ព័ត៌មានជាតិ
មន្ត្រីជំនាញចុះបាញ់ថ្នាំសម្លាប់មេរោគ នៅតំបន់ឆ្លងជំងឺផ្តាសាយបក្សី ដែលបណ្តាលឱ្យបុរសម្នាក់ស្លាប់នៅស្រុកចំការលេី
បន្ទាប់ពីទទួលដំណឹងភ្លាម ក្រុមការងារនៃការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តកំពង់ចាម រួមជាមួយអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ, នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC នៃក្រសួងសុខាភិបាលបានចុះអន្តរាគមន៍ករណីនៃការឆ្លងជំងឺផ្តាសាយបក្សី ដែលបានបណ្តាលឱ្យបុរសម្នាក់ស្លាប់។

លោក នង ម៉េងហ៊ាង ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តកំពង់ចាម បានឲ្យដឹងថា ក្រោយពីតេស្ត រកឃេីញមានករណីជំងឺឆ្លងផ្តាសាយបក្សី ដែលបានបណ្តាលឱ្យបុរសម្នាក់ស្លាប់នៅក្នុងនៅភូមិ២២ ឃុំចំការអណ្តូង ស្រុកចំការលេី ក្រុមការងារបានចុះយកសំណាកលេីសត្វដែលនៅរស់បន្តទៀត និងបានបាញ់ថ្នាំសម្លាប់មេរោគនៅកន្លែងផ្ទះផ្ទុះជំងឺ។
លោកប្រធានការិយាល័យបានបញ្ជាក់ទៀតថា ក្រុមការបានសម្លាប់សត្វដែលនៅសល់រួមមាន៖ ទា មាន់ ក្ងាន់ ដុតសម្លាប់នៅពេលយប់ភ្លាមៗ។

ជាមួយគ្នានោះដែរ ការិល័យាមន្ត្រីផលិតកម្ម និងបសុព្យាបាលខេត្តកំពង់ចាម ក៍បានផ្សព្វផ្សាយ និងអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋដែលរស់នៅតំបន់នោះប្រុងប្រយ័ត្ន និងថែរទាំសុខភាពល្អតាមគ្រួសារឲ្យល្អ ប្រសិនបេីមានការសង្ស័យ សូមសហការរាយការណ៍មកមន្ត្រីពេទ្យភ្លាមៗ ដេីម្បីចាត់វិធានការការពារជំងឺមួយនេះកុំឆ្លងរីករាលដាល។
គូសបញ្ជាក់ថា បុរសម្នាក់ស្លាប់ដោយសារជមកងឺផ្តាសាយបក្សីនេះ កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥នេះ មានឈ្មោះ គីម មករា ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិ២២ ឃុំចំការអណ្តូង ស្រុកចំការលេី ខេត្តកំពង់ចាម៕


អត្ថបទ៖ ឡេក ចាន់ពេជ្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


