KPT+
អាថ៌កំបាំងធ្វើឲ្យមុខស្ដើង ដោយមិនចាំបាច់ប្រើកាំបិត
មែនទែនទៅការធ្វើឲ្យទម្រង់មុខតូចស្លីមមិនមែនជារឿងពិបាកនោះទេ អ្វីដែលសំខាន់នោះគឺជាការអនុវត្តតាមវិធីរបស់អ្នកជំនាញឲ្យបានត្រឹមត្រូវតែប៉ុណ្ណោះ។ ជាពិសេស ការមានទម្រង់មុខស្ដើងមិនអាចទៅរួចទេ ប្រសិនបើអ្នករក្សាអាថ៌កំបាំងពិសេស ៨ យ៉ាងខាងក្រោមនេះឲ្យក្លាយជាទម្លាប់។

១ ផឹកទឹកឲ្យបានគ្រប់គ្រាន់
នៅពេលដែលខ្ជិលផឹកទឹក រាងកាយនឹងជំរុញការរក្សាទឹកឲ្យកើនឡើង ដើម្បីរក្សាមុខងារនៃសរីរាង្គ។ នេះដោយអចេតនាធ្វើឲ្យស្ត្រីស្រស់ស្អាត ធ្លាក់ចូលទៅក្នុងស្ថានភាពមួយចំនួនដូចជាការហើមមុខ។ ម្យ៉ាងវិញទៀត ទឹកមិនត្រឹមតែរួមចំណែកក្នុងការជួយការពារជំងឺទាំងនេះប៉ុណ្ណោះទេ វាថែមទាំងនាំមកនូវការប្រើប្រាស់ជាច្រើនទៀតដូចជា បន្សាបជាតិពុល បន្សុទ្ធរាងកាយ និងរក្សាស្បែកសរលោង។ បរិមាណទឹកដែលគួរផ្គត់ផ្គង់ដល់រាងកាយជារៀងរាល់ថ្ងៃ គួរតែមានពី ២ ទៅ ២.៥លីត្រ។
២ កំណត់ការទទួលទានអាហារប្រៃដែលមានអំបិលច្រើន
នៅពេលដែលអ្នកផ្ទុកអំបិលច្រើនចូលទៅក្នុងខ្លួនរបស់អ្នក លើសពីកម្រិតកំណត់ វានឹងបង្កើនការប្រមូលផ្តុំនៅក្នុងឈាម។ នៅពេលនោះ ទឹកនឹងកកកុញក្នុងរាងកាយ ធ្វើឲ្យមុខហើម យារធ្លាក់ និងប្រែជារាងមូលបន្តិច។ យោងតាមអនុសាសន៍របស់អ្នកជំនាញ អ្នកគួរតែទទួលទានអំបិលតិចជាង៥ក្រាមក្នុងមួយថ្ងៃ។
៣ បន្ថែមអាហារសម្បូរជាតិសរសៃ និងកាល់ស្យូមទៅក្នុងរបបអាហារ
របបអាហារក៏មានតួនាទីសំខាន់ក្នុងការជួយស្ត្រីស្អាត រក្សាទម្រង់មុខរាងស្លីម។ អាហារសម្បូរជាតិកាល់ស្យូម ឬជាតិសរសៃ នឹងជួយការពារការឡើងទម្ងន់ និងកាត់បន្ថយជាតិខ្លាញ់លើសនៅលើចង្កា និងថ្ពាល់។ ដូច្នេះហើយ អ្នកគួរតែបន្ថែមបន្លែបៃតង ផ្លែឈើឲ្យបានច្រើនទៅក្នុងមុខម្ហូបប្រចាំថ្ងៃរបស់អ្នក។
៤ ចូលគេងទាន់ពេល
ការគេងមិនបានគ្រប់គ្រាន់ និងទាន់ពេលមួយផ្នែកធ្វើឲ្យស្ត្រីឡើងទម្ងន់ និងមានចង្កាពីរ។ នៅពេលនោះ អ័រម៉ូនក្នុងរាងកាយនឹងផ្លាស់ប្តូរ ដែលនាំឲ្យមានបញ្ហា។ ការចូលគេងយឺតក៏បង្កើនចំណង់អាហារផងដែរ។ នេះជួនកាលបណ្តាលឲ្យស្ត្រីជារឿយៗញ៉ាំនៅពេលយប់ ហើយការញ៉ាំនៅពេលយប់គឺជាមូលហេតុនៃការលើសទម្ងន់និងធ្វើឲ្យមុខរបស់ពួកគេមានរាងមូល។
៥ នៅឲ្យឆ្ងាយពីគ្រឿងស្រវឹង
ការផឹកស្រាជាប្រចាំ នឹងជាមូលហេតុចម្បងដែលនាំឲ្យរាងកាយប្រឈមនឹងកត្តាដែលបង្កគ្រោះថ្នាក់ដល់សុខភាព។ មិនត្រឹមតែប៉ុណ្ណោះ វាថែមទាំងធ្វើឲ្យមុខរបស់អ្នកប្រឈមនឹងការរក្សាជាតិទឹក និងហើម ដែលនាំឲ្យមើលទៅមុខមិនស្អាត។
៦ ឧស្សាហ៍ធ្វើលំហាត់លើកមុខ
បន្ថែមពីលើផលប៉ះពាល់ខាងក្នុង ភាពស្រស់ស្អាតក៏ត្រូវតែមានផលប៉ះពាល់ខាងក្រៅផងដែរ ដើម្បីជួយឲ្យមុខរបស់ពួកគេកាន់តែស្តើងតាមរយៈការធ្វើលំហាត់ប្រាណលើកមុខដោយឧស្សាហ៍ព្យាយាម។ លំហាត់ប្រាណទាំងនេះជួយជំរុញចរាចរឈាម ធ្វើឲ្យផ្ទៃមុខទន់រលោង និងមានតុល្យភាពជាងមុន។ អ្នកគួរតែរក្សាលំហាត់ប្រាណ ១៥ ទៅ ២០ នាទីជារៀងរាល់ថ្ងៃ។
៧ ទំពារស្ករកៅស៊ូ
ការទំពារស្ករកៅស៊ូជាប្រចាំ នឹងធ្វើឲ្យថ្គាមដំណើរការជាបន្តបន្ទាប់ កាត់បន្ថយហានិភ័យនៃការកកកុញច្រើននៅតំបន់ថ្ពាល់ និងចង្កា ជួយឲ្យផ្ទៃមុខកាន់តែស្តើង។
៨ លាបទឹកកក
ទឹកកកត្រជាក់មានសមត្ថភាពបង្រួមរន្ធញើស ប៉ះពាល់យ៉ាងខ្លាំងដល់សាច់ដុំមុខ និងកម្ចាត់ការប្រមូលផ្តុំជាតិខ្លាញ់លើសនៅលើចង្កា។ ជារៀងរាល់ថ្ងៃ អ្នកគ្រាន់តែម៉ាស្សាទឹកកកលើមុខពីរដង ១០ នាទីម្តង ដើម្បីទទួលបានមុខស្ដើងយ៉ាងឆាប់រហ័ស៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖អាហារកំពូលទាំង ៥ ស្រីៗញ៉ាំជាប្រចាំ បានទាំងរាងស្អាត និងរឹងមាំពីខាងក្នុង
-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
កីឡា១ សប្តាហ៍ agoWorld Cup 2026 រកឃើញវគ្គ ៨ ក្រុម ខណៈ អាហ្សង់ទីន ហាក់ដូចសំណាងជាងគេ


