ព័ត៌មានជាតិ
ផ្ទុះកូវីដប្រភេទ Delta អភិបាលស្រុក សម្រេចបិទការធ្វើចរាចរណ៍ ចេញចូលភូមិសាស្រ្ត ឃុំស្រែអំបិល
លោកអភិបាលស្រុកស្រែអំបិល បានសម្រេចបិទជាបណ្ដោះអាសន្ន ចំពោះការធ្វើចរាចរណ៍ ចេញចូលក្នុងភូមិសាស្រ្តឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង ដើម្បីទប់ស្កាត់ ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ប្រភេទDelta។ ការបិទផ្អាកចរាចរណ៍ ២៤ម៉ោង លើ២៤ ម៉ោងនេះ ធ្វើឡើង ចាប់ពីថ្ងៃទី២២ ខែកញ្ញា ដល់ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២១។ នេះបើតាមរយៈលិខិតសម្រេច របស់លោក ជា ច័ន្ទកញ្ញា អភិបាលស្រុកស្រែអំបិល នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១។
លោកអភិបាលស្រុកស្រែអំបិល ក៏បានដាក់ផែនការយ៉ាងហ្មត់ចត់បំផុត ចំពោះការពិនិត្យរាល់ការចេញចូល ក្នុងភូមិឃុំខាងលើ ហើយបន្តស្រាវជ្រាវរកអ្នកពាក់ព័ន្ធផ្ទាល់ និងប្រយោលជាមួយអ្នកវិជ្ជមានកូវីដ-១៩។ ក្នុងនោះអ្នកសង្ស័យត្រូវធ្វើតេស្តរហ័ស ឬធ្វើចត្តាឡីស័ក តាមវិធានការសុខាភិបាល។ លោក ជា ច័ន្ទកញ្ញា បញ្ចាឲ្យមានការហ៊ុមព័ន្ធផ្ទះ កន្លែងស្នាក់នៅ និងទីតាំងផ្សេងទៀតរបស់អ្នក ដែលមានវិជ្ជមានកូវីដ។ រីឯអាជ្ញាធរមូលដ្ឋាន ត្រូវរាយការណ៍ជាបន្ទាន់ ចំពោះប្រជាពលរដ្ឋ ដែលខ្វះខាតត្រូវដោះស្រាយ ខាងផ្នែកស្បៀងអាហារ។
មន្រ្តីក្រុមការងារ ណែនាំឲ្យម្ចាស់អាហារដ្ឋាន ភោជនីយដ្ឋាន តូបលក់អាហារ និងម្ចាស់សណ្ឋាគារផ្ទះសំណាក់ អាចប្រកបអាជីវកម្មវេចខ្ចប់ហើយ មិនអនុញ្ញាតឲ្យជួបជុំទទួលទាន ក្នុងបរិវេណអាជីវកម្មនោះទេ។ អ្វីដែលសំខាន់ទៀតនោះ គឺហាមមានការជួបជុំប្រមូលផ្តុំសេពគ្រឿងស្រវឹង ឬកម្មវិធីមិនចាំបាច់ណាមួយ។ បន្តផ្សព្វផ្សាយអប់រំណែនាំពីវិធីបង្ការតាមរយៈម៉ាស់ លាងដៃនឹងអាល់កុល និងរក្សាគម្លាតសង្គមជាដើម។ ប្រសិនជនណាមិនគោរពតាម នឹងអនុវត្ត តាមច្បាប់ជាធរមាន។
តាមលោកវេជ្ជបណ្ឌិត ហូរ សុខហួន ប្រធានមន្ទីរពេទ្យបង្អែកស្រុកស្រែអំបិល បានឲ្យដឹងនៅព្រឹកថ្ងៃទី២៣ ខែកញ្ញានេះថា ២ថ្ងៃមកនេះ មន្រ្តីសុខាភិបាលបានធ្វើតេស្តរហ័ស និងបញ្ចូនសំណាកបន្តទៅវិទ្យាស្ថានប៉ាស្ទ័រ រកឃើញថាអ្នកឆ្លងជំងឺកូវីដប្រភេទDelta ចំនួន៣នាក់ និងអ្នកពាក់ព័ន្ធចំនួន១២នាក់ផ្សេងទៀត។ អាការៈសុខភាពអ្នកជំងឺកូវីដ ៣នាក់ កំពុងព្យាបាលនៅមន្ទីរពេទ្យ ជាលក្ខណៈស្រាលដែរទេ តែវាជាភ្នាក់ងារចម្លងជំងឺលឿនខ្លាំងណាស់។
លោកប្រធានមន្ទីរពេទ្យបង្អែកស្រុកស្រែអំបិល បានអះអាងថា ដើមហេតុដែលនាំឲ្យផ្ទុះជំងឺកូវីដ-១៩ ហើយជាប្រភេទដែលតានេះ ក៏ព្រោះតែចរន្ត នៃការលំហូចូលចេញមនុស្ស ចំណូលថ្មីមកពីគ្រប់កន្លែង ទៅកាន់មូលដ្ឋានរស់នៅរបស់ពលរដ្ឋ។ ចំណែកឯពលរដ្ឋ មានឈ្មោះជាប់ធ្វើចត្តាឡីស័ក នៅផ្ទះបែរ ជាចេញក្រៅខ្សែហ៊ុមព័ទ្ធ ខ្វះការប្រុងប្រយ័ត្នពីវិធានការសុខាភិបាល។ ដូច្នេះលោកទទូចស្នើសុំជាថ្មី ដល់ពលរដ្ឋ អ្នកពាក់ព័ន្ធទាំងអស់ សហការជាមួយមន្រ្តីជំនាញ និងអនុវត្តវិធានការសុខាភិបាល ៣កុំ ៣ការពារ ឲ្យបានខ្ជាប់ខ្ជួនបំផុត ដើម្បីជៀសផុតការឆ្លង៕
អត្តបទ៖ សិរី វឌ្ឍនៈ




-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សន្តិសុខសង្គម១ សប្តាហ៍ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


