សុខភាព
ធ្មេញងាប់ មានគ្រោះថ្នាក់នៅខាងក្នុងមាត់ បើប្រហែសអាចគ្រោះថ្នាក់បាន
វេជ្ជបណ្ឌិត Ajana Peerapanich មហាវិទ្យាល័យ Mahidol នៃមន្ទីរពេទ្យវេជ្ជសាស្ត្រ Mahidol បានបញ្ជាក់ថា បន្ថែមពីលើការពុកធ្មេញ ធ្មេញខូច ឬរង្គើ ដែលយើងគួរតែប្រយ័ត្ន នោះគឺធ្មេញងាប់នៅក្នុងមាត់របស់យើងដោយមិនដឹងខ្លួន។
តើធ្មេញងាប់គឺជាអ្វី?
ធ្មេញងាប់គឺជាធ្មេញដែលមិនមានសសៃឈាម សម្រាប់ចិញ្ចឹមនៅក្នុងបែហោងធ្មែញសរសៃប្រសាទ បណ្ដាលឲ្យកោសិកានៅក្នុងធ្មេញទៅជាងាប់។

មូលហេតុដែលបណ្ដាលឲ្យធ្មេញងាប់
មកពីគ្រោះថ្នាក់ណាមួយ ដែលបណ្ដាលឲ្យធាតុបង្កជំងឺឈានទៅដល់បែហោងធ្មែញ ដែលបណ្ដាលឲ្យបណ្ដាញសរសៃប្រសាទធ្មេញរលាក និងទីបំផុតងាប់ដោយសារមូលហេតុដូចខាងក្រោម៖
-ការពុកធ្មេញរហូតដល់បណ្ដាញសរសៃប្រសាទ។
-ធ្មេញត្រូវបានប៉ះទង្គិចដោយចៃដន្យ ដែលបណ្ដាលឲ្យសរសៃឈាមចិញ្ចឹមធ្មេញហែក។
– ការប្រេះស្រាំ ដែលជាទូទៅចំពោះមនុស្សដែលចូលចិត្តញ៉ាំរបស់រឹងៗពិបាកទំពា។ ល។
ធ្មេញងាប់នឹងធ្វើឲ្យមានជំងឺអញ្ចាញធ្មេញធ្ងន់ធ្ងរ
រោគសញ្ញាដែលកើតឡើងនៅពេលធ្មេញងាប់ ធ្មេញប្រែជាងងឹត។ មានខ្ទុះនៅលើអញ្ចាញធ្មេញ អញ្ចាញធ្មេញហើម។ នៅពេលទំពា អាចនឹងឈឺឬខាំ ដែលបណ្ដាលមកពីការរលាកនៅជុំវិញធ្មេញ។ ជាពិសេសគឺមានអារម្មណ៍ស្រៀវធ្មេញញឹកញាប់។

គ្រោះថ្នាក់នៃធ្មេញងាប់ ប្រសិនបើធ្មេញងាប់ហើយមិនទទួលការព្យាបាលទេ ករណីពុកធ្មេញនឹងកាន់តែពិបាក។ ការឆ្លងមេរោគ ការឈឺចាប់ ហើមឬរលាយឆ្អឹងនៅចុងធ្មេញ នេះបណ្តាលឲ្យបាត់បង់ធ្មេញជាយថាហេតុ។
វិធីការពារធ្មេញងាប់
ពិនិត្យសុខភាពមាត់ធ្មេញរៀងរាល់ ៦ ខែម្ដង ដុសធ្មេញរបស់អ្នកឲ្យបានហ្មត់ចត់ជាមួយនឹងការប្រើខ្សែជាទៀងទាត់។ បញ្ហាទូទៅមួយក្នុងចំណោមអ្នកជំងឺ តែងតែមានការពុកធ្មេញនៅក្នុងប្រហោងធ្មេញ ដែលបណ្ដាលមកពីមិនបានដុសធ្មេញ។
ចៀសវាងទទួលទានអាហាររឹងៗ កាត់បន្ថយការប៉ះទង្គិចនៃការប្រេះធ្មេញ ដែលបណ្ដាលឲ្យធ្មេញងាប់។ ចៀសវាងអាហារដែលមានជាតិអាស៊ីដ ដូចជាអាហារជូរៗ ភេសជ្ជៈមានជាតិជូរជាដើម។ ល៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ទម្លាប់ខុសមួយចំនួន ដែលមនុស្សមានទំនោរធ្វើ បន្ទាប់ពីដុសធ្មេញរួច
ចុចអាន៖កំពូលអាហារ ៤មុខឆ្ងាញ់ៗ តែអាចធ្វើឲ្យធ្មេញលឿងសាហាវ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


