សុខភាព
អ្នកជាសះស្បើយពីអូមីក្រុង អាចជួបរោគសញ្ញាមួយនេះ
វីរុសបំប្លែងថ្មី ប្រភេទអូមីក្រុង មិនប៉ះពាល់ដល់សួតដូចដែលតា ឡើយ ប៉ុន្តែវាចូលទៅផ្លូវដង្ហើម ហើយនៅជាប់នឹងបំពង់ក ដែលបង្កជារោគសញ្ញាច្រើននៅសរីរាង្គផ្លូវដង្ហើមខាងលើរបស់អ្នកជំងឺ។ អ្នកជំងឺមួយចំនួនអាចមានរោគសញ្ញាស្រាលប៉ុណ្ណោះ ស្របពេលដែលអ្នកខ្លះទៀតមានរោគសញ្ញាធ្ងន់ធ្ងរ។ យ៉ាងណាមិញ តើក្រោយពេលជាសះស្បើយពីវីរុសបំប្លែងថ្មី ប្រភេទអូមីក្រុង អ្នកជំងឺអាចមានរោគសញ្ញាអ្វីកើតឡើង?

រោគសញ្ញាមិនប្រក្រតីក្រោយជាសះស្បើយពីវីរុសបំប្លែងថ្មី អូមីក្រុង
ពិតណាស់ យើងចាំបាច់ត្រូវធ្វើការព្យាបាលរោគសញ្ញាក្រោយជាសះស្បើយពីកូវីដ-១៩ ឲ្យបានត្រឹមត្រូវ ដូចទៅនឹងរោគសញ្ញាដែលអ្នកជំងឺធ្លាប់ជួបប្រទះនៅអំឡុងពេលឆ្លងវីរុសដូចគ្នា។ រោគសញ្ញាទាំងនេះ អាចមានលក្ខណៈខុសគ្នា ហើយភាពធ្ងន់ធ្ងរនៃរោគសញ្ញា គឺអាស្រ័យលើភាគរយនៃការខូចខាតដោយសារកូវីដ។ យ៉ាងណាមិញ ក្រុមគ្រូពេទ្យបានសង្កេតឃើញការកើនឡើងនៃអាការឈឺខ្នងធ្ងន់ធ្ងរក្នុងចំណោមអ្នកជំងឺដែលជាសះស្បើយពីវីរុសបំប្លែងថ្មី អូមីក្រុង។
ជាក់ស្ដែង អូមីក្រុង មានការចម្លងមេរោគឆាប់រហ័សជាងវីរុសកូវីដ-១៩ប្រភេទមុនៗ ហើយវាមាន Spike Protein ច្រើនជាង៣០ ដែលអាចធ្វើឲ្យវីរុសនេះមានលទ្ធភាពឆ្លងទៅកាន់អ្នកដែលចាក់វ៉ាក់សាំងគ្រប់ដូសបានផងដែរ។
រោគសញ្ញាទូទៅមួយចំនួន របស់វីរុសបំប្លែងថ្មី អូមីក្រុង
- ហៀរសំបោរ
- ឈឺក
- រមាស់ក
- តឹងច្រមុះ
- ក្អកស្ងួត
- ឈឺក្បាល
- ឈឺខ្នងផ្នែកខាងក្រោយ
- ឈឺសាច់ដុំ
- ចង្អោរ
- អស់កម្លាំងខ្លាំង
- កណ្ដាស់
- ពណ៌ស្បែកជុំវិញបបូរមាត់ និងក្រចកប្រែប្រួល៕
ចុចអាន៖រោគសញ្ញាដំបូងមិនគួរមើលរំលង ចំពេលអូមីក្រុង កំពុងអុកឡុកពិភពលោក
-
ព័ត៌មានជាតិ១៨ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


