សុខភាព
រដ្ឋមន្ត្រីសុខាភិបាល អំពាវនាវបន្ទាន់ ក្រោយរកឃើញករណីស្លាប់ឡើងវិញ នៃអ្នកជំងឺផ្ដាសាយបក្សី
រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល ស្តីពី ការរកឃើញករណីទី១ នៃជំងឺផ្តាសាយបក្សី លើមនុស្សនៅព្រះរាជាណាចក្រកម្ពុជា ក្នុងខែកុម្ភៈ ឆ្នាំ២០២៣ បន្ទាប់ពីរកឃើញ ជំងឺផ្តាសាយបក្សី ០១ករណី ប្រភេទ ហាស់៥ អ៊ិន១ (H5N1) បណ្ដាលឱ្យកុមារីអ្នកជំងឺម្នាក់ អាយុ ១១ឆ្នាំ ៦ខែ បានបាត់បង់ជីវិត បន្ទាប់ពីកម្ពុជាមិនបានរកឃើញវីរុសប្រភេទនេះ លើខ្លួនមនុស្សអស់រយៈពេល ០៩ឆ្នាំកន្លងមកហើយ។

លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល មានប្រសាសន៍ថា ជំងឺផ្ដាសាយបក្សី H5N1 នៅតែបន្តគំរាមកំហែងដល់សុខភាពប្រជាជនកម្ពុជា និងកើតមានច្រើនលើកុមារដែលជាក្រុមមានហានិភ័យខ្ពស់ និងមានភាពងាយរងគ្រោះច្រើន។ ករណីកុមារីដែលបានស្លាប់នេះ គឺជាករណីផ្ដាសាយបក្សីទី៥៧ ដែលកើតមានលើមនុស្ស ចាប់តាំងពីឆ្នាំ២០០៥ ហើយនេះជាករណីទី១ ដែលបានកើតឡើងនៅក្នុងខែកុម្ភៈ ឆ្នាំ២០២៣នេះ។

លោករដ្ឋមន្ត្រីក្រសួងសុខាភិបាល បញ្ជាក់តថា ជានិច្ចកាល កុមារតែងតែមានការលេង និងឲ្យចំណីបសុបក្សីក្នុងស្រុក ឬជួយបោសសម្អាតទ្រុង និងប្រមូលស៊ុតមាន់-ទា ហើយជាងនេះទៅទៀត កុមារអាចប៉ះពាល់ជិតស្និទ្ធជាមួយបសុបក្សីដោយសារពួកគេចាត់ទុកវាដូចជាសត្វដែលចិញ្ចឹម និងលេងជាមួយសត្វ ដូច្នេះពួកគេមានភាពងាយរងគ្រោះច្រើន និងមានហានិភ័យខ្ពស់ ពីព្រោះពួកគេចូលចិត្តលេង ដែលកន្លែងលេងនោះក៏មាន បសុបក្សីដែរ។

លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង សូមរំលឹកដល់មាតាបីតា អាណាព្យាបាល និងអ្នកថែទាំកុមារទាំងអស់ ត្រូវដាក់កុមារនៅឱ្យឆ្ងាយពីសត្វ បសុបក្សីរស់ ឬឈឺ ឬងាប់ និងព្យាយាមឱ្យកុមារលេងឱ្យឆ្ងាយពីសត្វទាំងនោះ។ ឪពុកម្តាយ និងអ្នកថែទាំកុមារទាំងអស់ ត្រូវ ប្រាកដថា កុមារលាងដៃជាមួយសាប៊ូនឹងទឹកស្អាត មុនពេលបរិភោគអាហារ និងបន្ទាប់ពីប៉ះពាល់ជាមួយបសុបក្សី។ ដៃអាចប្រលាក់ដោយវីរុស ដែលវីរុសនេះ មិនអាចមើលឃើញដោយភ្នែកទទេឃើញនោះទេ។ សាប៊ូលាងសម្អាតវីរុសដែលជាប់នៅដៃយើង។ ប្រសិនបើពួកគេមានដង្ហើមញាប់ ឬ ពិបាកដកដង្ហើម ត្រូវនាំកុមារទៅរកការព្យាបាលជាបន្ទាន់ នៅតាមគ្រឹះស្ថាន សុខាភិបាល ឬមន្ទីរពេទ្យដែលនៅជិតផ្ទះ របស់លោកអ្នកបំផុត ហើយត្រូវរាយការណ៍ជូនមន្ត្រីសុខាភិបាល អំពីប្រវត្តិប៉ៈពាល់ជាមួយសត្វបសុបក្សីរស់ ឬឈឺ ឬ ងាប់។
គួរបញ្ជាក់ថា កុមារីរូបនេះ មានទីលំនៅក្នុងភូមិរលីង ឃុំរំចេក ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង ចាប់ផ្តើមឈឺ នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយមានរោគសញ្ញាគ្រុនក្ដៅ (៣៩អង្សាសេ) ព្រមទាំង មានក្អក និងឈឺបំពង់ក ក្រោយទទួលការព្យាបាលនៅក្នុងភូមិមិនធូរស្រាលរយ:ពេល៣ថ្ងៃ កុមារីក៏ចាប់ផ្តើមមានអាការៈ ហត់ ត្រូវបានបញ្ចូនបន្តទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យកុមារជាតិនៅរាជធានីភ្នំពេញនាថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣។ នៅថ្ងៃដដែល គ្រូពេទ្យនៅមន្ទីរពេទ្យនេះ បានយកវត្ថុសំណាកទៅវិភាគនៅវិទ្យាស្ថានជាតិសុខភាពសាធារណ: ហើយទទួល បានលទ្ធផលនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ បញ្ជាក់ថា មានវិជ្ជមាន វីរុសផ្ដាសាយបក្សី HISNT ចំណែកឯកុមារីរូបនេះ ក៏ បានបាត់បង់ជីវិតនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ នេះដែរ និងធ្វើពិធីបុណ្យសពតាមប្រពៃណីនៅភូមិខាងលើ។

តាមការសាកសួរ នៅក្នុងបឹងអភិរក្សក្បែរភូមិដែលក្រុមគ្រួសារកុមារីរូបនេះរស់នៅ មានសត្វព្រៃងាប់ជាច្រើនខុស ប្រក្រតី ដូច្នេះ ពេទ្យសត្វ បានយកវត្ថុសំណាកទៅវិភាគនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ តែនៅមិនទាន់ទទួលលទ្ធផលនៅ ឡើយ។ នេះជាករណីទី១ បន្ទាប់ពីមិនបានរកឃើញវីរុសប្រភេទនេះ លើខ្លួនមនុស្សអស់រយៈពេល ០៩ឆ្នាំកន្លងមកហើយ ដែលករណីចុងក្រោយជាករណីទី៥៧ បានរកឃើញនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៤ ដែលកើតមានឡើងនៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងនោះ មាន៤៥ករណីកើតលើកុមារអាយុក្រោម១៤ឆ្នាំ និង៣១ករណីក្នុងចំណោម ៥៧ករណីជានារី។ ចាប់តាំងពីមានជំងឺផ្តាសាយបក្សីលើកដំបូងនៅព្រះរាជាណាចក្រកម្ពុជាក្នុងឆ្នាំ២០០៥ ក្នុងចំណោមអ្នកដែលមានឆ្លងវីរុស H5N1 ចំនួន៥៧ករណីនេះ មានតែ ១៩នាក់ទេដែលមានជីវិត។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងលេខទូរស័ព្ទទាន់ហេតុការណ៍ ក្រសួងសុខាភិបាល លេខ ១១៥ ដោយឥតគិតថ្លៃ ឬទំនាក់ទំនងក្រសួងសុខាភិបាល តាមលេខទូរស័ព្ទ៖ ០១២ ៤៨៨ ៩៨១ ឬ ០១២ ៨៣៦ ៨៦៨៕
ព័ត៌មានពិស្ដារ៖



-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៧ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?