សុខភាព
៦គន្លឹះ ដើម្បីសុខភាពផ្លូវចិត្តល្អរបស់លោកអ្នក កាន់តែប្រសើរឡើង
លោកអ្នកប្រហែលជាបានដឹងច្រើនហើយអំពីវិធីសាស្ត្រក្នុងការថែទាំសុខភាព តាមរយៈអត្ថបទនិងវីដេអូអប់រំសុខភាពរបស់មន្ទីរពេទ្យកាល់ម៉ែត។ ពេលនេះ យើងខ្ញុំសូមលើកយកមកចែកជូនលោកអ្នកនូវគន្លឹះល្អៗចំនួន ៦យ៉ាង ដែលលោកអ្នកអាចយកទៅអនុវត្ត ដើម្បីទទួលបាននូវសុខភាពផ្លូវចិត្តល្អ។

១) យកចិត្តទុកដាក់ចំពោះរបបអាហារ
ពិតណាស់ របបអាហារក៏ជះឥទ្ធិពលដល់សុខភាពផ្លូវចិត្តផងដែរ។ ការបរិភោគអាហារទៀងពេលសមស្រប និងសម្បូរបែបក៏ជួយឲ្យសុខភាពផ្លូវចិត្តមានភាពល្អប្រសើរដែរ។ ម្យ៉ាងទៀត សូមចៀសវាងសារធាតុញៀន ជាតិស្រវឹង ឬភេសជ្ជៈប៉ូវកម្លាំងមួយចំនួនដែលអាចភ្ញោចឲ្យខួរក្បាលយើងដំណើរការមិនល្អ ងាយមានជំងឺផ្លូវចិត្ត។
២) ធ្វើសកម្មភាពរាងកាយឲ្យច្រើន
ការធ្វើសកម្មភាពរាងកាយឲ្យច្រើនដូចជាការដើរ ឬហាត់ប្រាណជាដើមជួយឲ្យបន្ថយភាពតានតឹងចិត្ត បញ្ចេញជាតិពុល ហើយជួយឲ្យយើងមានអារម្មណ៍ល្អ។
៣) ដើរហាត់ប្រាណជាមួយគ្រួសារ ឬមិត្តភក្តិ

ការដើរហាត់ប្រាណជាមួយគ្រួសារ ឬមិត្តភក្តិ ក្រៅពីជួយដល់ការកាត់បន្ថយភាពតានតឹងចិត្ត និងបញ្ចេញជាតិពុលហើយ ហើយក៏បង្កើនភាពស្និទ្ធស្នាល ហើយជួយឲ្យកាន់តែមានអារម្មណ៍កក់ក្ដៅ។
៤) សម្រាន្តឲ្យបានគ្រប់គ្រាន់
ទាំងកាយ ទាំងចិត្តយើងសុទ្ធតែត្រូវការការសម្រាក។ យកល្អ យើងគួរគេងឲ្យបាន ៨ម៉ោងក្នុងមួយថ្ងៃ ដើម្បីឲ្យខួរក្បាលយើងមានភាពស្រស់ស្រាយ និងអាចបន្តដំណើរការយ៉ាងល្អនៅថ្ងៃស្អែក។

៥) ចែករំលែកពីអារម្មណ៍ខ្លួនឯងជាមួយមនុស្សជាទីទុកចិត្ត
ការចែករំលែកពីអារម្មណ៍ខ្លួនឯង អាចរាប់ថាជាតម្រូវការមូលដ្ឋានសម្រាប់សុខភាពផ្លូវចិត្ត។ សូមស្វែងរកមនុស្សជាទីទុកចិត្ត ហើយរៀនពីរបៀបចែករំលែកអារម្មណ៍ខ្លួនឯង ដែលមានលក្ខណៈសាមញ្ញៗ ទាំងអារម្មណ៍ល្អ និងអារម្មណ៍មិនល្អ នោះដល់ពេលមានរឿងធំ យើងក៏អាចចែករំលែកបានដូចគ្នា។

៦) ពិភាក្សាជាមួយវេជ្ជបណ្ឌិតឯកទេសផ្លូវចិត្ត
ប្រាកដណាស់ លោកអ្នកក៏អាចជួបពិភាក្សាជាមួយវេជ្ជបណ្ឌិតឯកទេសផ្លូវចិត្តដើម្បីទទួលបានការវាយតម្លៃ ព្យាបាល និងដំបូន្មានល្អៗទាក់ទងនឹងបញ្ហាសុខភាពផ្លូវចិត្ត ក្នុងករណីចាំបាច់។

“ប្រសិនបើលោកអ្នកចង់ទទួលបានការព្យាបាលប្រកបដោយប្រសិទ្ធភាព និងដំបូន្មានល្អៗសម្រាប់បញ្ហាសុខភាពផ្លូវចិត្ត សូមអញ្ជើញមកជួបផ្ទាល់ជាមួយក្រុមវេជ្ជបណ្ឌិតឯកទេសនៅមន្ទីរពេទ្យកាល់ម៉ែត។” “លោកអ្នកក៏អាចថែទាំសុខភាពផ្លូវចិត្តខ្លួនឯងបានដែរ! “៕
អត្ថបទ៖ រស្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានជាតិ២៤ ម៉ោង agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ចរាចរណ៍១ សប្តាហ៍ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
ព័ត៌មានជាតិ២៤ ម៉ោង agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៥ ម៉ោង agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង



