ព័ត៌មានជាតិ
រដ្ឋបាលខណ្ឌកំបូល ចុះបោសលាងសម្អាតអនាម័យ បរិស្ថាន ក្នុងមូលដ្ឋាន
កាលពីថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២៦ រដ្ឋបាលខណ្ឌកំបូល សហការជាមួយ ក្រុមហ៊ុន Mizuda បានចុះធ្វើការបោសលាងសម្អាតអនាម័យ បរិស្ថាន នៅលើដងផ្លូវបេតុងវត្តភ្នៀតសិម្ពលី អមសងខាងផ្លូវ ស្ថិតក្នុងភូមិសាស្ត្រសង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ ចាប់ពីព្រំប្រទល់ខណ្ឌពោធិ៍សែនជ័យ រហូតដល់ព្រំប្រទល់ខណ្ឌព្រែកព្នៅ។

អាជ្ញាធរបានឲ្យដឹងថា ដោយអនុវត្តតាមផែនការដឹកនាំរបស់ លោក ឃឹម ស៊ុនសូដា អភិបាល នៃគណៈអភិបាលខណ្ឌកំបូល លោក ជា ឃឿន ប្រធានការិយាល័យសាធារណការ ដឹកជញ្ជូន អនាម័យ បរិស្ថាន និងសណ្ដាប់ធ្នាប់សាធារណៈ បានដឹកនាំមន្ត្រីការិយាល័យ រួមជាមួយអាជ្ញាធរសង្កាត់-ភូមិ ពាក់ព័ន្ធ សហការជាមួយក្រុមហ៊ុន Mizuda ចុះធ្វើការសម្អាតអនាម័យ បរិស្ថាន និងបោសលាងសម្អាតតាមដងផ្លូវ ដើម្បីផាសុកភាពដល់ប្រជាពលរដ្ឋធ្វើដំណើរ និងអ្នករស់នៅជាប់ៗ ផ្លូវ។

ជាមួយគ្នានេះ អាជ្ញាធរ បានអរគុណដល់ ក្រុមហ៊ុន Mizuda ដែលសហការចុះបោសលាងសម្អាតបរិស្ថាន មានផាសុកភាពដល់ប្រជាពលរដ្ឋ។ ក្នុងនោះ អាជ្ញាធរ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមមេត្តាទុកដាក់សំរាមក្នុងធុងឲ្យបានត្រឹមត្រូវ ងាយស្រួលក្រុមហ៊ុនប្រមូលសំរាម៕
អត្ថបទ ៖ សុខា









-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


