សុខភាព
អាមេរិក ឲ្យចាក់វ៉ាក់សាំងកូវីដ ២ ប្រភេទដល់កុមារអាយុចាប់ពី ៦ ខែ
រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) កាលពីថ្ងៃសុក្របានអនុញ្ញាតឲ្យចាក់វ៉ាក់សាំងការពារកូវីដចំនួន ២ ប្រភេទគឺវ៉ាក់សាំង Moderna និង Pfizer សម្រាប់កុមារដែលមានអាយុចាប់ពី ៦ ខែ ដែលធ្វើឲ្យមនុស្សស្ទើរតែគ្រប់វ័យទាំងអស់នៅក្នុងសហរដ្ឋអាមេរិក ឥឡូវនេះមានសិទ្ធិទទួលការចាក់វ៉ាក់សាំង ។

FDA បានអនុញ្ញាតឲ្យចាក់វ៉ាក់សាំង Pfizer ចំនួន ៣ ដូសសម្រាប់កុមារអាយុពី ៦ ខែដល់ ៤ ឆ្នាំ និងវ៉ាក់សាំង Moderna ចំនួន ២ ដូសសម្រាប់កុមារអាយុពី ៦ ខែដល់ ៥ ឆ្នាំ ។
ការសម្រេចចិត្តនេះបានកើតឡើង បន្ទាប់ពីគណៈកម្មាធិការឯករាជ្យរបស់ FDA និងអ្នកជំនាញវ៉ាក់សាំងបានបោះឆ្នោតជាឯកច្ឆ័ន្ទលើការចាក់ថ្នាំបង្ការរោគ ក្រោយការថ្លឹងថ្លែងពីសុវត្ថិភាព និងប្រសិទ្ធភាពរបស់វ៉ាក់សាំងទាំងពីរ ក្នុងអំឡុងពេលកិច្ចប្រជុំពេញមួយកាលពីថ្ងៃពុធ ។

ទោះបីកូវីដ ១៩ ជាទូទៅមិនសូវធ្ងន់ធ្ងរចំពោះកុមារជាងមនុស្សពេញវ័យក៏ដោយ ប៉ុន្តែការចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យរបស់កុមារដែលមានអាយុក្រោម ៥ ឆ្នាំបានកើនឡើងគួរឲ្យកត់សម្គាល់ ជាពិសេសអំឡុងពេលរលកឆ្លងអូមីក្រុងនៅរដូវរងា ។
យោងតាមមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺអាមេរិក (CDC) បានឲ្យដឹងថា ជំងឺកូវីដ ១៩ បានសម្លាប់ក្មេងអាយុពី ៦ ខែដល់ ៥ ឆ្នាំជាង ២០០ នាក់ហើយ ចាប់តាំងពីខែមករា ឆ្នាំ ២០២០ មក ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CNBC
ចុចអាន ៖ លោក ពូទីន ថា អាមេរិក កំពុងតាំងខ្លួនជាអ្នកគ្រប់គ្រងផែនដី
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


