សុខភាព
ចេះតិចនិកងាយៗទាំងនេះ ការពារកុំឲ្យ ប្រេះកែងជើង
ការប្រេះកែងជើងធ្វើឲ្យយើងពាក់ស្បែកជើងមិនសូវស្អាត ហើយអាចធ្វើឲ្យយើងឈឺកែងជើងពេលឈរ ឬដើរ។ ជាងនេះទៅទៀត មេរោគអាចចូលតាមរយៈស្បែកដែលប្រេះ ហើយបង្ករោគដែលធ្វើឲ្យហើម ឬរលាកកែងជើង។ អ៊ឹចឹងយើងគួរធ្វើបែបណាដើម្បីការពារជើងកុំឲ្យប្រេះ?

ខាងក្រោមនេះជាគន្លឹះថែរក្សាកែងជើងប្រចាំថ្ងៃកុំឱ្យប្រេះ៖
១. រក្សាកែងជើងឲ្យមានសំណើម
កែងជើងយើងប្រេះដោយសារស្បែកកែងជើងស្ងួតពេក ឬចុះខ្សោយ។ ដូច្នេះបន្ទាប់ពីងូតទឹករួច ឬមុនពេលចូលគេងយើងត្រូវឧស្សាហ៍លាបក្រែមផ្តល់សំណើមនៅកែងជើង និងបាតជើង បន្ទាប់មកពាក់ស្រោមជើងដើម្បីរក្សាសំណើម។
២. ប្រើសាប៊ូមានកម្រិតខ្សោយ
យើងអាចកាត់បន្ថយមិនឱ្យស្បែកកែងជើងស្ងួតដោយប្រើសាប៊ូដែលមានកម្រិតខ្សោយសម្អាតបាតជើង និងកែងជើង ព្រោះសាប៊ូដែលមានកម្រិតកាត់ខ្លាំង អាចបំផ្លាញរបាំងការពារស្បែក និងបណ្តាលឱ្យស្បែកកែងជើងបាត់បង់ជាតិទឹកធ្វើឱ្យស្បែកស្ងួត និងប្រេះ។
៣. ខាត់កែងជើង
យើងគួរខាត់កែងជើងយ៉ាងហោចណាស់ម្តងក្នុងមួយសប្តាស៍ដើម្បីឱ្យស្បែកកែងជើងទន់ និងរលោង។ ដំបូងយើងត្រូវលាយអំបិលបន្តិចក្នុងទឹកក្តៅឧណ្ហៗ រួចត្រាំជើងប្រហែល ១៥ នាទី។ បន្ទាប់មកខាត់កែងជើងនឹងថ្មខាត់កែងជើង ដើម្បីជម្រុះស្បែកងាប់ចេញ និងចុងក្រោយលាបឡេផ្តល់សំណើម។
៤. ពាក់ស្បែកជើងមានទំហំប៉ុនជើង
ការពាក់ស្បែកជើងដែលមានទំហំធំ ឬតូចជាងជើងក៏អាចបណ្តាលឱ្យយើងប្រេះកែងជើងដែរ ដោយសារស្បែកកែងជើងកកិតនឹងស្បែកជើង។ ដូច្នេះ យើងគួរពាក់ស្បែកជើងដែលមានទំហំប៉ុនជើង និងត្រូវជ្រើសរើសស្បែកជើងណាដែលអាចឱ្យខ្យល់ចេញចូលល្អ និងមិនធ្វើឱ្យជើងហប់។
លើសពីនេះ ដើម្បីការពារកុំឱ្យស្បែកកែងជើងក្រិន ពេលពាក់ស្បែកជើងបិទជិតដូចជា ស្បែកជើងប៉ាតាជាដើម យើងគួរពាក់ស្រោមជើងដើម្បីការពារកែងជើងពីការកកិតនឹងផ្ទៃខាងក្នុងរបស់ស្បែកជើង។
៥. រក្សាទម្ងន់
អ្នកដែលលើសទម្ងន់ ងាយនឹងក្រិន ហើយប្រេះកែងជើងណាស់ ដោយសារកែងជើងត្រូវរងសម្ពាធខ្លាំងពីការទ្រទម្ងន់ ដែលធ្វើឱ្យស្បែកកែងជើងក្រិន និងប្រេះ។ ដូច្នេះយើងត្រូវរក្សាទម្ងន់កុំឱ្យធាត់ដោយញុំាអាហារដែលមានកាឡូរីទាប ខ្លាញ់ទាប ស្ករទាប និងហាត់ប្រាណជាប្រចាំ។ ជាពិសេសយើងត្រូវញុំាបន្លែ និងផ្លែឈើឱ្យបានច្រើនដើម្បីទទួលបានជាតិសរសៃ វីតាមីន និងសារធាតុចិញ្ចឹមគ្រប់គ្រាន់។

៦. ញុំាទឹក
ការញុំាទឹកបានគ្រប់គ្រាន់ជួយឱ្យរាងកាយយើងមានសុខភាពល្អ ធ្វើឱ្យស្បែកមានសំណើម និងស្អាត។ លើសពីនេះទៅទៀត ទឹកជួយកម្ចាត់ជាតិពុលចេញពីស្បែក និងខ្លួនរបស់យើង ជួយបើករន្ធញើស និងជួយរក្សាភាពយឺតរបស់ស្បែក។
ប្រសិនបើយើងធ្វើការថែរក្សាកែងជើងជាប្រចាំ ហើយយើងនៅតែប្រេះកែងជើងទៀត យើងគួរទៅជួបពេទ្យសើស្បែក ព្រោះពេលខ្លះការប្រេះកែងជើងអាចបណ្តាលមកពីជំងឺសើស្បែកដូចជាជំងឺត្រអក ឬទឹកស៊ីជើងជាដើម៕
ចុចអាន៖ការពិតបង្ហាញថា ផឹកទឹកត្រជាក់ ជួយរំញោចអារម្មណ៍ឲ្យស្រស់ស្រាយ និងបំបាត់ភាពតប់ត្រមល់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
កីឡា១ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


