សុខភាព
ជំងឺសាច់ដុំបេះដូង កើតឡើងដោយសារ បញ្ហាសុខភាពទាំងនេះ
ជំងឺសាច់ដុំបេះដូងធ្វើឲ្យបេះដូងឡើងរឹង រីក ឬក្រាស់ និងអាចបណ្តាលឲ្យមានស្លាកស្នាម។ ជាលទ្ធផលបេះដូងមិនអាចច្របាច់ឈាមគ្រប់គ្រាន់ ដើម្បីចែកចាយទៅសរីរាង្គក្នុងរាងកាយទាំងមូលបាន។ តើមានកត្តាអ្វីខ្លះបង្កឲ្យមានជំងឺសាច់ដុំបេះដូង?

បញ្ហាសុខភាព ឬទម្លាប់ប្រចាំថ្ងៃមួយចំនួនអាចបណ្តាលឱ្យកើតជំងឺសាច់ដុំបេះដូងរួមមាន៖
- ជំងឺលើសឈាមរុំារ៉ៃ
- ការខូចជាលិកាបេះដូងដោយសារគាំងបេះដូង
- បេះដូងលោតលឿនយូរខែយូរឆ្នាំ
- មានបញ្ហាប្រឹសបេះដូង
- ឆ្លងជំងឺកូវីដ-១៩
- ការឆ្លងរោគមួយចំនួន ជាពិសេសជំងឺដែលបណ្តាលឱ្យរលាកបេះដូង
- ជំងឺមេតាប៉ូលីស ដូចជាធាត់លើសទម្ងន់ ជំងឺក្រពេញទីរ៉ូអ៊ីត ឬជំងឺទឹកនោមផ្អែម
- កង្វះវីតាមីន ឬសារធាតុរ៉ែសំខាន់ៗនៅក្នុងរបបអាហារ ដូចជា thiamin (វីតាមីន B-1)
- ផលវិបាកនៃការមានផ្ទៃពោះ
- ការកកជាតិដែកនៅក្នុងសាច់ដុំបេះដូង (hemochromatosis)
- ការដុះដុំសាច់តូចៗនៃកោសិការលាក (granulomas) នៅក្នុងផ្នែកណាមួយនៃរាងកាយ រួមទាំងបេះដូង និងសួត
- ការកកប្រូតេអ៊ីននៅក្នុងសរីរាង្គ (amyloidosis)
- ជំងឺជាលិកាភ្ជាប់
- ការញុំាគ្រឿងស្រវឹងច្រើនអស់រយៈពេលច្រើនឆ្នាំ
- ការប្រើកូកាអ៊ីន អំហ្វេតាមីន ឬថ្នាំអ័រម៉ូនស្តេរ៉ូអ៊ីត
- ការព្យាបាលមហារីកដោយប្រើថ្នាំ ឬដោយកាំរស្មី
ជំងឺសាច់ដុំបេះដូងប្រហែលជាមិនមានអាការៈ ឬរោគសញ្ញាទេនៅដំណាក់កាលដំបូង ប៉ុន្តែនៅពេលដែលស្ថានភាពជំងឺវិវឌ្ឍធ្ងន់ធ្ងរ វាបង្ហាញអាការៈ ឬរោគសញ្ញាដូចខាងក្រោម៖
- ណែនទ្រូង
- ហើមជើង កជើង និងប្រអប់ជើង
- ហើមពោះដោយសារការប្រមូលផ្តុំសារធាតុរាវ
- ក្អកពេលគេង
- ពិបាកគេងផ្ងារ
- អស់កម្លាំង
- បេះដូងលោតញាប់
- វិលមុខ ធេងធោង និងសន្លប់

យើងអាចកាត់បន្ថយហានិភ័យនៃការកើតជំងឺសាច់ដុំបេះដូង និងជំងឺបេះដូងផ្សេងទៀតដោយ៖
- កម្រិតការញុំាគ្រឿងស្រវឹង កុំជក់បារី ឬកុំប្រើគ្រឿងញៀន
- គ្រប់គ្រងសម្ពាធឈាម កម្រិតកូលេស្តេរ៉ូល និងជំងឺទឹកនោមផ្អែម
- ញុំាអាហារដែលល្អចំពោះសុខភាព
- ហាត់ប្រាណឱ្យបានទៀងទាត់
- គេងឱ្យបានគ្រប់គ្រាន់
- កាត់បន្ថយភាពតានតឹង
- ពិនិត្យសុខភាពបេះដូងជាប្រចាំ
ជំងឺសាច់ដុំបេះដូង មិនអាចព្យាបាលឲ្យជាទេ ប៉ុន្តែការព្យាបាលអាចគ្រប់គ្រងស្ថានភាព ឬបន្ថយការវិវដ្ដរបស់ជំងឺបាន៕
ចុចអាន៖រោគសញ្ញានៃភាពតានតឹងក្នុងក្រពះ ៤ ធំៗ អាចគ្រោះថ្នាក់ខ្លាំង បើទុកយូរ និងវិធីព្យាបាល
-
កីឡា៥ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


