សុខភាព
ATIC អនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល និងគាំទ្រជួយផ្សព្វផ្សាយសារព្រមានសុខភាពរូបភាពថ្មីលើកញ្ចប់បារី
សមាគមឧស្សាហកម្មថ្នាំជក់កម្ពុជា (ហៅកាត់ថាATIC) នឹងអនុវត្តការណែនាំតាមសេចក្តីណែនាំរបស់រដ្ឋាភិបាល ក្នុងការបោះពុម្ពផ្សាយសារ ព្រមានសុខភាពរូបភាពថ្មី នៅលើកញ្ចប់បារី និងចូលរួមផ្សព្វផ្សាយអំពីសេចក្តីណែនាំនេះ ទៅដល់អាជីវករទូទាំងប្រទេសឲ្យបានជ្រួតជ្រាប ជាកិច្ចចូលរួមចំណែកពង្រឹងការអនុវត្តច្បាប់គ្រប់គ្រងថ្នាំជក់នៅកម្ពុជា។

សេចក្តីណែនាំរបស់ក្រសួងសុខាភិបាល និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានតម្រូវឲ្យបោះពុម្ពសារព្រមានជាភាសាខ្មែរ និងជារូបភាពថ្មី ទំហំ ៥៥% លើកញ្ចប់ផលិតផលថ្នាំជក់។ រូបភាព បង្ហាញអំពីការជក់បារីអាចបណ្តាលឲ្យកើតជំងឺសរសៃឈាមលើស្បែក និងជំងឺដាច់សរសៃឈាមខួរក្បាល។ ការ អនុវត្ត នឹងចាប់ផ្តើមប្រសិទ្ធភាពចាប់ពីថ្ងៃទី ១ ខែធ្នូ ឆ្នាំ ២០២១ តទៅ ហើយផលិតផលដែលស្របច្បាប់ និងបានបង់ពន្ធ គឺនៅអាចលក់លើទីផ្សារបានដូចធម្មតា រហូតដល់អស់ពីស្តុក។
ប្រធានសមាគមឧស្សាហកម្មថ្នាំជក់កម្ពុជា លោក រ៉យ ម៉ាណាលីលី (Roy Manalili) បានថ្លែងថា សមាជិករបស់សមាគម ដែលជាក្រុមហ៊ុនថ្នាំជក់អន្តរជាតិ ដូចជា ក្រុមហ៊ុន JTI, BAT, Imperial និង PMI បានសហការគ្នាផលិតផ្ទាំងអប់រំផ្សព្វផ្សាយ អំពីសេចក្តីណែនាំនេះ ហើយក្រុមការងារផ្នែកលក់របស់សមាជិក បានដើរចែកចាយនិងបិតផ្សាយផ្ទាំងអប់រំនេះ នៅតូបជាង ២ម៉ឺន ទូទាំងប្រទេស។
លោកបានបញ្ជាក់ថា៖ «សមាជិករបស់យើង បានបោះពុម្ពផ្សាយសារព្រមានសុខភាពជាភាសាខ្មែរ និងជារូបភាព នៅលើកញ្ចប់ផលិតផលរបស់យើង ស្របទៅតាមសេចក្តីណែនាំរបស់រដ្ឋាភិបាល និងចេញទៅលើទីផ្សារតាមកាលកំណត់នៅថ្ងៃទី ១ ខែធ្នូ ឆ្នាំ ២០២១។ សមាគមយើង រីករាយក្នុងអនុវត្ត និងគាំទ្រអាជ្ញាធរអនុវត្តច្បាប់ ក្នុងដំណើរការលើកកម្ពស់សុខភាពសាធារណៈ និងពង្រឹងបរិយាកាសប្រកួតប្រជែងប្រកបដោយភាពស្មើគ្នា។»
តាមការសិក្សាស្រាវជ្រាវអំពីពាណិជ្ជកម្មបារីខុសច្បាប់នៅកម្ពុជា ធ្វើឡើងដោយស្ថាប័នអន្តរជាតិដែលមានឈ្មោះបោះសំឡេងក្រុមហ៊ុន Kantar (កាន់តា) កាលពីចុងឆ្នាំមុន បានរកឃើញថា ផលិតផលបារីក្នុងស្តុកសរុប មានចំនួនប្រមាណ ៤,៧ លានកញ្ចប់ ដែលក្នុងនោះ ៣,៤ លានកញ្ចប់ ជាបារីស្របច្បាប់ និង ១,៣ លានកញ្ចប់ ជាបារីគ្មានអនុលោមភាពសារព្រមានសុខភាព (ឬស្មើនឹង ២៧% នៃចំនួនសរុប) ។ តាមការវិភាគបានប៉ាន់ប្រមាណថា ក្នុងចំណោមផលិតផលបារីមិនស្របច្បាប់ទាំងនោះ មានបារីខុសច្បាប់ចំនួន ១៨% ជាផលិតផលដែលមិនបោះពុម្ពសារព្រមានសុខភាពជាភាសាខ្មែរ និងជារូបភាព និងតែមប្រិ៍អាករបារី នៅលើកញ្ចប់បារី។ នេះជាតួលេខខ្ពស់គួរឲ្យកត់សម្គាល់ ដែលនាំមកនូវផលប៉ះពាល់ជាអវិជ្ជមានធ្ងន់ធ្ងរដល់អនុលោមភាពនៃច្បាប់ និងបទបញ្ញត្តិជាធរមាន ព្រមទាំងការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលលើគោលនយោបាយគ្រប់គ្រងថ្នាំជក់នៅកម្ពុជា ។
“យើងជឿជាក់ថា សកម្មភាពជាអាទិភាពចំពោះមុខរបស់ក្រសួងសុខាភិបាល ដើម្បីពង្រឹង និងអនុវត្តបទបញ្ញត្តិជាធរមាន លើផលិតផលថ្នាំជក់ដែលមិនមានបោះពុម្ពសារព្រមានសុខភាពជាភាសាខ្មែរ និងជារូបភាព ជាជំហានចម្បងជាសារវ័ន្ត ជាជាងការដាក់ចេញនូវសារព្រមានសុខភាពថ្មី ឬការពង្រីកទំហំសារព្រមានសុខភាព ព្រមទាំងធានាបាននូវការប្រកួតប្រជែងដោយស្មោះត្រង់ និងស្មើភាព ក្នុងន័យគាំទ្រដល់បរិយាកាសធុរកិច្ចដោយតម្លាភាព ស្របតាមកំណែទម្រង់ គោលនយោបាយថ្មីរបស់រាជរដ្ឋាភិបាល។” បញ្ជាក់បន្ថែមដោយលោក រ៉យ ម៉ាណាលីលី (Roy Manalili)៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ២៣ ម៉ោង agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


