សុខភាព
ជំងឺរលាកថ្លើមកុមារដ៏អាថ៌កំបាំង កំពុងវាយលុកពិភពលោក ពេលនេះរាលដាលមកដល់អាស៊ីហើយ (មានវីដេអូ)
ជំងឺរលាកថ្លើមដ៏អាថ៌កំបាំងដែលបានឆ្លងដល់កុមារក្នុងប្រទេសរាប់សិបជុំវិញពិភពលោក បានរាលដាលមកដល់ទ្វីបអាស៊ីហើយ ដោយករណីមួយត្រូវបានរាយការណ៍នៅក្នុងប្រទេសជប៉ុន។

ដោយមិនទាន់ស្គាល់ប្រភព, ករណីជំងឺរលាកថ្លើមស្រួចស្រាវ (Hepatitis) នៅប្រទេសជប៉ុន ត្រូវបានបញ្ជាក់ដោយអាជ្ញាធរក្នុងតំបន់កាលពីថ្ងៃទី២១ខែមេសា លើកុមារដែលបានធ្វើតេស្តអវិជ្ជមានជំងឺផ្លូវដង្ហើម និងកូវីដ១៩។
ក្រសួងសុខាភិបាលបាននិយាយកាលពីថ្ងៃចន្ទថា អ្នកជំងឺមិនបានវះកាត់ប្តូរថ្លើមទេ ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទៀតឡើយ។

ស្របពេលជាមួយគ្នានោះដែរ ទីភ្នាក់ងារសុខភាពសាធារណៈរបស់ប្រទេសកាណាដា បាននិយាយកាលពីថ្ងៃអង្គារថា ខ្លួនកំពុងស៊ើបអង្កេតរបាយការណ៍នៃជំងឺរលាកថ្លើមស្រួចស្រាវ មិនស្គាល់ប្រភពលើកុមារតូចៗ ប៉ុន្តែខ្លួនមិនបានបង្ហាញពីចំនួនករណី ឬទីតាំងរបស់ពួកគេទេ។
រហូតមកដល់ពេលនេះ នៅទូទាំងពិភពលោកមានករណីអាថ៌កំបាំងចំនួន ១៩០ នៃជំងឺរលាកថ្លើមស្រួចស្រាវចំពោះកុមារ ដោយក្នុងនោះមាន១៤០ករណីនៅអឺរ៉ុប ដែលភាគច្រើនគឺចក្រភពអង់គ្លេស (១១០ករណី)។ ករណីបន្ថែមទៀត ត្រូវបានរកឃើញនៅក្នុងប្រទេសអ៊ីស្រាអែល និងសហរដ្ឋអាមេរិក។ កុមារចំនួន១៧នាក់បានធ្លាក់ខ្លួនឈឺធ្ងន់ ហើយចាំបាច់ត្រូវវះកាត់ប្តូរថ្លើម។

មជ្ឈមណ្ឌលគ្រប់គ្រង និងបង្កាជំងឺសហរដ្ឋអាមេរិកបាននិយាយនៅក្នុងសេចក្តីជូនដំណឹងសុខភាពទូទាំងប្រទេសកាលពីសប្តាហ៍មុនថា ករណីដំបូងរបស់សហរដ្ឋអាមេរិកត្រូវបានគេរកឃើញនៅខែតុលាក្នុងរដ្ឋអាឡាបាម៉ា។ ដោយឡែកករណីដំបូងរបស់ចក្រភពអង់គ្លេស ត្រូវបានកត់ត្រាក្នុងខែមករា។
កាលពីថ្ងៃសៅរ៍ អង្គការសុខភាពពិភពលោក (WHO) បាននិយាយថា យ៉ាងហោចណាស់មានអ្នកស្លាប់ម្នាក់ត្រូវបានគេរាយការណ៍ថា ពាក់ព័ន្ធនឹងការផ្ទុះឡើងនៃមេរោគនេះ។

ទីភ្នាក់ងារសុខភាពរបស់អង្គការសហប្រជាជាតិមួយនេះ បាននិយាយថា ករណីនេះត្រូវបានរាយការណ៍នៅក្នុងកុមារដែលមានអាយុពីមួយខែដល់១៦ឆ្នាំ។ យ៉ាងណាក៏ដោយ WHO មិនបានបញ្ជាក់ថា ការស្លាប់កើតឡើងនៅប្រទេសណានោះទេ។
ជំងឺរលាកថ្លើម ជាធម្មតាបង្កឡើងដោយមេរោគរលាកថ្លើមមួយក្នុងចំនោមមេរោគឆ្លងជាច្រើន ប៉ុន្តែវាមិនត្រូវបានរកឃើញចំពោះកុមារដែលរងផលប៉ះពាល់នោះទេ។ ការឡើងពណ៌លឿងលើភ្នែកនិងស្បែក, រាគរូស និងឈឺពោះ គឺស្ថិតក្នុងចំណោមរោគសញ្ញាដែលត្រូវបានរាយការណ៍៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Guardian
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


