Connect with us

សុខភាព

ម៉េចបានពេទ្យហាមមិនឲ្យយើង ឬក្មេងៗគេងផ្កាប់មុខ ហើយប៉ះពាល់អីខ្លះ?

បានផុស

នៅ

ចាស់ៗ​តែងហាមកូនចៅមិនឲ្យគេង​ផ្កាប់មុខ ខ្លាច​រកស៊ី​អត់ឡើង។តែបើតាម​ហេតុផល​វេជ្ជសាស្ត្រ ពេទ្យ​ក៏​ហាម​មិន​ឲ្យ​ក្មេងៗ ឬគ្នា​យើង ទម្លាប់​គេង​ផ្កាប់​មុខដែរ ព្រោះ​ប៉ះពាល់​សុខភាព​ច្រើន។ អត្ថបទនេះនឹង​បញ្ជាក់​ពី​ហេតុផល​​ខាងក្រោម។

១- ប៉ះពាល់​ឆ្អឹង​កងខ្នង

256 Face Down Bed Stock Photos, Pictures & Royalty-Free Images - iStock
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មនុស្ស​ជា​ច្រើន មិន​ថា​ក្មេង​មិន​ថា​ចាស់ សុទ្ធ​តែ​ធ្លាប់​គេង​ផ្កាប់ ហើយ​គេង​បែប​នេះ នឹង​បង្ក​ឲ្យ​មាន​ការ​ឈឺ​ចាប់​ចំនួន មិន​ថា​តែ​ក្នុង​សន្លាក់ ខ្នង ឆ្អឹង​កង ឬ​ក​នោះ​ទេ។ ពេល​ខ្លះ អាច​បង្ក​ឲ្យ​ឈឺ​កាន់​តែ​ខ្លាំង នាំ​ឲ្យ​យើង​ភ្ញាក់​ភ្លាមៗ​ទាំង​កណ្តាល​យប់​ក៏​មាន។

ផល​វិបាក​អាការៈ​ឈឺ​ចាប់​នេះ អាច​ប៉ះពាល់​ដល់​ផាសុកភាព​ជីវិត មាន​ទាំង​ការគេង​មិន​លក់ និង​ឈឺ​ចាប់​ ​ពេល​បញ្ចេញ​សកម្មភាព​រាង​កាយ​ម្តងៗ ព្រោះ​ថា ពេល​គេង​ផ្កាប់​មុខ ការ​សង្កត់ និង​ភាព​តឹង​ណែន​លើ​ឆ្អឹង​ខ្នង ឆ្អឹង​ជំនីរ​កាន់​តែ​កើន​ឡើង ហេតុ​នេះ​ទម្រង់​ឆ្អឹង​ផ្សេងៗ​ត្រូវ​ទ្រ​បន្ទុក​កាន់​តែ​ខ្លាំង។ ឆ្អឹង​ខ្នង​ស្រដៀង​ទៅ​នឹង​បំពង់​សម្រាប់​ដាក់​សរសៃ​ប្រសាទ នាំ​ឲ្យ​រាង​កាយ​ទាំង​មូល មាន​ការ​ឈឺចាប់​បណ្តាល​មក​ពី​ការ​សង្កត់​លើ​ឆ្អឹង​ខ្នង។

២- ប៉ះ​ពាល់​ដល់ឆ្អឹង​ក

122 Resting Face Down Bed Stock Photos, Pictures & Royalty-Free Images -  iStock

អំឡុង​ពេល​គេង​ផ្កាប់​មុខ ​យើង​ច្បាស់​ជា​ត្រូវ​គេង​ងាក​កទៅ​ម្ខាង​ ដើម្បី​ងាយ​ស្រូប​យក​អុកស៊ីហ្សែន។ ធ្វើ​បែប​នេះ នឹង​នាំ​ឲ្យ​ក្បាល និងឆ្អឹង​កង​មិន​ត្រង់ មាន​ន័យ​ថា ក​យើង​រមួល។ បញ្ហា​​នេះ ភ្លាមៗ​មិន​បង្ក​ផល​វិបាក​ធំ​ដុំ​អី​ទេ តែ​យូរៗ​ទៅ​នឹង​កាន់​តែ​ធ្ងន់ និង​ក៏​ជា​កត្តា​គ្រោះថ្នាក់​បំផុត​មួយ​ផង​ដែរ។

បន្ទាប់​មក ពេល​គេង​ក្នុង​ទម្រង់​បែប​នេះ ក​នឹង​មាន​ហានិភ័យ​លៀន​ទ្រនាប់​ឆ្អឹង​កង​នៅ​ក ដែល​ចាត់​ទុក​ជា​ការ​ភ្លាត់​ឆ្អឹង​ធ្ងន់ធ្ងរ​ ត្រូវ​ចៀស​វាង​ឲ្យ​បាន។ ពេល​ឆ្អឹង​ខ្នង​ឈាន​ព្រំដែន​របស់​វា ឬ​និយាយ​ម្យ៉ាង​ទៀត ការ​បត់​បែន​ដល់​ព្រំ​ដែន​ នោះ​ទ្រនាប់​ឆ្អឹង​ខ្នង​នឹង​មាន​សភាព​ទន់​ ងាយ​នឹង​បែក​បាក់​បាន។ ពេល​ទ្រនាប់​ឆ្អឹង​ខ្នង​លៀន​ចេញ ហើយ​សង្កត់​លើ​ប្រព័ន្ធ​សរសៃ​ប្រសាទ យើង​នឹង​ប្រឈម​នឹង​បញ្ហា​សុខភាព​កាន់​តែ​ធ្ងន់ធ្ងរ។

៣- កត្តា​គួរ​ប្រុង​ប្រយ័ត្ន​ចំពោះ​ស្រីៗ​មាន​ផ្ទៃ​ពោះ

Napping Guidelines - How Long Should I Nap?

ចំពោះ​ស្រីៗ​ចូល​ចិត្ត​គេង​ផ្កាប់​មុខ ត្រូវ​ប្រយ័ត្ន​ឲ្យ​បាន​ច្រើន​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ អ្វី​ទាំង​អស់​យើង​ធ្វើ គឺ​ធ្វើ​សម្រាប់​មនុស្ស ២នាក់ មិន​មែន​ម្នាក់​ឯង​ទៀត​ទេ។ ហេតុ​នេះ ត្រូវ​តែ​សម្រាក​ឲ្យ​បាន​ច្រើន​ដើម្បី​ប្រាកដ​ថា​ កូន​ក្នុង​ផ្ទៃ​មាន​សុខភាព​ល្អ។ បើ​គិត​ចង់​គេង​ផ្កាប់​មុខ​ពេល​កំពុង​ពពោះ កុំ​អី ពិត​ជា​គ្រោះ​ថ្នាក់​ណាស់ ក៏​ស្តាប់​ទៅ​មិន​ទំនង​ដែរ។ យ៉ាងណា ស្រីៗ​ទម្លាប់​គេង​បែប​នេះ ត្រូវ​តែ​ផ្លាស់​ប្តូរ​ទម្លាប់​ចេញ ដើម្បី​សុវត្ថិភាព​ទាំង​ខ្លួន​យើង និង​កូន​ ពិសេស​គេង​បែរ​ទៅ​ឆ្វេង​កាន់​តែ​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​សុខ​ស្រួល។

បើ​យើង​ពិបាក​ខ្លាំង​ប្តូរទម្លាប់​គេង​របៀប​នេះ ឬ​មាន​ការ​ឈឺចាប់​ដោយ​ការ​គេង​ផ្កាប់​មុខ ត្រូវ​ស្វែង​រក​ជំនួយ​ពី​គ្រូពេទ្យ​ជំនាញ​កាន់​តែ​លឿន​កាន់​តែ​ប្រសើរ ដើម្បី​ទទួល​បាន​ការ​ប្រឹក្សា និង​ជម្រើស​ព្យាបាល​ត្រឹម​ត្រូវ៕

អត្ថបទផ្ដល់់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ គេង​មិនគ្រប់គ្រាន់ធ្វើឲ្យ​មាន​បញ្ហាទាំងនេះ​ដល់​ខួរក្បាល​

ចុចអាន៖ គេងមិនគ្រប់គ្រាន់នៅថ្ងៃធ្វើការ អាចគេងសងនៅថ្ងៃចុងសប្ដាហ៍បានអត់?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម