សុខភាព
ហេតុអ្វីក្មេងៗគួរផឹកទឹកដោះគោស្រស់? ត្រូវញ៉ាំកម្រិតប៉ុន្មានក្នុងមួយថ្ងៃ?
គ្នាយើងមួយចំនួនទំនងជាដឹងហើយថាទឹកដោះគោស្រស់បានដើរតួរនាទីសំខាន់ប៉ុនណាក្នុងការផ្ដល់សារធាតុចិញ្ចឹមដល់ក្មេង គិតតាំងពីអាយុមួយឆ្នាំដល់វ័យជំទង់។ ទឹកដោះគោស្រស់ផ្ដល់ឲ្យក្មេងនូវវីតាមីន រ៉ែ និងសារធាតុចិញ្ចឹមផ្សេងៗទៀត ដែលក្មេងត្រូវការដើម្បីការលូតលាស់ទាំងរាងកាយ និងខួរក្បាល។
ប្រភេទនៃទឹកដោះ
គ្នាយើងមួយចំនួនពេលឮនិយាយពីពាក្យថាទឹកដោះ (Milk) គឺតែងគិតដល់ទឹកដោះគោមុនគេមិនខាន ប៉ុន្តែបច្ចុប្បន្ននេះមានភេសជ្ជៈជាច្រើនប្រភេទបានប្រើពាក្យទឹកដោះនេះដូចគ្នា ហើយក៏មានសារធាតុចិញ្ចឹមអស្ចារ្យផ្សេងៗគ្នាដែរ។ សព្វថ្ងៃនេះក្រៅពីទឹកដោះគោស្រស់ យើងនៅឃើញមានផលិតផលទឹកដោះធ្វើពីសណ្ដែក ដូង អាល់ម៉ុន និង oat (Oat Milk) ជាដើម និងមានទឹកដោះពពែទៀតផង។
តើក្មេងៗគួរផឹកទឹកដោះគោស្រស់កម្រិតប៉ុន្មានទើបល្អ?

ជាធម្មតាកូនក្មេងនឹងអាចទទួលបានសារធាតុចិញ្ចឹមពីទឹកដោះគោ ឬផលិតផលធ្វើពីទឹកដោះបន្ទាប់ពីពួកគេមានអាយុចាប់ពី១ឆ្នាំឡើងទៅ បើក្មេងទាំងនោះមិនមានប្រតិកម្មអាលែកហ្ស៊ីនឹងទឹកដោះគោនោះទេ។
ចំណុចមួយគ្នាយើងគួរដឹងដែរថាបើកូនយើងនៅបៅដោះម្ដាយ ឬម្សៅទឹកដោះគោនៅឡើយ មិនទាន់ចាំបាច់ត្រូវឲ្យផឹកទឹកដោះគោស្រស់នោះទេ តែកូនយើងត្រូវការវីតាមីន D បន្ថែមបើកូនកំពុងបៅដោះ ឬមិនបានទទួលវីតាមីន D ពីប្រភពផ្សេងទៀត។
បើតាមសមាគមជំងឺកុមារសហរដ្ឋអាមេរិក(American Academy of Pediatrics) បានណែនាំថាក្មេងមានអាយុពី១ ទៅ២ឆ្នាំ គួរផឹកទឹកដោះគោស្រស់២ពែងក្នុងមួយថ្ងៃ និងក្មេងមានអាយុពី៣ឆ្នាំឡើងទៅគួរញ៉ាំ៣ពែងក្នុងមួយថ្ងៃ។
ក្នុងករណីកូនរបស់យើងមិនផឹកទឹកដោះគោទេ យើងអាចជំនួសបានដោយអាហារផ្សេងទៀតដូចជាយ៉ាអួរ ឈីស ឬក៏អាហារផ្សេងទៀតដែលមានជាតិកាល់ស្យូម និងវីតាមីន D។ ដូចគ្នាដែរ ប៉ាម៉ាក់ក៏ត្រូវដឹងដែរថាមិនមែនគ្រប់យ៉ាអួរ ឬឈីសសុទ្ធតែមានបន្ថែមវីតាមីន D ឬសម្បូរដោយវីតាមីន D នោះដែរ។
យ៉ាងណាមិញ ប៉ាម៉ាក់មិនត្រូវប្រកាន់គំនិតថាត្រូវតែឲ្យកូនញ៉ាំទឹកដោះគោឲ្យបានបីពែងក្នុងមួយថ្ងៃ គិតថាបានទទួលសារធាតុចិញ្ចឹមគ្រប់គ្រាន់ ហើយមិនបន្ថែមអាហារផ្សេងឲ្យកូនញ៉ាំនោះទេ។ បើយើងមិនបន្ថែមអាហារផ្សេងៗទៀតដល់កូនឲ្យមានតុល្យភាពទេ អាចធ្វើឲ្យកូនយើងប្រឈមនឹងជំងឺស្លេកស្លាំងដោយខ្វះជាតិដែក និងធ្វើឲ្យមានអតុល្យភាពសារធាតុចិញ្ចឹមមួយចំនួនផ្សេងទៀតមិនខាន៕
អត្ថបទផ្ដល់សិទ្ធិដោយ៖Hellokrupet
ចុចអាន៖ខែរងា ខ្ជិលងូតទឹក បញ្ហា ៤ នេះនឹងកើតលើរាងកាយ
ចុចអាន៖ធុញនឹងបញ្ហាក្លិនក្លៀក! សាកល្បងកាត់បន្ថយក្លិនក្លៀក ជាមួយរូបមន្តធម្មជាតិងាយៗនេះ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
សេដ្ឋវិទូ៖ សេដ្ឋកិច្ចថៃប្រឈមហានិភ័យធ្លាក់ចូលក្នុងវិបត្តិបរិត្តផរណា
-
នយោបាយ៣ ថ្ងៃ ago
រយៈពេលមិនដល់១២ម៉ោងកម្ពុជាទះថៃ៣កំផ្លៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
សហព័ន្ធឧស្សាហកម្មថៃ៖ ការបិទព្រំដែនជាមួយកម្ពុជា ប៉ះពាល់ដល់ការនាំចេញថៃ ៥,២ ប៊ីលានដុល្លារ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! អ៊ីស្រាអែល វាយប្រហារអ៊ីរ៉ង់ហើយ! សង្គ្រាមធំអាចផ្ទុះឡើង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងទទួលរងឥទ្ធិពលព្យុះទី១ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៣មិថុនា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មហាសំណាង! មនុស្សម្នាក់គត់នៅរស់ពីការធ្លាក់យន្តហោះឥណ្ឌា ដោយសារលោតចុះតាមច្រកចេញអាសន្ន
-
នយោបាយ៣ ថ្ងៃ ago
សម្ដេចតេជោប្រាប់ទៅរដ្ឋាភិបាលត្រៀមផ្ទុះអាវុធគ្រប់ពេលដែលថៃឈ្លានពាន