ព័ត៌មានអន្ដរជាតិ
គ្រោះធម្មជាតិវាយប្រហារខ្លាំងនៅអាស៊ី ផ្តាច់ជីវិតមនុស្សខ្ទង់ពាន់នាក់ ត្រឹមមួយខែ
ក្នុងរយៈពេលត្រឹមមួយខែប៉ុណ្ណោះ ទ្វីបអាស៊ីត្រូវធម្មជាតិវាយប្រហារយ៉ាងចាស់ដៃ ដោយបង្កឲ្យមានគ្រោះមហន្តរាយដូចជារញ្ជួយដី ខ្យល់ព្យុះ ទឹកជំនន់ និងបាក់ដីជាដើម ដែលជាលទ្ធផលបណ្តាលឲ្យមនុស្សស្លាប់ខ្ទង់ពាន់នាក់។

គ្រោះធម្មជាតិដែលកាចសាហាវនិងផ្តាច់ជីវិតមនុស្សច្រើនបំផុតគឺរញ្ជួយដីនៅប្រទេសអាហ្វហ្គានីស្ថាន ដែលវាយប្រហារកាលពីថ្ងៃទី៣១ខែសីហា ដោយសម្លាប់មនុស្សជាង ១ ៤០០នាក់ និងរបួសជាង ៣ ០០០នាក់ទៀត។
ចំណែកនៅប្រទេសប៉ាគីស្ថានឯណោះ គ្រោះទឹកជំនន់ដែលចាប់ផ្តើមខ្លាំងនៅពាក់កណ្តាលខែសីហាក្នុងខេត្ត Khyber Pakhtunkhwa បានឆក់យកជីវិតមនុស្សជាង ៣២០នាក់ និងរាប់រយនាក់ទៀតបាត់ខ្លួន។

រីឯនៅប្រទេសឥណ្ឌា គ្រោះទឹកជំនន់ដ៏សាហាវ បានបង្កទុក្ខវេទនាក្នុងរដ្ឋ Punjab, Uttarakhand និងទីក្រុង Kishtwar ដោយនៅរដ្ឋ Punjab ទឹកបានជន់លិចភូមិជាង ១ ៤០០ សម្លាប់មនុស្ស ជាង ៣០នាក់ ខណៈនៅ Uttarakhand មានមនុស្ស៥នាក់ស្លាប់និងជាង៥០នាក់បាត់ខ្លួន រីឯនៅក្រុង Kishtwar មានមនុស្សស្លាប់៦៧នាក់ ជាង៣០០នាក់របួសនិងប្រហែល២០០នាក់បាត់ខ្លួន។
ងាកមកមើលនៅអាស៊ីអាគ្នេយ៍វិញ, ប្រទេសថៃនិងវៀតណាមសុទ្ធតែរងគ្រោះខ្លាំងដោយសារព្យុះកាជិគីនិងណងហ្វា ជាពិសេសថៃ ដែលត្រូវវាយប្រហារយ៉ាងដំណំ។

នៅថៃ ឥទ្ធិពលនៃព្យុះទាំងពីរ បានបង្កវិនាសកម្មដូចជាបំណាក់ដីនិងទឹកជំនន់ ដែលតួលេខគិតត្រឹមថ្ងៃទី៤ខែកញ្ញាឆ្នាំ២០២៥ មានមនុស្សស្លាប់ចំនួន៧នាក់។
ចំណែកនៅវៀតណាម ព្យុះទាំងពីរក៏វាយប្រហារខ្លាំងដែរ ដែលបណ្តាលឲ្យមានភ្លៀងធ្លាក់ខ្លាំងនិងជំនន់ធ្ងន់ធ្ងរ ប៉ុន្តែស្រាលជាងថៃ។

ចុងក្រោយ គឺឥណ្ឌូណេស៊ី, គ្រោះរញ្ជួយដីកម្រិត៥.៨រ៉ិចទ័រ បានវាយប្រហារកោះ Sulawesi បណ្តាលឲ្យមនសុ្ស២នាក់បាត់ជីវិត និង៤៤នាក់រងរបួស ព្រមទាំងបំផ្លាញផ្ទះសម្បែងនិងសំណង់ ហេដ្ឋារចនាសម្ព័ន្ធមួយចំនួន។
សរុបសេចក្តីមក ត្រឹមមួយខែប៉ុណ្ណោះ ទ្វីបអាស៊ីមានមនុស្សស្លាប់រហូតដល់ទៅជិត ២ ០០០នាក់ ដោយសារគ្រោះធម្មជាតិ ដែលនេះគូសបញ្ជាក់ពីបញ្ហាប្រឈមបង្កឡើងដោយបម្រែបម្រួលអាកាសធាតុ ហើយក្រុមអ្នកជំនាញព្រមានថា ធម្មជាតិនឹងកាន់តែសាហាវ នាពេលអនាគត៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ទូទាំងប្រទេសថៃ ត្រូវរងទុក្ខដោយគ្រោះធម្មជាតិដល់សប្តាហ៍ក្រោយ ឯបាងកក ក៏ជន់លិចនិងបាក់ដី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


