​ចំពោះ​សុខភាព​ ហើយ​នេះ​គឺ​ជា​វិធី​មួយ​ចំនួន៖

១ សំបូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម

សារធាតុប្រឆាំងអុកស៊ីតកម្មត្រូវបានគេដឹងថាជួយទប់ស្កាត់ដំណើរការអុកស៊ីតកម្ម មានឥទ្ធិពលបំផ្លាញកោសិកាដែល​បណ្ដាល​ឲ្យ​មានជំងឺមួយចំនួននៅក្នុង បេះដូង​ ទឹកនោមផ្អែម និងជំងឺមហារីក។ ខ្ទឹមបារាំង​ជាបន្លែល្អបំផុត ដែលអាចជាប្រភពនៃសារធាតុប្រឆាំង​អុកស៊ីតកម្ម​ ដែល​មាន​សារធាតុ​ប្រឆាំងអុកស៊ីតកម្ម flavonoids ជាង ២៥ ប្រភេទ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២ ល្អ​សម្រាប់​បេះដូង

សារធាតុប្រឆាំងអុកស៊ីតកម្មដែលមាននៅក្នុងខ្ទឹមបារាំង​ ក៏​អាច​ដើរ​តួ​ជា​ភ្នាក់ងារ​ប្រឆាំង​នឹង​ការ​រលាក​ ​បន្ថយ​កម្រិត​កូឡេស្តេរ៉ុល​ដែល​ទាក់ទង​នឹង​ជំងឺបេះដូង។ ខ្ទឹមបារាំង​មាន​មាតិកា​ខ្ពស់​នៃ​ជាតិ anthocyanins ហើយសារធាតុចិញ្ចឹមនេះអាចជួយ​បន្ថយហានិភ័យ​នៃ​ការ​វិវត្ត​ទៅ​ជា​ជំងឺ​បេះដូង។ លក្ខណៈប្រឆាំងនឹងការរលាកខ្លាំង​របស់​ខ្ទឹម​បារាំង ​ក៏​អាច​ជួយ​ក្នុង​ការ​កាត់​បន្ថយ​សំពាធឈាម​ខ្ពស់ ​និង​ហានិភ័យ​នៃ​ការ​កកឈាម​ផងដែរ។

៣ គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុងឈាម

ការប្រើប្រាស់គ្រឿងទេសនេះជារៀងរាល់ថ្ងៃ​ អាច​គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ ហើយ​នេះក៏​ជួយ​អ្នក​ជំងឺ​ដែល​វិវត្ត​ទៅ​ជា​ជំងឺ​ទឹកនោមផ្អែម។ ការសិក្សាថ្មីៗនេះជាមួយ​មនុស្ស​ដែល​បាន​ហូប​ខ្ទឹម​បារាំងលើរបបអាហាររបស់ពួកគេ អាចបន្ថយកម្រិតជាតិស្ករក្នុងឈាមជាមួយនឹងបរិមាណដ៏ច្រើន។ នេះដោយសារតែសមាសធាតុស្ពាន់ធ័រនិង Quercetin ដែលមានក្នុង​គ្រឿងទេស ​ហើយទាំងនេះត្រូវបានបង្ហាញថា​មានឥទ្ធិពលប្រឆាំងនឹងជំងឺទឹកនោមផ្អែម។

៤ លើកកម្ពស់សុខភាពរំលាយអាហារ

សារជាតិ prebiotics និងជាតិសរសៃដ៏​សម្បូរបែបនៃបន្លែនេះ​ គឺចាំបាច់​ធ្វើ​ឲ្យ​ក្រពះមានសុខភាពល្អ។ Prebiotics គឺជាបំរែបំរួលនៃជាតិសរសៃដែលមិនអាចទទួលយកបានដោយរាងកាយ​។ ទាំងPrebiotics និងvariations នៃជាតិសសៃ សុទ្ធតែ​អាច​គាំទ្របាក់តេរីល្អ​និងមីក្រូមានប្រយោជន៍ដទៃទៀតនៅក្នុង​ក្រពះ។ ដូចគ្នានេះផងដែរការទទួលទានបន្លែ​នេះ​ជាប្រចាំ ជាមួយនឹងមាតិកាខ្ពស់នៃ prebiotics ជួយក្នុងការផលិតប្រូតូស្តេរ៉ូនដូចជា Lactobacillus និងbifidobacteria ជួយ​លើកកម្ពស់ប្រព័ន្ធរំលាយ​អាហារ​បានល្អ។

៥ លើកកម្ពស់ឆ្អឹងរឹងមាំ

ខណៈពេលដែលផលិតផលទឹកដោះគោ​កំពុង​ពេញនិយមសម្រាប់​សុខភាពឆ្អឹង ​ប៉ុន្តែ​ខ្ទឹមបារាំងក៏ជួយពង្រឹងឆ្អឹងផងដែរ។ ការទទួលទានបន្លែនេះជារៀងរាល់ថ្ងៃ អាចធ្វើ​ឲ្យ​ប្រសើរឡើងនូវដង់ស៊ីតេរ៉ែ​នៃឆ្អឹង ​និង​លើកកម្ពស់​ចលនា​ប្រឆាំង​អុកស៊ីតកម្ម​សកម្ម។

ចំពោះស្ត្រីវ័យចំណាស់គ្រឿងទេសនេះអាចជួយទប់ស្កាត់ការវិវត្តនៃការរងរបួសត្រគាក។ បន្លែនេះ​មាន​អត្ថប្រយោជន៍​ចំពោះសុខភាពសម្រាប់មនុស្សគ្រប់វ័យ។

នេះគឺដោយសារតែជំនួយពីខ្ទឹមបារាំងក្នុងការបន្ថយស្ត្រេសអុកស៊ីតកម្ម ដែលជួយបង្កើនបរិមាណអង់ទីអុកស៊ីដង់សម្រាប់ការពារការបាត់បង់ឆ្អឹង ហើយជាលទ្ធផលអាចធ្វើ​ឲ្យ​ដង់ស៊ីតេឆ្អឹងថយចុះហើយ​បន្ថយហានិភ័យនៃការវិវត្តទៅជាជំងឺពុកឆ្អឹង៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព​៖practicalheal

ចុចអាន៖ទទួលទានខ្ទឹមសរាល់ថ្ងៃ ​ដឹងពី​មហាអត្ថប្រយោជន៍ទំាងនេះ​ដែរ?

ចុចអាន៖ផាសិន មិនត្រឹមតែឆ្ងាញ់មួយមុខ! តែបើនិយាយអត្ថប្រយោជន៍ចំពោះសុខភាព ស្មើនឹងឱសថព្យាបាលរោគ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម