Connect with us

សុខភាព

អាហារ ១០ នេះជួយជំរុញចលនាឈាមរត់បានល្អ ជាពិសេស ដូចនៅឆ្ងាយពីដុកទ័រ

បានផុស

នៅ

នៅពេលប្រព័ន្ធឈាមរត់ល្អ វានឹងផ្តល់នូវសុខភាពរាងកាយល្អ យើងមិនពិបាកទៅជួបពេទ្យញឹកញាប់ ដែលគេហៅថានៅឆ្ងាយពីដុកទ័រ ។ សម្រាប់មនុស្សមួយចំនួនគិតថា ឈាម​ហូរ​នៅ​ក្នុង​ខ្លួន​ដូចមិនស្រួល ហើយ​ចង់ឲ្យ​ចរន្តឈាម​ល្អ​ប្រសើរ​។ នេះជាវិធីនៃការ​បរិភោគអាហារ​ ដែល​ជួយ​ជំរុញ​ចលនា​ឈាម​រត់​បានល្អនិង​ប្រសិទ្ធិភាព។

១ ត្រីសាមុន ផ្ទុកអាស៊ីតខ្លាញ់អូមេហ្គា ៣ វាក៏មាន​លក្ខណៈ​ប្រឆាំងនឹងការកកផងដែរ។ លទ្ធផលនេះនឹងធ្វើឲ្យលំហូរឈាមងាយរអិលហើយហូរមានលំនឹង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២ សូកូឡាខ្មៅ មានផ្ទុកសារជាតិ flavonoids ជួយជំរុញរាងកាយ​ឲ្យ​ផលិត​នីត្រាតអុកស៊ីដ ​ដែល​ជា​អាស៊ីត​ជួយ​ជំរុញ​សរសៃឈាម​ឲ្យ​រីកធំបាន ។ ដូច្នេះវា​ក៏​ធ្វើ​ឲ្យ​ឈាមរត់និងបូមឈាមប្រសើរឡើងជាងមុនដែរ។

៣ ឪឡឹក​ មានផ្ទុកអាស៊ីតអាមីណូ L-Citrulline ដែលជាអាស៊ីតអាមីណូ​ ដែលអនុញ្ញាត​ឲ្យ​រាងកាយ​ផលិត​អុកស៊ីដនីទ្រីក អុកស៊ីដ ជួយធ្វើ​ឲ្យ​សរសៃឈាមរីកធំ។ ជាលទ្ធផលលំហូរឈាម​មាន​ភាព​ប្រសើរ​ឡើង។

៤ ទំពាំងបាយជូរ មាន​ផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មជាច្រើន ជួយ​ឲ្យ​សរសៃឈាម​ធ្វើការ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព។ ការបរិភោគផ្លែទំពាំងបាយជូររួមជាមួយគ្រាប់ ​អាចជួយការពារជំងឺ​សរសៃឈាម​បេះដូង​បាន ព្រោះគ្រាប់ទំពាំងបាយជូរមានផ្ទុកប្រេង ​ដែលជួយពង្រឹង​ជញ្ជាំង​សរសៃឈាម កាត់បន្ថយហានិភ័យនៃការកកឈាមនិង​កូឡេស្តេរ៉ុលអាក្រក់ក្នុងខ្លួនផងដែរ។

៥ ផ្លែទទឹម មានផ្ទុកនូវសារធាតុជួយរំញោចដល់រាងកាយ ដើម្បីផលិតនីត្រាតអុកស៊ីត ដែលជាសារធាតុជួយធ្វើ​ឲ្យ​សរសៃឈាមរីកធំ។ ដូច្នេះចរន្តឈាមចរាចរកាន់តែងាយស្រួល ទូទាំងរាងកាយ។

៦ គ្រាប់ឈូក មានអត្ថប្រយោជន៍នៃការ​រក្សា​តុល្យភាព​នៃ​កម្រិត​សំពាធឈាម​នៅក្នុងខ្លួន។ សំខាន់​គ្រាប់​ឈូក​ក៏​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំងដល់ប្រព័ន្ធសរសៃឈាមផងដែរ។ ដោយ​បង្កើន​លំហូរ​ឈាម​ដើម្បី​ចិញ្ចឹម​បេះដូង។

៧ ផ្កាខាត់ណាខៀវ សំបូរទៅដោយវីតាមីន C ដែលជាវិតាមីនជួយរួមចំណែកដល់ចរន្តឈាម។ ជំរុញ​ឲ្យ​ឈាមក្នុងរាងកាយធ្វើចលនាបានល្អ។ វាក៏ជួយពង្រឹងភាពរឹងនៃ​សរសៃឈាម​ និង​ចិញ្ចឹមជញ្ជាំង​សរសៃ​ឈាម​ផងដែរ។

៨ ម្ទេស មានផ្ទុកសារធាតុ capsaicin ដែលមានប្រសិទ្ធិភាពជួយ​ឲ្យ​សសៃឈាម​រត់បានស្រួល និងជួយ​រំលាយ​កំណកឈាម។ កាត់បន្ថយការកន្ត្រាក់សរសៃឈាម ​កាត់បន្ថយ​ការផ្លាស់ប្តូរ​ប្លាស្មា​ និងកាត់បន្ថយការ​បង្កើត​ជាតិ​ខ្លាញ់​ដោយ​រារាំង​ការ​ស្រូប​យក​ជាតិ​ខ្លាញ់​នៅ​ក្នុង​សរសៃឈាម។ ដូច្នេះ​វា​ត្រូវ​បាន​ចាត់​ថ្នាក់​ដោយ​មិន​សង្ស័យ ថា​ជា​អាហារ​ដែល​រំញោច​ចរាចរ​ឈាម។

៩ ខ្ទឹមស មានផ្ទុកសារធាតុ ដែលជួយកាត់បន្ថយបន្ទះនៅក្នុងជញ្ជាំងសរសៃឈាម។ លទ្ធផល​នេះ​បង្កើន​ការ​ចល័ត​នៃ​ប្រព័ន្ធ​ឈាម​រត់។ ការ​ណែនាំឲ្យ​ញ៉ាំ​ខ្ទឹម​សស្រស់ ២ ទៅ ៣ កំពឹស ​ជា​ប្រចាំ​ ​ជួយ​ឲ្យ​ឈាមរត់​បានល្អ។

១០ ផ្កាកុលាបក្រហម មានគុណប្រយោជន៍ជួយកាត់បន្ថយជាតិខ្លាញ់​ក្នុង​សរសៃឈាម ​កាត់បន្ថយ​សំពាធឈាម​ និង​ចិញ្ចឹម​ឈាម​ឲ្យ​ចរាចរ​បាន​ល្អ។ ការ​ណែនាំ​សូម​ញ៉ាំ​ទឹក​ផ្កា​កុលាប​ក្រហម​ស្រស់ ​កុំ​បន្ថែម​ស្ករ​ ដើម្បី​ឲ្យ​វា​ឥទ្ធិពល​វិជ្ជមាន​លើ​រាងកាយ៕

ប្រែសម្រួល ៖ សាង ស្រីល័ក្ខ

ចុចអាន៖របបអាហារសម្រាប់អ្នកជំងឺទឹកនោមផ្អែម គួរហូបនិងមិនគួរ ក្រោយចាក់វ៉ាក់សាំងកូវីដ

ចុចអាន៖ភ្នាក់ងារប្រឆាំងនឹងអ៉ីស្តាមីន ៥ ប្រភេទពីធម្មជាតិ ព្យាបាលអាឡ័កស៊ីបានយ៉ាងសក្ដិសិទ្ធិ


Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម