Connect with us

សុខភាព

ប្រជាជនវៀតណាមជាង១០លាននាក់ ឈឺក្រលៀនរ៉ាំរ៉ៃ ខណៈអ្នកជំងឺ ៨០ម៉ឺននាក់ ត្រូវការលាងឈាម

បានផុស

នៅ

តាមការប៉ានស្មាន ប្រជាជនវៀតណាមជាង ១០លាននាក់ មានបញ្ហាឈឺក្រលៀនរ៉ាំរ៉ៃ ខណៈជំងឺនេះត្រូវបានចាត់ថ្នាក់ជាជំងឺមានអត្រាស្លាប់ខ្ពស់លំដាប់ទី៨ ក្នុងចំណោមជំងឺឈានមុខទាំង១០របស់ប្រទេស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទិន្នន័យនេះ ត្រូវបានផ្តល់ដោយវេជ្ជបណ្ឌិត Nguyen Khoa Dieu Van អនុប្រធានសមាគមន៍អ័រម៉ូននិងជំងឺទឹកនោមផ្អែមវៀតណាម​។ 

វេជ្ជបណ្ឌិតរូបនេះបានឲ្យដឹងថា ក្នុងមួយឆ្នាំ មនុស្សប្រហែល៨០០០នាក់ ត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺនេះ ខណៈបច្ចុប្បន្ន អ្នកជំងឺប្រហែល ៨០០ ០០០នាក់ត្រូវការលាងឈាម។

ទោះបីជាយ៉ាងណាក៏ដោយ វៀតណាមមានម៉ាស៊ីនលាងឈាមត្រឹមតែ ៥៥០០គ្រឿងប៉ុណ្ណោះ ដែលកំពុងជួយដល់អ្នកជំងឺ ៣៣០០០នាក់៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ VN Express

ចុចអាន៖ ក្រលៀនជ្រូកដែលគ្រូពេទ្យ អាមេរិក វះប្ដូរមកឲ្យមនុស្សនៅតែដំណើរការ​ក្នុងរយៈពេល ១ ខែមកនេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម