សុខភាព
បើមានរោគសញ្ញាទាំងនេះ ស្តែងចេញសូមចាំបាច់ទៅឆ្លុះទងសួត
ការឆ្លុះទងសួតមានសារៈសំខាន់ និងបង្កភាពងាយស្រួលដល់គ្រូពេទ្យក្នុងការកំណត់រោគវិនិច្ឆ័យរបស់អ្នកជំងឺឲ្យកាន់តែបានច្បាស់ និងព្យាបាលអ្នកជំងឺប្រកបដោយគុណភាព និងប្រសិទ្ធភាព។
១) មូលហេតុ៖
លោកអ្នកគួរមកធ្វើការឆ្លុះទងសួត ប្រសិនបើលោកអ្នកមានអាការៈដូចខាងក្រោម
– ក្អករ៉ាំរ៉ៃ
– ក្អកឈាម
– ស្ទះស្លេស
– រលាកសួត
– ដុំសាច់ក្នុងសួត
– ជំងឺសួតផ្សេងៗ ដែលពុំដឹងមូលហេតុ
២) អត្ថប្រយោជន៍៖
– ងាយស្រួលក្នុងការកំណត់រោគវិនិច្ឆ័យតាមរយៈការបូមស្លេសយកទៅវិភាគ
– លាងសំអាតផ្លូវដង្ហើម
– ដើម្បីប្រើថ្នាំឃាត់ឈាមក្នុងករណីក្អកឈាម
– ច្រឹបសាច់ទងសួត ឬដុំសាច់សួតដើម្បីវិភាគរោគ
៣) ការអនុវត្ត៖
– អ្នកជំងឺត្រូវធ្វើការតមអាហារយ៉ាងតិច ៤ម៉ោងមុនពេលធ្វើការឆ្លុះទងសួត
– បាញ់ថ្នាំស្ពឹក ដើម្បីកុំឲ្យអ្នកជំងឺមានអារម្មណ៍ថាពិបាកក្នុងការឆ្លុះ
– អាចធ្វើការឆ្លុះដោយប្រើថ្នាំស្ពឹក ឬសន្តំ
– ប្រើរយៈពេលនៃការឆ្លុះចន្លោះពី ៣ ទៅ ១០នាទី
– ក្រោយពីឆ្លុះរួច អ្នកជំងឺត្រូវតមអាហាររយៈពេល២ម៉ោង
បើលោកអ្នកមានអាការៈដូចបានរៀបរាប់ខាងលើ សូមលោកអ្នកអញ្ជើញមកជួបពិគ្រោះជំងឺជាមួយគ្រូពេទ្យឯកទេស នៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីព្យាបាលបានទាន់ពេលវេលា និងមានប្រសិទ្ធភាព៕
អត្ថបទ៖ រស្មី
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
កីឡា៣ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?