ព័ត៌មានអន្ដរជាតិ
ត្រឹមកន្លះខែ អាស៊ីស្លាប់មនុស្សរាប់ពាន់នាក់ដោយសារគ្រោះធម្មជាតិ
រយៈពេលមិនដល់កន្លះខែផង ពោលគឺគិតចាប់ពីថ្ងៃទី២២ខែវិច្ឆិកាដល់ថ្ងៃទី៣ខែធ្នូ ទ្វីបអាស៊ីត្រូវរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរបំផុតដោយគ្រោះធម្មជាតិ ជាពិសេសទឹកជំនន់នៅប្រទេសថៃ ហ្វីលីពីន ឥណ្ឌូណេស៊ី និងស្រីលង្កា ដោយឆក់យកជីវិតមនុស្សជាង ១ ៣០០នាក់។

តាមការផ្សាយរបស់ Aljazeera កាលពីថ្ងៃពុធទី៣ខែធ្នូឆ្នាំ២០២៥, ឥណ្ឌូណេស៊ី ជាកន្លែងដែលរងគ្រោះខ្លាំងជាងគេ ដោយទីនោះបានជួបប្រទះទឹកជំនន់និងបំណាក់ដីដ៏ប្រល័យ។

តួលេខចុងក្រោយបង្ហាញថា ទឹកជំនន់និងបំណាក់ដីនៅឥណ្ឌូណេស៊ី បានសម្លាប់មនុស្សជាង ៦៣០នាក់ ខណៈជាង ៤៦០នាក់ទៀតបាត់ខ្លួន។

ប្រទេសរងគ្រោះធ្ងន់បន្ទាប់ពីឥណ្ឌូណេស៊ី គឺស្រីលង្កា ដែលគ្រោះធម្មជាតិវាយប្រហារចាប់តាំងពីចុងខែវិច្ឆិកាមក បានផ្តាច់ជីវិតមនុស្សជាង ៣៩០នាក់និងជាង៣៣០នាក់ បាត់ខ្លួន។

បន្ទាប់មកគឺថៃ ដែលទឹកជំនន់ ជាពិសេសនៅភាគខាងត្បូង បានបណ្តាលឲ្យមនុស្ស២៦៧នាក់ស្លាប់ ចំណែកនៅវៀតណាម ក៏ធ្ងន់ធ្ងរដែរ ដោយមនុស្សជាង ៩០នាក់ បានបាត់បង់ជីវិត។

សូមជម្រាបថា គ្រោះធម្មជាតិដែលវាយប្រហារទ្វីបអាស៊ីនេះ ជាពិសេសនៅប៉ែកខាងត្បូងនិងអាគ្នេយ៍ គឺបណ្តាលមកពីឥទ្ធិពលព្យុះជាបន្តបន្ទាប់៕
អត្ថបទ៖ សុខ សុវណ្ណ
-
កីឡា៩ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


