KPT+
ទម្លាប់ងាយៗ ប្រុសៗគួរធ្វើ បើចង់ឲ្យដៃគូមិនអាចដកចិត្ដបាន
ការរួមភេទគឺជាពេលវេលាដ៏មានក្ដីសុខរបស់មនុស្សពីរនាក់ ដែលតែងតែធ្វើឡើងដោយការព្រមព្រៀងគ្នាគ្មានការបង្ខិតបង្ខំពីភាគីណាមួយ។ ភាពរីករាយក្នុងពេលរួមភេទមិនត្រឹមតែជាក្ដីសុខរាងកាយត្រឹមតែរយៈពេលខ្លីនោះទេ តែក៏ជាពេលវេលាមួយប្រកបដោយក្ដីសុខទាំងផ្លូវចិត្ដ និង ភាពស្រស់ស្រាយទាំងស្មារតី។

ការរួមភេទដើម្បីឲ្យឈានទៅដល់អារម្មណ៍កំពូល និងអាចប្រើប្រាស់ពេលវេលាឲ្យមានប្រសិទ្ធភាព ក្នុងនោះត្រូវតែចាប់ផ្ដើមពីខ្លួនយើងជាបុរសជាមុន ត្រូវដឹងពីតាក់តិចផ្សេងៗដែលគួរប្រើប្រាស់ក្នុងពេលនោះ។ តើមានវិធីសាស្ដ្រអ្វីខ្លះដែលប្រុសៗយើងគួរដឹង និងអនុវត្ដដើម្បីបំពេញតម្រូវការក្ដីសុខដៃគូមិនឲ្យដកឃ្លាបានសូម្បីតែ១នាទីនោះ?
ប្រាកដជាមាន ខាងក្រោមគឺជាវិការណែនាំមួយចំនួន អាចសាកល្បងប្រើប្រាស់បានប្រសិនជាចង់ឲ្យដៃគូស្រលាញ់យើងដកចិត្ដមិនបាន។
១.ស្វែងយល់ពីអារម្មណ៍
ការស្វែងយល់ពីអារម្មណ៍ដៃគូជាមុនគឺជារឿងសំខាន់ដែលបុរសៗត្រូវធ្វើ មិនថាតែពេលចាប់ផ្ដើម ឬកំពុងប្រតិបត្ដិការក៏ដោយក្ដី។ ការស្វែងយល់ពីអារម្មណ៍ បុរសៗយើងអាចចាប់ផ្ដើមអនុវត្ដក្នុងចន្លោះពេល និងមុនប្រតិបត្ដិការ ដោយសង្កេតមើលតាម ឥរិយាបថ កាយវិការ ទឹកមុខដៃគូរបស់យើង ថាតើបានត្រៀមលក្ខណៈនឹងចូលរួមសមរភូមិជាមួយយើងហើយឬនៅ។ បើភាគីខាងស្រីបានត្រៀមរួចរាល់ហើយ នោះគ្មានអ្វីត្រូវពិបាកទៀតនោះទេ យើងអាចប្រតិបត្ដិការបានតែម្ដង។ ប៉ុន្ដែបើមិនទាន់បានត្រៀមលក្ខណៈនោះទេ គឺអាចពិបាកដល់យើងជាប្រុសបន្ដិច គឺត្រូវចំណាយពេលវេលាដើម្បីលួងលោមទាញចិត្ដខាងស្រីឲ្យមកនៅជាមួយយើងបានពេញលេញ។ ពុំដូច្នោះទេ យើងនឹងមិនទទួលបានក្ដីសុខពេញលេញពីការរួមភេទឡើយ ហើយដៃគូក៏អាចនឹងអស់អារម្មណ៍ជាមួយយើងក្នុងរយៈពេលខ្លី។
២.បង្កើតអារម្មណ៍
ក្នុងបរិវេណបន្ទប់មួយមានគ្នាពីរនាក់ យើងក៏ដឹងស្រាប់ហើយថាមនុស្សស្រីចង់ឲ្យយើងជាបុរស ស្វែងយល់ពីខ្លួនប្រាណរបស់គាត់ឲ្យបានច្រើន យើងអាចជារងើកភ្លើងបញ្ជេះកម្ដៅក្នុងខ្លួនដែរ ដែលអាចបង្កើតបានជាអារម្មណ៍ពុះកញ្ជ្រោររោលរាល មុនឈានទៅដល់ការរួមភេទ។ នេះបើយោងតាមប្រសាសន៍របស់អ្នកស្រីវេជ្ជបណ្ឌិត Pella Weisman ឯកទេសសុខភាពផ្លូវភេទ នៅរដ្ឋកាលីហ្វ័រញ៉ា។ អ្នកស្រីបានបន្ថែមទៀតថា មានចំណុចខ្លះមានភាពកខ្វក់បន្ដិចដែលប្រុសៗត្រូវធ្វើ ដូចជាការប្រើប្រាស់មាត់ អណ្ដាត ច្រមុះ ម្រាមដៃ ទៅប៉ះដងខ្លួន និងចំណុចពិសេសរបស់ដៃគូ។ កាលណាដែលកាយវិការរបស់យើងអាចធ្វើឲ្យខាងស្រីមានអារម្មណ៍បានយូរ យើងនឹងក្លាយជាតួឯករបស់ដៃគូគ្រប់ពេល។
៣.ការផ្ដល់អតិ្ថភាពឲ្យដៃគូមុន
មនុស្សស្រីអាចនឹងប្រើពេលវេលាយូរដើម្បីជោគជ័យឈានទៅដល់ចំណុចកំពូល។ ចំណែកមនុស្សប្រុសវិញ ភ្លេចខ្លួនតែមួយភ្លែតគឺរួចស្រេចបាត់ហើយ ដូច្នេះប្រុសៗត្រូវគិតដល់ចំណុចនេះ។ ការធ្វើឲ្យដៃគូដល់ចំណុចកំពូលបាន មិនមែនទាល់តែរួមភេទនោះទេ ពោលសកម្មភាព កាយវិការ ប៉ះស្ទាបអង្អែល ថើប ក៏អាចធ្វើឲ្យខាងស្រីមានអារម្មណ៍ ហើយឈានដល់ចំណុចកំពូលបានដែរ។ អ្នកស្រីវេជ្ជបណ្ឌិត Pella Weisman ក៏បានបញ្ជាក់ទៀតថា ការណ៍ដែលអាចធ្វើឲ្យមនុស្សស្រីឆាប់ទៅដល់ចំណុចកំពូលបានលឿនគឺ ការធ្វើរំញោចលើតំបន់ គ្លីតូរីស (clitoris) ដែល៧០%អាចនឹងធ្វើឲ្យស្រីៗឆាប់ដល់ចំណុចកំពូលបានលឿន។ កាលណាដែលបុរសអាចធ្វើឲ្យដៃគូទៅដល់ គោលដៅបានមុន នោះមានន័យថាយើងអាចទាញបានទំនុកចិត្តយ៉ាងកក់ក្ដៅពីដៃគូ ហើយភាពទៅដល់ចំណុចកំពូលរបស់មនុស្សស្រីអាចមានរយៈពេលយូរជាងបុរស ដូច្នេះក៏ជាពេលដែលអ្នកទាំងពីរត្រូវចាប់ផ្ដើមធ្វើដំណើរទៅជាមួយគ្នាបាន។

៤.ការយកចិត្ដទុកដាក់
ក្ដីសុខផ្លូវភេទ មិនមែនមានត្រឹមតែការរួមភេទប៉ុណ្ណោះទេ តែត្រូវយកចិត្ដទុកដាក់ចំពោះគ្នាទៅវិញទៅមក ទាំងមុនពេល និងក្រោយពេលរួមភេទ។ ចំណុចមួយនេះភាគច្រើនបុរសៗតែងភ្លេច ខ្លួនបន្ទាប់ពីរួមភេទហើយ និងតែងសោះអង្គើយផ្សេងៗរៀងខ្លួន ក៏ជាហេតុធ្វើឲ្យដៃគូឆាប់អស់អារម្មណ៍។ សកម្មភាពមួយចំនួនអាចមានប្រយោជន៍សម្រាប់ដៃគូដែលត្រូវចាប់ផ្ដើមពីខាងប្រុសជាមុន ដូចជាកាយវិការប្រលែងថ្នាក់ថ្នម ពាក្យសម្ដី ស្នាមញញឹម ទាំងនេះនឹងធ្វើឲ្យដៃគូ រឹតតែមានភាពស្និទ្ធស្នាលទ្វេដង។ អ្នកស្រី Pella Weisman បានបន្ថែមទៀតថា កាលដែលបុរសទុកដៃគូចោល ក្រោយពេលរួមភេទ នោះភាគីខាងស្រីនឹងមានអារម្មណ៍ថា ខ្លួនត្រូវបានគេបោះបង់ចោល ហើយមានតម្លៃពេលដែលគេត្រូវការ។ មនុស្សស្រីចង់បានការយកចិត្ដទុកដាក់ ទាំងពាក្យសម្ដី កាយវិការប្រលែងថ្នាក់ថ្នម ទាំងមុននឹងក្រោយពេលរួមភេទ ធ្វើបែបនោះទើបអាចបំពេញក្ដីស្រលាញ់ឲ្យគាត់បានពេញលេញ៕
ចុចអាន៖ប្រុសៗច្រើនយល់ខុស លើចំណុចទាំងនេះ ពេលចាប់ផ្ដើមរឿងលើគ្រែ
ចុចអាន៖មូលហេតុ ៣យ៉ាង គ្រឿងស្រវឹងអាចបំផ្លាញជីវិតលើគ្រែរបស់បុរសៗ

-
សន្តិសុខសង្គម៧ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
ទូរស័ព្ទថតរូបក្នុងទឹកដំបូងគេក្នុងប្រទេសកម្ពុជា OPPO Reno13 Series 5G សម្ពោធជាផ្លូវការហើយ និងបំពាក់ដោយ AI ទំនើបៗ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
រថយន្តបុកគ្នា ខ្ទាតចេញប្រេងឆាគ្មានម៉ាកយីហោ២០០កាន៖ ពលរដ្ឋខ្លាចប៉ះពាល់សុខភាពអ្នកប្រើប្រាស់
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកស្រុកតំបន់អង្គរ បន្ដធ្វើពិធីចាប់ត្រីរួមគ្នាតាមទំនៀមទម្លាប់ពីដូនតា សម្រាប់ប្រារព្ធពិធីឡើងមាឃ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៧ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត