សុខភាព
ម៉ាក់ៗកំពុងពពោះ អាចញ៉ាំសាច់អន្ទង់បានអត់?
ម៉ាក់ៗមួយចំនួន អាចមានអារម្មណ៍ចង់ញ៉ាំសាច់អន្ទង់នៅអំឡុងពេលពពោះ។ ប៉ុន្តែតើការញ៉ាំអន្ទង់អាចបង្កគ្រោះថ្នាក់ ឬប៉ះពាល់ដល់កូនក្នុងផ្ទៃដែរអត់?

ពិតណាស់ អន្ទង់សម្បូរទៅដោយសារធាតុចិញ្ចឹម ដែលស្រីៗយើងអាចបញ្ចូលក្នុងរបបអាហារនៅអំឡុងពេលពពោះ ដើម្បីធានាថាម៉ាក់ៗទទួលបានសុខភាពល្អ ក៏ដូចជាកូនក្នុងផ្ទៃមានការអភិវឌ្ឍប្រក្រតី។
តើអន្ទង់ផ្ដល់អត្ថប្រយោជន៍អ្វីខ្លះអំឡុងពេលពពោះ?
១. ជំរុញសកម្មភាពរាងកាយ
អន្ទង់ផ្ទុកបរិមាណកាឡូរីខ្ពស់ រហូតដល់ទៅ១ ៣៥០កាឡូរី និង៣០៣គីឡូកាឡូរីសម្រាប់សាច់អន្ទង់ចំនួន១០០ក្រាម។ ដូចនេះហើយ ការញ៉ាំសាច់អន្ទង់អំឡុងពេលពពោះ អាចជួយបង្កើនថាមពល ក៏ដូចជាប្រឆាំងនឹងអាការៈអស់កម្លាំងបានផងដែរ។
២. ប្រភពនៃប្រូតេអ៊ីន
បន្ថែមពីនេះ អន្ទង់ក៏ជាប្រភពដ៏ល្អនៃប្រូតេអ៊ីន ដែលអាចបង្កើនប្រព័ន្ធការពារក្នុងរាងកាយ។ ហេតុនេះហើយ ម៉ាក់ៗគប្បីញ៉ាំប្រូតេអ៊ីនអំឡុងពេលពពោះ ដើម្បីជួយដល់ការលូតលាស់ និងការអភិវឌ្ឍរបស់ទារកក្នុងផ្ទៃ។
៣. សម្បូរវីតាមីន
ពិតណាស់ អន្ទង់សម្បូរទៅដោយវីតាមីនជាច្រើនដូចជា វីតាមីនA និងវីតាមីនB12។ ការញ៉ាំសាច់អន្ទង់ អាចជួយបង្កើនសារធាតុប្រឆាំងនឹងអុកស៊ីតកម្មនៅក្នុងរាងកាយ ដែលជួយទប់ស្កាត់បញ្ហាស្រ្តេស ក៏ដូចជាកម្ចាត់រ៉ាឌីកាល់សេរី។ ម្យ៉ាងវិញទៀត អន្ទង់ក៏អាចជួយការពារទារកក្នុងផ្ទៃពីហានិភ័យនៃការកើតមិនគ្រប់ខែ ទម្ងន់ស្រាលនៅពេលសម្រាល និងខូចទ្រង់ទ្រាយប្រព័ន្ធប្រសាទ ជាដើម។
៤. ជួយឲ្យឆ្អឹងរឹងមាំ និងមានសុខភាពល្អ
បន្ថែមពីនេះ អន្ទង់ក៏ផ្ទុកសារធាតុរ៉ែផូស្វ័រផងដែរ។ ដូចនេះ ការញ៉ាំសាច់អន្ទង់ អាចជួយឲ្យឆ្អឹងរបស់ទារកក្នុងផ្ទៃរឹងមាំ និងមានសុភាពល្អ ព្រមទាំងទទួលបានការអភិវឌ្ឍគ្រោងឆ្អឹងទាំងមូលប្រកបដោយប្រសិទ្ធភាពខ្ពស់។

ស្ត្រីពពោះគប្បីញ៉ាំសាច់អន្ទង់ក្នុងបរិមាណណា?
ស្ត្រីពពោះគប្បីញ៉ាំសាច់អន្ទង់ក្នុងកម្រិតមួយសមល្មម ពីព្រោះថាបើយើងញ៉ាំច្រើនជ្រុល វាអាចបង្កគ្រោះថ្នាក់ដល់ទាំងម្ដាយ និងកូនក្នុងផ្ទៃ។ ទន្ទឹងនឹងនេះដែរ ការញ៉ាំអន្ទង់ដែលឆ្អិនល្អ អាចជួយកាត់បន្ថយហានិភ័យនៃការបង្ករោគក្នុងក្រពះ និងការពុលអាហារ។ យ៉ាងណាមិញ ស្ត្រីពពោះគប្បីពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យមុនពេលចាប់ផ្ដើមបញ្ចូលសាច់អន្ទង់ក្នុងរបបអាហារ ទើបជាការប្រសើរ៕
ចុចអាន៖៣ វិធីងាយៗ ទទួលបានសុខភាពល្អ គ្រាន់តែអានស្លាកសញ្ញាសំគាល់លើផលិត
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


