សុខភាព
ដឹងអត់ មួយឆ្នាំៗ មានជំងឺរវើរវាយ ជិត១០លាន ករណី តែWHO ប្រាប់វិធីការពារ
ជំងឺចាស់ៗ ដែលធម្មតាគេស្គាល់ថាជាជំងឺរវើរវាយ ឬហៅមួយបែបទៀតថា វង្វេងវង្វាន់ពេលចាស់ទៅ ត្រូវអង្គការសុខភាពពិភពលោក (WHO) អះអាងថា កើតមានករណីនេះ ក្នុង១ឆ្នាំៗ ដល់ទៅ ១០លានករណីឯណោះ។

ជំងឺវង្វេងវង្វាន់របស់មនុស្សចាស់ គឺជាពាក្យបច្ចេកទេស ដែលមានន័យមនុស្សចាប់ផ្តើមបាត់បង់សមត្ថភាពចងចាំ ក៏ដូចជាសមត្ថភាពបញ្ញារបស់ខ្លួនឯង។ ហើយជំងឺនេះ ច្រើនកើតឡើងលើមនុស្សវ័យចំណាស់ ដែលភាគច្រើន ពិការសមត្ថភាពខួរក្បាល ពុំអាចសម្រេចចិត្តបាន ឬធ្វើអ្វីៗចាំបាច់ត្រូវមានអ្នកជួយ។
បើតាមសារព័ត៌មាន CNN មកទល់ពេលនេះ ពុំទាន់មានវិធីសាស្រ្តណាជាក់លាក់ ព្យាបាលជំងឺខាងលើនេះនៅឡើយទេ។ បើគិតជាផលអវិជ្ជមាននៃជំងឺនេះ គឺបានប៉ះពាល់ដល់មនុស្សប្រមាណ ៥០លាននាក់ ទៅហើយ នៅជុំវិញពិភពលោក។
តែយ៉ាងណាមិញ ស្ថាប័នសុខភាពកំពូល (WHO) ខាងលើនេះក៏បាន បង្ហាញពីវិធីដែលអាចពន្យារជំងឺនេះ កុំឲ្យវិវត្តទៅសភាពធ្ងន់ធ្ងរបាន។ ហើយវិធីទាំងនោះ គឺទម្លាប់សាមញ្ញៗល្អសម្រាប់សុខភាព ដូចជា ហាត់ប្រាណឲ្យបានទៀងទាត់ មិនផឹកស្រាច្រើន មិនជក់បារី ញ៉ាំអាហារមានជីវជាតិល្អជាដើម។
ជាមួយគ្នានោះ WHO ក៏បានណែនាំមិនឲ្យ ប្រើប្រាស់ពពួកថ្នាំជំនួយ ដូចជាថ្នាំវីតាមីន B និង វីតាមីន E ដើម្បីព្យាបាលជំងឺវង្វេងវង្វាន់នោះទេ ព្រោះពុំទាន់មានការបញ្ជាក់ណាមួយច្បាស់លាស់ សម្រាប់ការព្យាបាលតាមវិធីនេះ។

ជាការណែនាំ ឲ្យកាន់តែច្បាស់ លោកវេជ្ជបណ្ឌិត Tara Spires-Jones ប្រធានផ្នែកវិទ្យាសាស្រ្តសិក្សាអំពីខួរក្បាល នៃសាកលវិទ្យាល័យ Edinburgh ចក្រភពអង់គ្លេស បានប្រាប់ថា៖ ” កត្តាហ្សែនតំណពូជ ក៏ជាផ្នែកមួយបង្កចេញជាជំងឺភ្លេចភ្លាំង ឬវង្វេងវង្វាន់នេះដែរ តែយើងក៏មានឱកាសកាត់បន្ថយ ឬពន្យឺតហានិភ័យនេះដែរ ដោយគ្រាន់តែមានទម្លាប់រស់នៅផ្តោតសំខាន់លើសុខភាពជាមុន”៕
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


