ព័ត៌មានជាតិ
អាជ្ញាធរ និងភ្នាក់ងារអនាម័យចូលរួមសម្អាតបរិស្ថាន ដើម្បីលើកកម្ពស់អនាម័យ និងសោភណ្ឌភាពក្នុងតំបន់
ភ្នាក់ងារអនាម័យរួមនិងអាជ្ញាធរ តាមសង្កាត់នៃខណ្ឌសែនសុខ បានចូលរួមអនុវត្តសកម្មភាពសម្អាតបរិស្ថាន និងប្រមូលសំរាមនៅតាមតំបន់សាធារណៈ កាលពីព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ ដើម្បីធានាបាននូវអនាម័យបរិស្ថាន សោភណ្ឌភាព និងផាសុខភាពក្នុងសហគមន៍។

ក្នុងសកម្មភាពនេះ ភ្នាក់ងារអនាម័យបានធ្វើការសំអាតសំរាមតាមផ្លូវបេតុង ក្នុងភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណៈដែលក្រុមការងារក៏បានបន្តសម្អាតអនាម័យតាមបណ្តោយប្រឡាយបារាំង ស្ថិតក្នុងភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ដើម្បីបំបាត់សំរាម និងកាត់បន្ថយបញ្ហាបរិស្ថានដែលអាចប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។

ជាមួយគ្នានេះដែរ ភ្នាក់ងារក្រុមហ៊ុន 800 Super ក៏បានចូលរួមបោសសំអាត និងរើសសំរាមតាមកំណាត់វិថី លេខ ១០១៩ ខាងមុខសាលាបឋមសិក្សាភ្នំពេញថ្មី ដោយធ្វើការប្រមូលសំរាម និងសម្អាតផ្លូវ ដើម្បីធ្វើអោយបរិស្ថាននៅតំបន់នោះមានភាពស្អាត និងមានសណ្តាប់ធ្នាប់ល្អប្រសើរឡើង។


សូមបញ្ជាក់ថា សកម្មភាពខាងលើ គឺជាការចូលរួមយ៉ាងសកម្មរបស់អាជ្ញាធរ និងភ្នាក់ងារពាក់ព័ន្ធ ក្នុងការថែរក្សាបរិស្ថាន និងលើកកម្ពស់អនាម័យសាធារណៈ ដែលជាចំណែកសំខាន់ក្នុងការកសាងសហគមន៍ស្អាត មានរបៀបរៀបរយ។


អាជ្ញាធរ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមសហការជាមួយអាជ្ញាធរ និងក្រុមការងារអនាម័យ ដោយទុកដាក់វេចខ្ចប់សំរាមអោយបានត្រឹមត្រូវ និងបញ្ចេញសំរាមតាមម៉ោងដែលបានកំណត់។ ការអនុវត្តបែបនេះ នឹងជួយថែរក្សាអនាម័យបរិស្ថាន សោភណ្ឌភាពទីក្រុង និងផ្តល់នូវផាសុខភាពក្នុងការរស់នៅរបស់សហគមន៍យើងទាំងអស់គ្នា៕ អត្ថបទ៖សំណាង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៣ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២៣ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២២ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


