សុខភាព
ខែរងា ខ្ជិលងូតទឹក បញ្ហា ៤ នេះនឹងកើតលើរាងកាយ
គ្នាយើងងូតទឹកសម្អាតរាងកាយយ៉ាងតិចក៏ម្ដង/ថ្ងៃដែរ ដើម្បីកម្ចាត់រាល់ធូលី ឬបាក់តេរីមិនល្អដែលតោងជាប់លើស្បែកយើង។ ជឿថា មានគ្នាយើងខ្លះលួចអត់ងូតទឹក ដោយសារអាកាសធាតុធ្លាក់ខ្យល់ត្រជាក់ៗពេក ទម្រាំងូតទឹកហើយ រងាញាក់រឹងថ្គាម។ សាកស្រមៃមើល៍ បើក្នុងខែត្រជាក់ យើងអត់ងូតទឹកសម្អាតខ្លួនច្រើនថ្ងៃ ខ្លួនយើង ស្បែកយើង នឹងប្រែក្លាយជាយ៉ាងណាខ្លះទៅ? ប៉ុន្តែ មិនចាំបាច់ស្រមៃក៏បានដែរ ខាងក្រោមនេះ ជាបញ្ហាយើងអាចជួបប្រទះ ប្រសិនបើខ្ជិលងូតទឹកច្រើនថ្ងៃជាប់គ្នា។

១. មេរោគ
ជាទូទៅ រាងកាយរបស់យើងមានបាក់តេរីច្រើននៅលើស្បែក តែមួយចំនួនជាបាក់តេរីល្អ ប៉ុន្តែបើយើង មិនបានងូតទឹកទេ ពពួកបាក់តេរីមិនល្អនឹងកើនឡើង ហើយវាអាចចូលទៅក្នុងច្រមុះ ភ្នែក មាត់ បណ្ដាលឲ្យយើងឈឺបាន។
២. ឆ្លងមេរោគលើស្បែក
ក្រៅពីធ្វើឲ្យយើងឈឺ ប្រភេទបាក់តេរី និងផ្សិតខ្លះអាចធ្វើឲ្យស្បែកឆ្លងមេរោគ ជាពិសេសពេលដែលយើងមិនសម្អាតវាចេញច្រើនថ្ងៃ។ Staphylococcus ជាបាក់តេរីរស់នៅលើខ្លួនយើង ប៉ុន្តែវាមិនបង្កជាបញ្ហាអ្វីនោះទេ លុះត្រាតែមានរបួសដែលអាចធ្វើឲ្យបាក់តេរីជ្រាបចូលតាមមុខរបួស បង្កជាការឆ្លងមេរោគបាន។
៣. ភាពកខ្វក់ជារួម

បើយើងមិនងូតទឹកសម្អាតធូលី ញើស ក្អែល ឬប្រេងមិនល្អចេញពីលើស្បែកយើងទេ ត្រៀមខ្លួនព្រួយពីការកើតមុខលើដងខ្លួនទៅ។ កាលណាយើងមិនផ្អាប់ញើស ឬក្អែល មុននឹងលេចឡើងមក ធ្វើឲ្យយើងបាក់សម្រស់ និងត្រូវចំណាយលុយព្យាបាលទៀត។ ម៉្យាងវិញទៀត ការមិនបានងូតទឹកច្រើនថ្ងៃ អាចធ្វើឲ្យយើងមើលទៅមិនស្រស់ថ្លា គ្មានអនាម័យ និងគ្មានរបៀបរៀបរយ។
លើសពីនេះ បញ្ហាក្លិនខ្លួន ដែលគ្មានគ្នាយើងម្នាក់ណាចូលចិត្តនោះនឹងភាយចេញពីរាងកាយមក។ ក្លិនខ្លួន កើតឡើងនៅពេលដែលបាក់តេរីបំបែកសមាសធាតុគីមីក្នុងញើស ហើយបញ្ចេញក្លិនមក។ ប្រសិនបើយើង មិនងូតទឹកសម្អាតញើស ឬបាក់តេរីអាក្រក់ៗចោល ហើយប្រើផលិតផលសម្អាងដូចជា ឡេ ឬទឹកអប់មានក្លិនក្រអូបទៀតនោះ គ្មានអ្នកណាអាចនៅជិតយើងបានយូរទេ។
៤.រលាកស្បែក
សាកមិនងូតទឹកច្រើនថ្ងៃលមើល៍ យើងនឹងឃើញមានស្នាមប្រឡាក់ពណ៌ត្នោតលើស្បែក ហើយអ្នកជំនាញខាងសើស្បែកហៅវាថា បញ្ហារលាកស្បែក (Dermatitis Neglecta)។ បញ្ហានេះ កើតឡើងដោយសារការកើនឡើងក្អែល ញើស keratin និងប្រេងដែលរាងកាយយើងបង្កើតមកដោយធម្មជាតិ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
ចុចអាន៖ សាច់ដុំសំខាន់ៗទាំង ១១ កន្លែង ប្រុសៗគួរយល់ដឹង
ចុចអាន៖ ទទួលទានទឹកដែលនៅសល់កាលពីយប់ តើនឹងមានរឿងអ្វីកើតឡើងចំពោះរាងកាយ?

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ