សុខភាព
ចំណុចសំខាន់ទាំង ៨ នៅក្នុងផ្ទះ ចាំបាច់ត្រូវអនាម័យ
រាល់ថ្ងៃ គ្នាយើងតែងតែសម្អាត និងអនាម័យចំណុចគគ្រិច មានធូលី ឬកាកសំណល់ផ្សេងៗ នៅក្នុងផ្ទះ។ តែអ្នកជំនាញថា យើងគួរផ្ដោតអនាម័យលើចំណុចមានបាក់តេរី កុំឲ្យសាយភាពក្នុងផ្ទះរបស់យើង ជាជាងសម្អាតត្រឹមតែចំណុចមានធូលី ដែលយើងអាចមើលឃើញដោយភ្នែក។

តាមសមាគមផ្ដោតលើសុខភាពសាធារណៈ Royal Society for Public health របស់ចក្រភពអង់គ្លេស លើកឡើងថា ការលាងសម្អាតដៃ សម្លៀកបំពាក់ និងផ្ទៃទីតាំងនានា នៅពេលមួយត្រឹមត្រូវ គឺជាគន្លឹះនៃអនាម័យល្អ ប៉ុន្ដែមនុស្សខ្លះ មិនគិតថា វាសំខាន់នោះទេ។

សមាគមដដែលនេះ បន្ថែមថា មនុស្សគួរផ្ដោតលើការសម្អាតចំណុចសំខាន់ ដើម្បីបញ្ឈប់ការសាយភាយរបស់បាក់តេរី នៅក្នុងផ្ទះ។ ចំណុចសំខាន់ទាំងនោះ ដែលត្រូវអនាម័យ មានដូចជា៖

- ពេលរៀបចំអាហារ
- ពេលញ៉ាំអាហារដោយម្រាមដៃ
- ក្រោយប្រើប្រាស់បន្ទប់ទឹក
- នៅពេលក្អក កណ្ដាស់ និងហូរសំបោរ
- ពេលរៀបចំ និងបោកគក់កំណាត់ជូតផ្ទះ និងសម្លៀកបំពាក់
- ពេលប៉ះពាល់សត្វចិញ្ចឹម
- ពេលរៀបចំ និងបោះចោលសំរាម
- ពេលប៉ះពាល់សមាជិកគ្រួសារ ដែលឆ្លងមេរោគ
សមាគមបន្ដថា ការសម្អាតដៃ មានសារៈសំខាន់ណាស់ ក្រោយរៀបចំអាហារ ចេញពីបន្ទប់ទឹក ក្អក កណ្ដាស់ ប៉ះពាល់សត្វ និងថែទាំសមាជិកគ្រួសារ ដែលមានជំងឺ។ ការសម្អាតផ្ទះបាយ និងជ្រញ់ ក៏សំខាន់ដូចគ្នា ក្រោយរៀបចំអាហារ និងសាច់ឆៅ។ រីឯការបោកគក់កំណាត់ និងប្រដាប់ប្រដាជូតផ្ទះ ក៏ត្រូវណែនាំផងដែរ ក្រោយយើងប្រើប្រាស់របស់នេះ ដើម្បីសម្អាតទីតាំងនានា ដែលមានមេរោគ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ទម្លាប់ខ្លះៗ ការពារមិនឱ្យងាយឈឺដោយមេរោគនៅបន្ទប់ទឹក
ចុចអាន៖ ចំណុចតូចៗទាំងនេះជាកំហុសឆ្គង ទាក់ទងនឹងការធ្វើអនាម័យរបស់យើងរាល់ថ្ងៃ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


