ព័ត៌មានជាតិ
អាជ្ញាធរសង្កាត់ព្រែកថ្មី ចុះបាញ់ទឹកសម្អាតតាមដងផ្លូវ និងក្រោមស្ពានព្រែកសំរោង ដើម្បីបរិស្ថានស្អាតក្នុងមូលដ្ឋាន
អាជ្ញាធរជំនាញ បន្តចុះបាញ់ទឹកសម្អាត ដីខ្សាច់ ក្រោមស្ពានព្រែកសំរោង ជួយសម្រួលការរស់នៅ និងពលរដ្ឋធ្វើដំណើរ។ នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ គណៈបញ្ជាការឯកភាពសង្កាត់ព្រែកថ្មី បានចុះបាញ់ទឹកសម្អាតតាមដងផ្លូវចាប់ពីក្រោមស្ពានព្រែកសំរោង ឆ្ពោះទៅរង្វង់មូលគល់ស្ពានព្រែកសំរោង ត្រើយខាងកើត ដែលស្ថិតក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

លោក ជា ស៊ុនតិច ពលរដ្ឋនៅក្បែរតំបន់នោះបានលើកឡើងថា នៅពេលអាជ្ញាធរបានឧស្សាហ៍ចុះមកសម្អាតរៀងរាល់សប្តាហ៍ ដែលធ្វើអោយពួកគាត់សប្បាយ តែងឆ្លងកាត់ និងរស់ចំណុចអនសងខាងផ្លូវខាងលើ ងាយស្រួលមិនសូវភ័យរឿងគ្រោះថ្នាក់ ដោយសារដីខ្សាច់លើផ្លូវទៀតនោះឡើយ។


ពលរដ្ឋម្នាក់ទៀត សុំមិនបញ្ចេញឈ្មោះ ក៏បានលើកឡើងដែរថា កន្លងមកពិបាករស់នៅជាខ្លាំងពេលមានម៉ូតូ និងរថយន្តបើកឆ្លងកាត់ម្តងៗ ហ៊ុយចូលផ្ទះពួកគាត់ពេញៗតែម្តង ។
លោកស្រី វ៉ា សុរិន ចៅសង្កាត់ព្រែកថ្មី បានអោយ លោក សេន វណ្ណដា សមាជិកក្រុមប្រឹក្សាសង្កាត់ និង ប្រជាការពារ សង្កាត់ចុះធ្វើការ សំអាតអនាម័យ បរិស្ថាន ក្នុងនោះដែរ កម្លាំងរបស់រដ្ឋបាល សង្កាត់ បានកើបខ្សាច់ បោសសំអាត សំរាម និងបាញ់ទឹក សំអាតផ្លូវ ដើម្បីបរិស្ថាន ស្អាតក្នុងមូលដ្ឋាន ក៏ដូចជាជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍បានមួយផ្នែកធំ ដោយសារបញ្ហាដី នៅលើដងផ្លូវផងដែរ។


លោកស្រីបានបញ្ជាក់បន្ថែមថា រដ្ឋបាលសង្កាត់តែងតែធ្វើការងារសំអាត អនាម័យ បរិស្ថាន នេះជាប្រចាំក្នុងមូលដ្ឋានរបស់ខ្លួន៕ អត្ថបទ ៖ រដ្ឋា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២០ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


