Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខណ្ឌ ៧ មករា យកចិត្តទុកដាក់ពីបញ្ហាបរិស្ថានអនាម័យនៅជុំវិញ បរិវេណផ្សារអូរឫស្សី ជាប្រចាំ

បានផុស

នៅ

កម្លាំង​សណ្ដាប់ធ្នាប់ នៃ​រដ្ឋបាល​ខណ្ឌ ៧ មករា រួម​ជាមួយ​កម្លាំង​សន្តិសុខ​សណ្ដាប់ធ្នាប់​គណៈកម្មការ​ផ្សារ​អូរឫស្សី បាន​បាញ់​សាប៊ូ ដុសលាង​សម្អាត នៅ​តាម​បណ្ដោយ​ផ្លូវ​ជុំវិញ​ផ្សារ និង​បរិវេណ​ផ្សារ ដើម្បី​រក្សា​បរិស្ថាន​អនាម័យ​ឲ្យ​ល្អ​ប្រសើរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយ​មាន​ការ​យកចិត្តទុកដាក់​ពី លោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង លោក ថេង សុថុល អភិបាល​ខណ្ឌ ៧ មករា បាន​ណែនាំ​ដល់​កម្លាំង​សណ្ដាប់ធ្នាប់​ខណ្ឌ និង​គណៈកម្មការ​ផ្សារ ក៏​ដូចជា​សន្តិសុខ​សណ្ដាប់ធ្នាប់​ផ្សារ​អូរឫស្សី ឲ្យ​បន្ត​យកចិត្តទុកដាក់​ពី​បញ្ហា បរិស្ថាន អនាម័យ សន្តិសុខ​សណ្ដាប់ធ្នាប់​ជា​ប្រចាំ ដើម្បី​រក្សា​អនាម័យ និង​សណ្ដាប់ធ្នាប់ ក្នុង​បរិវេណ​ផ្សារ​ឲ្យ​បាន​ល្អ​ប្រសើរ។ ជាពិសេស​បាន​បាញ់​ទឹក​លាង​សំអាត​ជា​ប្រចាំ​សប្ដាហ៍ ដើម្បី​មិន​ឲ្យ​មាន​ក្លិន​ឆ្អេះឆ្អាប ស្អុយ ទីតាំង​ដែល​មាន​ជាតិ​ខ្លាញ់ និង​ដី​ប្រឡាក់ ជូន​ដល់​អតិថិជន​ចូល​ផ្សារ ក៏ដូចជា​អាជីវករ​លក់ដូរ​ក្នុង​ផ្សារ​ផង​ដែរ ធ្វើ​យ៉ាងណា​ឲ្យ​មាន ផាសុកភាព សោភ័ណភាព និង​អនាម័យ​ស្អាត​ល្អ។

លោក ឡយ ស៊ាងអាង ប្រធាន​គណៈកម្មការ​ផ្សារ​អូរឫស្សី បាន​ឲ្យ​ដឹង​ថា បញ្ហា​សន្តិសុខ សណ្ដាប់ធ្នាប់ បរិស្ថាន​អនាម័យ គណៈកម្មការ​ត្រូវ​យកចិត្តទុកដាក់​ជា​ប្រចាំ មិន​ឲ្យ​មាន​ក្លិន​ឆ្អេះឆ្អាប ស្អុយ ជាពិសេស​ទីតាំង​លក់​សាច់ជ្រូក ត្រីងៀត ជាដើម ដែល​មាន​ជាតិ​ខ្លាញ់ ក្លិន និង​ដី​ប្រឡាក់ ដើម្បី​ជួយ​បាញ់​ទឹក​លាង​សំអាត បរិស្ថាន​អនាម័យ​ឲ្យ​ល្អ​ប្រសើរ។ ដូច្នេះ ​ក្នុង​នាម​ជា​ប្រធាន​គណៈកម្មការ​ផ្សារ លោក​បាន​បញ្ជាក់​ថា កម្លាំង​សន្តិសុខ​សណ្ដាប់ធ្នាប់​ផ្សារ បាន​យកចិត្តទុកដាក់​រៀបចំ​សណ្ដាប់ធ្នាប់ ធ្វើការ​បាញ់​ទឹក​សាប៊ូ លាង​សំអាត ក្នុង​បរិវេណ​ផ្សារ​ជា​ប្រចាំ។

លោក​ប្រធាន​គណៈកម្មការ​ផ្សារ​អូរឫស្សី បន្ត​ថា ក្រៅពី​ការ​បាញ់​ទឹក​លាង​សំអាត បរិស្ថាន​អនាម័យ នោះ កម្លាំង​គណៈកម្មការ​ផ្សារ នៅតែ​បន្ត​យកចិត្តទុកដាក់​ពី​បញ្ហា​សន្តិសុខ​សណ្ដាប់ធ្នាប់​ជុំវិញ​បរិវេណ​ផ្សារ ជៀសវាង​បង្ក​ការ​កកស្ទះ​ដល់​ប្រជាពលរដ្ឋ​ដំណើរ​ឆ្លងកាត់​ផ្សារ ឬ​ចេញ​ចូល​ផ្សារ ផង​ដែរ។

គួរ​ជម្រាប​ថា ក្រោយពី​កម្លាំង​សណ្ដាប់ធ្នាប់​បាន​បាញ់​ទឹក​លាង​សម្អាត​រួច កម្លាំង​គណៈកម្មការ​ផ្សារ​អូរឫស្សី បាន​លាបថ្នាំ​ពណ៌ គំនូស បន្ថែម​នៅ​តាម​បណ្ដោយ​សួន ស្រប​ផ្លូវ​នៅ​ជុំវិញ​បរិវេណ​ផ្សារ ដើម្បី​បង្ក​ភាព​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ និង​លើក​កម្ពស់​សោភ័ណភាព​តាម​ដង​ផ្លូវ និង​ផ្សារ​ផង​ដែរ៕ 

អត្ថបទ ៖ សុភា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម