សុខភាព
លើសទម្ងន់ អាចនាំឲ្យចំណង់ផ្លូវភេទ ថយចុះ?
ចំណង់ផ្លូវភេទមានទំនាក់ទំនងយ៉ាងជិតស្និទ្ធ ទៅនឹងទម្ងន់ខ្លួនរបស់យើងម្នាក់ៗ។ ពិតណាស់ យោងតាមការសិក្សាជាច្រើនបានបង្ហាញថា អ្នកដែលធាត់ជ្រុលអាចនាំឲ្យចំណង់ផ្លូវភេទថយចុះ ដោយសារតែកត្តាមួយចំនួនដូចខាងក្រោម។

១. ការប្រែប្រួលអ័រម៉ូន
ការកើនឡើងទម្ងន់រាងកាយ អាចបណ្ដាលឲ្យមានការកើនឡើងនៃGlobulin ដែលភ្ជាប់នឹងអ័រម៉ូនភេទ ជាហេតុនាំឲ្យអ័រម៉ូនភេទTestosteroneធ្លាក់ចុះ។ ដោយសារតែការថយចុះនៃអ័រម៉ូនផ្លូវភេទនេះហើយ ចំណង់ផ្លូវភេទក៏មានការថយចុះយ៉ាងខ្លាំងដូចគ្នា។
២. កត្តារូបរាង
ការស្រាវជ្រាវបានភ្ជាប់ចំណង់ផ្លូវភេទរបស់មនុស្សស្រីទៅនឹងរូបរាងកាយ និងទំនុកចិត្តរបស់ពួកគេ។ ការលើសទម្ងន់អាចធ្វើឲ្យស្រីៗគ្នាយើងមានអារម្មណ៍មិនសូវជឿជាក់លើខ្លួនឯង និងមិនស្រួលក្នុងខ្លួន។ កត្តានេះ ជំរុញឲ្យប្រតិបត្តិការលើគ្រែប្រឈមនឹងបញ្ហាជាច្រើន។
៣. ធាត់ជ្រុល និងបញ្ហាលិង្គមិនឡើងរឹង
ចំពោះប្រុសៗដែលមានរូបរាងធាត់ជ្រុល តែងតែពិបាកក្នុងការជំរុញចំណង់ផ្លូវភេទ។ ភាពធាត់អាចធ្វើឲ្យអ័រម៉ូនTestosteroneរបស់បុរសថយចុះ ដែលនាំឲ្យចំណង់ផ្លូវភេទធ្លាក់ចុះ ជាហេតុបណ្ដាលឲ្យលិង្គមិនឡើងរឹង។ ទន្ទឹមនឹងនេះដែរ ប្រុសៗដែលធាត់ជ្រុល ឬលើសទម្ងន់មានហានិភ័យខ្ពស់ក្នុងការកើតជំងឺបេះដូង ជំងឺទឹកនោមផ្អែម និងកូលេស្តេរ៉ូលលខ្ពស់។
៤. មិនអាចឈានដល់ចំណុចកំពូល
ការលើសទម្ងន់ក៏អាចធ្វើឲ្យសរសៃឈាមដែលជួយសម្រួលដល់លំហូរឈាមទៅកាន់ប្រដាប់ភេទរួមតូច។ នៅពេលដែលលំហូរឈាមមិនដំណើរការត្រឹមត្រូវ ទាំងបុរស និងស្ត្រីសុទ្ធតែពិបាកក្នុងការឈានដល់ចំណុចកំពូល។ កត្តានេះ នាំឲ្យចំណង់ផ្លូវភេទថយចុះជាលំដាប់។

យើងអាចបង្កើនចំណង់ផ្លូវភេទដោយរបៀបណា?
ការបញ្ចេញសកម្មភាពរាងកាយ និងការធ្វើលំហាត់ប្រាណជាទៀងទាត់ អាចបង្កើនចំណង់ផ្លូវភេទរបស់យើងបានយ៉ាងមានប្រសិទ្ធភាព។ បន្ថែមពីនេះ យើងមិនគួរបារម្ភពីរាងកាយខាងក្រៅរបស់យើងពេកឡើយ។ ជំនួសមកវិញ ចូរស្រលាញ់ខ្លួនឯង និងរូបរាងកាយរបស់យើងឲ្យបានច្រើន ទើបជាដំណោះស្រាយដ៏ត្រឹមត្រូវ៕
-
ព័ត៌មានជាតិ៧ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា២២ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


