សុខភាព
របបអាហារសម្រាប់អ្នកជំងឺទឹកនោមផ្អែម គួរហូបនិងមិនគួរ ក្រោយចាក់វ៉ាក់សាំងកូវីដ
របបអាហារដើរតួនាទីយ៉ាងសំខាន់ក្នុងការកសាងភាពស៊ាំ ហើយមនុស្សដែលបានចាក់វ៉ាក់សាំងរួច ត្រូវតែបរិភោគអាហារមានជីវជាតិនិងបំប៉នរាងកាយ។ តួយ៉ាងអ្នកមានជំងឺទឹកនោមផ្អែម ក្រោយចាក់វ៉ាក់សាំងរួច ត្រូវតែរួមបញ្ចូលអាហារផ្ដល់ផលល្អដល់រាងកាយដូចគ្នា។

១ ត្រីមិនថាជាត្រីអីក៏ដោយ សុទ្ធតែមានលក្ខណៈប្រឆាំងនឹងការរលាក ហើយសំបូរជាតិខ្លាញ់អូមេហ្គា ៣ ដែលជួយបង្កើនភាពស៊ាំដល់រាងកាយ។

២ ស៊ុបមាន់មានលក្ខណៈប្រឆាំងនឹងការរលាក។ ដូចគ្នានេះផងដែរ សាច់មាន់គឺសមស្របសម្រាប់អ្នកដែលមានជំងឺទឹកនោមផ្អែមនិងជំងឺលើសឈាម។ សាច់មាន់គឺជាប្រភពប្រូតេអ៊ីនដ៏សំបូរបែប ហើយអាចទទួលទានបានពីរដងក្នុងមួយមួយសប្តាហ៍ បន្ទាប់ពីចាក់វ៉ាក់សាំងរួច។
៣ ស៊ុតគ្រប់ប្រភេទ គឺជាប្រភពប្រូតេអ៊ីនល្អ បន្ទាប់ពីសាច់ត្រីនិងសាច់មាន់។ ស៊ុតមានអាស៊ីដអាមីណូសំខាន់ៗដែលជួយបង្កើតភាពស៊ាំដល់រាងកាយ។ ជាពិសេសសម្រាប់អ្នកជំងឺទឹកនោមផ្អែម ដែលទើបចាក់វ៉ាក់សាំងរួច។
៤ ផ្លែឈើនិងបន្លែសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម រ៉ែនិងវីតាមីនដែលជួយពង្រឹងភាពស៊ាំ។ អ្នកដែលមានជំងឺទឹកនោមផ្អែម ត្រូវតែរួមបញ្ចូលផ្លែឈើមួយមុខនិងបន្លែបីមុខនៅក្នុងរបបអាហាររបស់ពួកគេ ដើម្បីឲ្យអង្គទីគ័រឆាប់ដុះនិងមានភាពស៊ាំបានលឿនផងដែរ។

៥ សារធាតុ curcumin ដែលមាននៅក្នុងរមៀត គឺល្អសម្រាប់សុខភាពនិងការពារភាពតានតឹង ដែលជាធម្មតាត្រូវបានគេឃើញចំពោះមនុស្សក្រោយការចាក់វ៉ាក់សាំង។ អ្នកដែលមានជំងឺទឹកនោមផ្អែមគួរតែហូបរមៀតជាចាំបាច់ ដើម្បីចៀសវាងស្ត្រេសរយៈពេលមួយសប្ដាហ៍ បន្ទាប់ពីចាក់វ៉ាក់សាំង។
អ្វីគួរចៀសវាងសម្រាប់អ្នកជំងឺទឹកនោមផ្អែម
ចៀសវាងអាហារសម្រន់ ដែលមានសន្ទស្សន៍គ្លីសេមិចខ្ពស់។ សន្ទស្សន៍គ្លីសេមិច បង្ហាញពីរបៀបដែលអាហារនីមួយៗមានឥទ្ធិពលលើកម្រិតជាតិស្ករក្នុងឈាមរបស់យើង។ ជាពិសេស GI កាន់តែខ្ពស់កំហាប់ជាតិស្ករក្នុងឈាមកាន់តែលឿន។

អាហារដែលមានជាតិស្ករ ភេសជ្ជៈមានជាតិហ្គាស និងនំប៉័ងដំឡូងបារាំង បាយស អាហារមានសារធាតុអាស្ទូតបន្ថែមស្ករទៅក្នុងតែនិងកាហ្វេឬបង្អែម ។ ជាពិសេសគឺជៀសវាងផឹកស្រានិងជក់បារី៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖អាហារ ៥ មុខ ជួយបន្ថយផលប៉ះពាល់លើរាងកាយ ក្រោយចាក់វ៉ាក់សាំងរួច
ចុចអាន៖ក្រោយចាក់វ៉ាក់សាំងរួច មានរោគសញ្ញាមួយនេះ គួរប្រញាប់ទៅជួបពេទ្យជាបន្ទាន់
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១៦ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


