សុខភាព
ផាសិន មិនត្រឹមតែឆ្ងាញ់មួយមុខ! តែបើនិយាយអត្ថប្រយោជន៍ចំពោះសុខភាព ស្មើនឹងឱសថព្យាបាលរោគ
ផាសិន មិនត្រឹមតែមានរសជាតិជូរផ្អែមនោះទេ តែបើនិយាយពីប្រយោជន៏ចំពោះសុខភាពវិញ គឺសំបូរទៅដោយវីតាមីនចម្រុះគ្នា។ ជាពិសេគឺវីតាមីន C ដែលដើរតួយ៉ាងសំខាន់ក្នុងការពាររោគរាតត្បាតនាសម័យនេះ។
លើសពីនេះទៅទៀត ផាសិនត្រូវបានគេដាក់នាមថាជាឱសថព្យាបាលរោគប្រចាំកាយ និងជាអាហារបំប៉នដ៏ល្អសម្រាប់អ្នកជំងឺផ្សេងៗគ្នា។

១ សម្រាប់ប្រើប្រាស់ជាឱសថ
ថ្មីៗនេះឧស្សាហកម្មឱសថនៅអឺរ៉ុបបានរកឃើញថា ផាសិន មានសមាសធាតុ glycoside និងសារធាតុគីមីវិទូដែលមានក្នុងស្លឹក ហើយប្រើជាថ្នាំរំងាប់អារម្មណ៍ឬភាពស្ងប់ស្ងាត់របស់មនុស្ស។
ការសិក្សាវេជ្ជសាស្រ្តបានសន្និដ្ឋានថា ផ្លែឈើនេះត្រូវបានប្រើដើម្បីព្យាបាលការគេងមិនលក់ និងការស្តាឡើងវិញនៃសុខភាព។ នៅម៉ាឌីរ៉ាប្រទេសព័រទុយហ្គាល់ ទឹកផាសិនគឺគេប្រើជាភ្នាក់ងាររំញោចរំលាយអាហារ និងជាការព្យាបាលជំងឺមហារីកក្រពះ។
ដូចគ្នានេះផងដែរ អ្នកជំងឺទឹកនោមផ្អែមក៏អាចហូបបាន ព្រោះផ្លែផាសិនមានសន្ទស្សន៍ glycemic ទាបក៏ដូចជាមាតិកាជាតិសរសៃខ្ពស់ផងដែរ។ ផ្លែឈើមានមាតិកាខ្ពស់នៃសារជាតិ pectin ដែលជាប្រភេទជាតិសរសៃធ្វើឲ្យឆ្អែតបានយូរហើយស្រូបចូលទៅក្នុងចរន្តឈាមយឺតៗ ដើម្បីការពារការគាំងនិងការឃ្លានទៅលើបង្អែម។ ក្រៅពីនេះវាជួយបន្ថយកូលេស្តេរ៉ុលអាក្រក់ អាចធ្វើឲ្យមុខងាររបស់អាំងស៊ុយលីនប្រសើរឡើង។

២ ជួយការពារជំងឺមហារីក លើសឈាម ជំងឺវង្វេងវង្វាន់និងជំងឺពុកឆ្អឹង
គុណប្រយោជន៍ចំពោះសុខភាពនៃផ្លែឈើនេះ មានដូចជាសារធាតុប្រឆាំងអុកស៊ីតកម្មជាច្រើនដែលប្រឆាំងនឹងរ៉ាឌីកាល់សេរីបង្កជំងឺមហារីក។ សំបូរទៅដោយវីតាមីន A និង C, Flavonoids, Chrysin, Piceatannol និងសមាសធាតុ phenolic ផ្សេងទៀតដែលមាននាទីជួយប្រឆាំង អុកស៊ីតកម្មសម្រាប់ការពារជំងឺមហារីក។
វីតាមីន C បានបង្កើតកោសិកាឈាមសដែលអាចនាំឲ្យមានប្រព័ន្ធភាពស៊ាំខ្លាំងជាងមុន ហើយការពារការកើតឡើងនៃជម្ងឺទូទៅ។ បន្ថែមពីលើវីតាមីន C ក៏សំបូរទៅដោយ carotene និង cryptoxanthin ដែលត្រូវបានគេស្គាល់ថា ជាអ្នកជម្រុញប្រព័ន្ធភាពស៊ាំ។ លើសពីនេះទៅទៀតផ្លែឈើនេះសម្បូរទៅដោយប៉ូតាស្យូម។ សារធាតុរ៉ែសំខាន់មួយប៉ូតាស្យូមជួយដល់មុខងារសំខាន់ៗជាច្រើនរបស់រាងកាយរួមទាំងសម្ពាធឈាមដែលជួយសម្រួលដល់សរសៃឈាម ដើម្បីជួយបង្កើនលំហូរឈាម។

ជាពិសេសជួយកាត់បន្ថយសំពាធបេះដូងនិងធ្វើឲ្យប្រសើរឡើងនូវសុខភាពបេះដូងទូទៅ។ ការស្រាវជ្រាវផ្នែកវេជ្ជសាស្ត្របញ្ជាក់ថា ផ្លែផាសិនត្រូវបានប្រើជាថ្នាំសម្រាប់ជំងឺលើសឈាម។ ស្រដៀងគ្នានេះដែរ សារធាតុ piceatannol នៅក្នុងផ្លែផាសិន អាចកាត់បន្ថយកម្រិតសម្ពាធឈាមបានល្អ។
លើសពីនេះទៀត ប៉ូតាស្យូមរួមបញ្ចូលទាំងសារធាតុ folate នៅក្នុងផ្លែផាសិន ជួយបង្កើនលំហូរឈាម ជៀសវាងការថយចុះនៃសុខភាពផ្លូវចិត្ត។ ចំណែកអត្ថប្រយោជន៍ផ្សេងទៀតចំពោះឆ្អឹង គឺអាចធ្វើឲ្យរឹងមាំនិងជំនួយក្នុងការពង្រឹងឆ្អឹងរបស់យើង៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖practicalheal
ចុចអាន៖កន្ទួតព្រៃជាផ្លែឈើពិបាករក! តែបើនិយាយពីអត្ថប្រយោជន៍វិញ គឺស្មើនឹងឱសថធម្មជាតិ
ចុចអាន៖ផ្លែឈើនិងបន្លែពណ៌ក្រហមស្រស់ ហូបជាទៀងទាត់ ដូចនៅឆ្ងាយពីគ្រូពេទ្យ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៧ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


