សុខភាព
WHO ចេញការព្រមានចំពោះថ្នាំសេរ៉ូផ្តាសាយ ៤ប្រភេទ បន្ទាប់ពីកុមារ ៦៦នាក់ស្លាប់ (មានវីដេអូ)
អង្គការសុខភាពពិភពលោក (WHO) បានចេញសេចក្តីជូនដំណឹងមួយកាលពីថ្ងៃពុធទី៥ខែតុលា ជុំវិញថ្នាំសេរ៉ូផ្តាសាយនិងក្អកចំនួន៤ប្រភេទ ដែលផលិតដោយក្រុមហ៊ុនឱសថ Maiden Pharmaceuticals នៅក្នុងប្រទេសឥណ្ឌា ដោយព្រមានថា ថ្នាំសេរ៉ូទាំងនេះ អាចជាប់ពាក់ព័ន្ធនឹងការស្លាប់របស់កុមារចំនួន៦៦នាក់នៅក្នុងប្រទេសហ្គាំប៊ី។

ទីភ្នាក់ងារសុខភាពអង្គការសហប្រជាជាតិមួយនេះ ក៏បានព្រមានផងដែរថា ថ្នាំដែលមានមេរោគ អាចត្រូវបានគេចែកចាយនៅខាងក្រៅប្រទេសអាហ្វ្រិកខាងលិច ហើយមានលទ្ធភាពបង្កផលប៉ះពាល់ជាសកល។
ប្រមុខ WHO លោក Tedros Adhanom Ghebreyesus បានប្រាប់អ្នកយកព័ត៌មានថា ថ្នាំសេរ៉ូផ្តាសាយ និងក្អកចំនួន៤ប្រភេទ ត្រូវបានផ្សារភ្ជាប់ទៅនឹងការរងរបួសតម្រងនោមស្រួចស្រាវ និងការស្លាប់កុមារចំនួន៦៦នាក់។

លោក Tedros និយាយថា WHO ក៏កំពុងធ្វើការស៊ើបអង្កេតបន្ថែម ជាមួយក្រុមហ៊ុន និងអាជ្ញាធរគ្រប់គ្រងនៅក្នុងប្រទេសឥណ្ឌាផងដែរ។
យោងតាមការព្រមានអំពីផលិតផលវេជ្ជសាស្រ្តដែលចេញដោយ WHO កាលពីថ្ងៃពុធ, ផលិតផលទាំង៤នោះគឺ Promethazine Oral Solution, Kofexmalin Baby Cough Syrup, Makoff Baby Cough Syrup និង Magrip N Cold Syrup។

កាលពីថ្ងៃព្រហស្បតិ៍ អាជ្ញាធរហ្គាំប៊ី បានចាប់ផ្តើមប្រមូលមកវិញនូវថ្នាំសេរ៉ូប៉ារ៉ាសេតាម៉ុល និងប្រូមេតាហ្សីន ពីក្រុមគ្រួសារនៅជនបទក្នុងតំបន់ឆ្នេរភាគខាងលិច និងតំបន់ទន្លេខាងលើ។
ការស៊ើបអង្កេតរបស់ក្រសួងសុខាភិបាលហ្គាំប៊ី ដែលចាប់ផ្តើមតាំងពីខែកក្កដាមក បានលើកឡើងពីបាក់តេរី E. coli ថាជាមូលហេតុនៅពីក្រោយការផ្ទុះជំងឺខ្សោយតម្រងនោមស្រួចស្រាវ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ ប្រទេស ហ្គាំប៊ី ផ្អាកលក់ថ្នាំសេរ៉ូ ប៉ារ៉ាសេតាម៉ុល បន្ទាប់ពីមានកុមាររាប់សិបនាក់ ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


