ព័ត៌មានជាតិ
រកឃើញអ្នកទោសក្នុងពន្ធនាគារខេត្តបន្ទាយមានជ័យ ១០ នាក់ វិជ្ជមានកូវីដ-១៩ ប្រភេទដែលតា
យ៉ាងហោចណាស់មានអ្នកទោសចំនួន ១០នាក់ នៅក្នុងពន្ធនាគារខេត្តបន្ទាយមានជ័យ បានរកឃើញផ្ទុកវីរុសកូវីដ-១៩ ប្រភេទ “ដែលតា” កាលពីពេលថ្មីៗនេះ។ នេះបើតាមអ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃលោក នុត សាវនា បានឱ្នដឹងនៅថ្ងៃទី១ ខែកញ្ញានេះ។

លោក នុត សាវនា បានឱ្យដឹងថា មុនរកឃើញអ្នកទោសទាំង ១០នាក់ ផ្ទុកវីរុសប្រភេទ “ដែលតា” ពន្ធនាគារបានដាក់ពួកគេធ្វើចត្តាឡីស័កដោយឡែក និងបានធ្វើតេស្តរហ័សភ្លាមៗដែរ តែលទ្ធផលបង្ហាញមកថាអវិជ្ជមាន។ បន្ទាប់ពីចត្តាឡីស័ក១៤ថ្ងៃ តេស្តជាថ្មី ក៏បង្ហាញថាពួកគេវិជ្ជមានវីរុសប្រភេទ “ដែលតា” បន្ទាប់ពីពន្ធនាគារបញ្ជូនសំណាកអ្នកជាប់ឃុំទាំង១០នាក់មកវិភាគនៅភ្នំពេញ។
បើតាមលោក នុត សាវនា នៅថ្ងៃទី១ ខែកញ្ញានេះ មន្ទីរពេទ្យបង្អែកក្រុងសេរីភណ្ឌបានចុះយកសំណាកពួកគេជាថ្មីម្ដងទៀត និងបានបញ្ជូនសំណាកឡើងមកភ្នំពញ និងតាមដានអាការៈរបស់អ្នកជាប់ឃុំទាំង ១០នាក់ធូរស្រាល ឬក៏មិនទាន់ធូរស្រាល។

អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារអះអាងថា ក្នុងចំណោមពន្ធនាគារប្រមាណជា១០ ដែលឆ្លងជំងឺកូវីដ-១៩ កន្លងមក នៅមានតែពន្ធនាគារ៣ប៉ុណ្ណោះដែលកំពុងឆ្លងជំងឺកូវីដ-១៩ រួមមានពន្ធនាគារខេត្តបន្ទាយមានជ័យ ពន្ធនាគារខេត្តកំពង់ចាម និង ពន្ធនាគារខេត្តត្បូងឃ្មុំ។
គួររំលឹកថា ចាប់តាំងពីប្រទេសកម្ពុជាជួបប្រទះ “ព្រឹត្តការណ៍សហគមន៍ ២០ កុម្ភៈ” មក មានអ្នកទោសម្នាក់ជាស្ត្រីវ័យជាង ៦០ ឆ្នាំបានស្លាប់នៅក្នុងពន្ធនាគារខេត្តកំពង់ស្ពឺ បន្ទាប់ពីក្រុមគ្រូពេទ្យរកឃើញថាស្ត្រីរូបនោះបានឆ្លងមេរោគកូវីដ-១៩។ អ្នកកំពុងជាប់ទោសក្នុងពន្ធនាគារនៅទូទាំងប្រទេសចំនួន ១១,៤០០ នាក់ ក្នុងចំណោមអ្នកជាប់ទោស សរុបប្រមាណ ៣៨.០០០ នាក់បានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩កាលពីខែកក្កដា៕
អត្ថបទ៖ ណារី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រាសាទសក្ល នៅតែជាគោលដៅទាក់ទាញ សម្រាប់អ្នកស្រាវជ្រាវ និងភ្ញៀវទេសចរ ស្វែងយល់អរិយធម៌ខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលរាជធានី ណែនាំឱ្យអាជ្ញាធរយកចិត្តទុកដាក់ខ្ពស់ចំពោះគ្រួសារយុទ្ធជនជួរមុខនៅក្នុងមូលដ្ឋាន
-
សន្តិសុខសង្គម៣ ថ្ងៃ agoជនដៃដល់ចាប់ជំរិតក្មេងស្រីអាយុ ៥ ឆ្នាំ ទុកពេលឲ្យឪពុកម្តាយ ១ ម៉ោង ជាថ្នូរដូរយកលុយ ១ ម៉ឺនដុល្លារ តែអកុសលក្មេងរងគ្រោះបានស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ
-
ព័ត៌មានជាតិ១៤ ម៉ោង agoសមត្ថកិច្ចខេត្តកំពតបង្ក្រាបទីតាំងប្តូរសម្បកបាវស្ករសអក្សរថៃនាំចូលពីថៃ ទៅជាបាវអក្សរវៀតណាម ដើម្បីបំភាន់ភ្នែកសមត្ថកិច្ច និងចលនាពហិការផលិតផលថៃ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoកូរ៉េខាងជើង ត្រៀមដាក់ពង្រាយកាំភ្លើងធំស៊េរីថ្មី នៅក្បែរព្រំដែន និងបង្អួតនាវាចម្បាំងខ្នាតយក្ស


