ព័ត៌មានជាតិ
App “សុខភាពយុវជន” អាចឱ្យយុវជនស្វែងយល់ពីសុខភាពបន្តពូជ និងផ្លូវភេទរបស់ពួកគេ
ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីអភិវឌ្ឍយុវជន និង ក្រសួងអប់រំ យុវជន និងកីឡា បានផ្តួចផ្តើមគំនិតបង្កើត App “សុខភាពយុវជន” ឡើងមក ដើម្បីឱ្យពួកគេស្វែងយល់កាន់តែច្បាស់ពីសុខភាពផ្លូវភេទ ការបន្តពូជ និងព័ត៌មានជាច្រើនទៀត។

App “សុខភាពយុវជន” ត្រូវបានបង្កើតឡើងនៅឆ្នាំ២០២២ និងដាក់សម្ពោធឱ្យប្រើប្រាស់ក្នុងខែមីនា ឆ្នាំ២០២៣កន្លងទៅនេះ នៅខេត្តកំពង់ចាម។ App នេះ ត្រូវបានបង្កើតឡើងក្នុងគោលបំណង ផ្តល់លទ្ធភាពឱ្យក្មេងជំទង់ និងយុវជនអាចជ្រើសរើសបានកាន់តែប្រសើរ នូវជម្រើស និងអនុវត្តសិទ្ធិរបស់ពួកគេ។
នៅលើ App “សុខភាពយុវជន” គឺសុទ្ធតែជាភាសាខ្មែរ និងមានសំឡេង ងាយស្រួលអាន ស្តាប់ ងាយស្រួលយល់ ដែលផ្តល់ឱ្យសាធារណជន ជាពិសេសក្មេងជំទង់ និងយុវជនដោយមិនគិតថ្លៃ។ មិនត្រឹមតែប៉ុណ្ណោះ យុវជននឹងទទួលបានព័ត៌មាន និងសេវាកម្មសំខាន់ ដែលអាចទុកចិត្តបានមានមានដូចជា៖
- ព័ត៌មាន និងសេវាសុខភាពបន្តពូជ (SRHR)
- ការអប់រំសុខភាពផ្លូវភេទ (CSE)
- ការស្វែងយល់ពីយេនឌ័រ សុខភាពផ្លូវចិត្ត និងការគាំទ្រផ្នែកចិត្តសាស្ត្រ (MHPSS)
- វីដេអូកម្សាន្តអប់រំ

យុវជននឹងទទួលបានចំណេះដឹងថ្មីៗជាច្រើនជាមួយនឹងការប្រើប្រាស់ App មួយនេះ ដោយមិនគិតថ្លៃ។ គិតចាប់ពីថ្ងៃដាក់ឱ្យប្រើប្រាស់ App “សុខភាពយុវជន” ដល់បច្ចុប្បន្ន មានអ្នកទាញយកកម្មវិធីនេះជាង ១ម៉ឺននាក់ រួចមកហើយ។
សម្រាប់អ្នកដែលចង់ទាញយក (Download) កម្មវិធីមួយនេះ អាចទាញយកតាមរយៈ Play store ឬ App store នៅក្នុងទូរស័ព្ទដៃរបស់លោកអ្នក៖
- ប្រភេទទូរស័ព្ទ អេនត្រយ (Android: https://bit.ly/3Ek744T )
- ប្រភេទទូរស័ព្ទ អាយអូអេស (iOS: https://apple.co/3Cagf6G ) ៕
ដោយ៖ អុន ស្រីមាន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៧ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


