សុខភាព
រោគសញ្ញាជំងឺខ្យល់ក្នុងទ្រូង ដែលធ្វើឲ្យសួតរបស់យើងកំពិត ឬត្បៀត
ជំងឺនេះកើតឡើងនៅពេលដែលមានការលេចចេញខ្យល់នៅកន្លែងចន្លោះសួត និង ជញ្ជាំងទ្រូង ។ ខ្យល់នេះវារុញច្រានសួតទៅម្ខាងជញ្ជាំងទ្រូងដែលធ្វើ ឲ្យសួតកំពិត។ វាអាចកើតឡើងផងដែរនៅពេលដែលមានការមុត ឬបុកប៉ះទ្រូង ធ្វើឲ្យមានប្រហោងក្នុងទ្រូង ឬក៏អាចកើតឡើងនៅពេលដែល មានជំងឺរលាកសួតរ៉ាំរ៉ៃមួយចំនួន ។

ក) រោគសញ្ញា
– ឈឺទ្រូងខ្លាំងភ្លាមៗ
– ពិបាកដកដង្ហើម
– ដង្ហក់ ។
ខ) មូលហេតុ៖
– របួសទ្រូងដោយការបុក និងប៉ះទង្គិចចាក់ចូល
– ជំងឺសួតរ៉ាំរ៉ៃ
– បែកធ្លាយថង់ខ្យល់នៅក្នុងសួត
– ការដកដង្ហើមតាមម៉ាស៊ីន (Mechanical Ventilation) ។
គ) កត្តាដែលនាំឲ្យកើតមាន៖
– ភេទប្រុសច្រើនជាងស្ដ្រី
– ជក់បារី
– អាយុចន្លោះពី ២០ – ៤០ឆ្នាំ, អ្នកខ្ពស់ហើយស្គម
– តំណពូជ
– ជំងឺសួត
– អ្នកជំងឺដែលដកដង្ហើមតាមម៉ាស៊ីន
– ធ្លាប់មានជំងឺនេះពីមុនមក ។

ឃ) រោគវិនិច្ឆ័យចុងក្រោយច្បាស់លាស់ ពឹងផ្អែកលើរោគសញ្ញាខាងលើ និងការពិនិត្យផ្ទាល់លើអ្នកជំងឺ ដែលជាសញ្ញាគ្លីនិក រួមផ្សំនឹង៖
– ថតទ្រូងដោយកាំរស្មី
– និងឈានដល់ការធ្វើស្គែនន័រសួត ករណីលំបាកស្មុគស្មាញ (Scanner ទ្រូង) ។
ង) ការព្យាបាល ៖
– អ្នកដែលកើតជំងឺនេះលើសួតតែម្ខាងរយៈពេលពី ១ ទៅ ២ឆ្នាំទៀតអាច នឹងកើតឡើងម្ខាងទៀត។ ខ្យល់វាអាចចេញរហូតកាលណាកន្លែងដែលសួត ធ្លាយពុំបានព្យាបាល។ ដូច្នេះការព្យាបាលដោយការវះកាត់អាចត្រូវធ្វើ ។
– គោលបំណង : គឺដើម្បីកុំឲ្យសួតរីកដូចធម្មតាវិញបាន និងកុំឲ្យវាកើតឡើងម្តងទៀត ។
– ដើម្បីឲ្យការព្យាបាលសម្រេចទិសដៅបានវាអាស្រ័យលើទំហំនៃការ ត្បៀតរបស់សួតៈ
១. ប្រសិនបើការត្បៀតសួតដោយសារខ្យល់តិចតួច យើងធ្វើការតាមដានសិន ។
២. ចោះទ្រូងបង្ហូរខ្យល់ចេញក្រៅ (ខ្យល់ច្រើន) ។
៣. ការវះកាត់ (ករណីការព្យាបាលដោយចោះពុំបានធូរស្បើយ) ។
សូមលោក លោកស្រីដែលមានរោគសញ្ញាសង្ស័យជាជំងឺខ្យល់ក្នុងទ្រូង ដូចបាន រៀបរាប់ជូនខាងលើ មេត្តាប្រញាប់មកទទួលការពិនិត្យព្យាបាល ពីសាស្ត្រាចារ្យ-វេជ្ជបណ្ឌិតជំនាញឯកទេសសួត នៅមន្ទីរពេទ្យកាល់ម៉ែត ឫមន្ទីរពេទ្យនៅជិតលោកអ្នកបំផុត ដើម្បីទទួលបានការថែទាំ និងព្យាបាល ប្រកបដោយ ប្រសិទ្ធិភាពខ្ពស់បំផុត៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ ម៉េចបានពេទ្យហាមមិនឲ្យយើង ឬក្មេងៗគេងផ្កាប់មុខ ហើយប៉ះពាល់អីខ្លះ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


