សុខភាព
កំពូលអាហារ ៤មុខឆ្ងាញ់ៗ តែអាចធ្វើឲ្យធ្មេញលឿងសាហាវ
ជឿថា គ្នាយើងគ្មានអ្នកណាចង់ឲ្យធ្មេញលឿង ញញឹមចេញមកមិនស្រស់ស្រាយទេ ហើយធ្មេញលឿងក៏មិនមែនជាបញ្ហាធំដុំដែរ គ្រាន់តែវាអាចធ្វើឲ្យយើងមិនមានទំនុកចិត្តខ្លាំងពេលញញឹម បាក់សម្រស់តែប៉ុណ្ណឹង។ ម៉្យាងវិញទៀត ការសម្អាតធ្មេញឲ្យសឡើងវិញ ក៏តម្លៃអាចលើសពីការស្មាន យកល្អយើងអាចកម្ចាត់បញ្ហាធ្មេញលឿងជាមួយការតម ឬកាត់បន្ថយការញ៉ាំអាហារប៉ុន្មានខាងក្រោមនេះ ព្រោះវាធ្វើឲ្យធ្មេញឡើងពណ៌ស្រអាប់ខ្លាំង។

១. កាហ្វេ ឬតែ

មិនថាយើងញ៉ាំកាហ្វេ តែ ឬក៏ភេសជ្ជៈកំប៉ុងផ្សេងៗនោះទេ យើងនឹងប្រឈមនឹងការធ្វើឲ្យធ្មេញយើងឡើងពណ៌លឿង។ កាហ្វេ និងតែ មានជាតិ Tannin ដែលអាចធ្វើឲ្យធ្មេញស្រអាប់ ហើយវាក៏ធ្វើឲ្យតុល្យភាព PH ក្នុងមាត់ផ្លាស់ប្ដូរជាហេតុបណ្ដាលឲ្យធ្មេញឆាប់ខូចដោយសារជាតិអាស៊ីដពីអាហារយើងញ៉ាំ។
២. ស្រា

ស្រាក្រហមក៏ដោយ ស្រាសក៏ដោយ សុទ្ធតែអាចធ្វើឲ្យធ្មេញបាត់បង់ពណ៌សភ្លឺ ប្រែជាពណ៌លឿងបាន។ នៅក្នុងស្រាក្រហម មានជាតិ Tannin ដែលបណ្ដាលឲ្យធ្មេញយើងបាត់បង់ពណ៌សភ្លឺស្អាតក្លាយជាស្រអាប់វិញ។ ចំណែកស្រាស មានជាតិអាស៊ីដដែលមិនល្អចំពោះធ្មេញយើង។
៣. ពពួកផ្លែប៊ើរី

ត្បិតតែ ពពួកផ្លែប៊ើរីមានប្រយោជន៍រាប់មិនអស់សម្រាប់សុខភាពយើងក៏ពិតមែន ប៉ុន្តែសារជាតិពណ៌ក្រម៉ៅដែលវាមានអាចបណ្ដាលឲ្យធ្មេញលឿង ឬឡើងក្រហមតាមពណ៌ផ្លែប៊ើរី។ ប៉ុន្តែ បើយើងមិនចង់ឲ្យធ្មេញឡើងលឿងដោយសារការញ៉ាំផ្លែប៊ើរីទេ យើងអាចដុសធ្មេញភ្លាមៗក្រោយញ៉ាំវា ដើម្បីចៀសវាងពណ៌របស់វាជាប់លើធ្មេញ។
៤. ការី

ការីអាចជាអាហារដែលធ្វើឲ្យធ្មេញយើងលឿងពណ៌ខ្លាំងបំផុតមួយ ព្រោះវាមានសារជាតិមួយហៅថា Curcumin ដែលអាចធ្វើឲ្យធ្មេញលឿង ហើយកាលពីមុន ចំពោះរុក្ខជាតិណាដែលមានសារជាតិនេះ គេយកទៅធ្វើជាពណ៌ជ្រលក់កំណាត់ផ្សេងៗ ព្រោះវាមានពណ៌ដិត៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ឈឺធ្មេញពេលយប់ម្ដងម្កាល អាចប្រើវិធីទាំងនេះ ដោះស្រាយបានមួយគ្រាសិន
ចុចអាន៖ ទម្លាប់ខុសមួយចំនួន ដែលមនុស្សមានទំនោរធ្វើ បន្ទាប់ពីដុសធ្មេញរួច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា១៥ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៣ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


